» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5920 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696091 នាក់

ប្រធានACU ដាស់តឿនដល់មន្រ្តីសមត្ថកិច្ចខេត្តកោះកុងឲ្យពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ

 

ខេត្តកោះកុង៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀងនៅថ្ងៃទី៩កុម្ភៈបានដាស់តឿនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងសមត្ថកិច្ចក្នុងខេត្តកោះកុង ឲ្យបង្កើនការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈរបស់ខ្លួនឱ្យបានល្អប្រសើរ ចៀសវាងប្រព្រឹត្តអំពើផ្ទុយច្បាប់។ គ្រប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធខេត្តកោះកុង ចាំបាច់ត្រូវតែរួបរួមពង្រឹងភាពស្អាតស្អំតាមតួនាទីភារកិច្ចការងាររបស់ខ្លួន តាមរយៈការមិនត្រូវប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពសំដៅការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។a om koh2 

 

ការណែនាំខាងលើធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធក្នុងខេត្តកោះកុង ។លោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ពន្យល់ថា មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ចាំបាច់ចូលរួមជំរុញកសាងរដ្ឋបាលស្អាតស្អំនៅតាមស្ថាប័នរៀងៗខ្លួន សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តាមរយៈការមិនប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពណាមួយឡើយ។

 

លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការសមត្ថកិច្ចជុំវិញខេត្តកោះកុង ត្រូវចូលរួមពង្រឹងភាពស្អាតស្អំទៅតាមតួនាទីភារកិច្ចការងាររបស់ខ្លួនអោយបានល្អប្រសើរ ចៀសវាងការលួចប្រព្រឹត្តអំពើពុករលួយដែលផ្ទុយនឹងច្បាប់ហាមឃាត់ និងសំដៅការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។ លោក ឱម យ៉ិនទៀង វាយតម្លៃថា រដ្ឋបាលខេត្តកោះកុងបានកំពុងអនុវត្តតួនាទីភារកិច្ចបានល្អរលូន ហើយតែបែបនេះក្តីក៏ដំណើរការស៊ើបអង្កេតបញ្ហាពុករលួយណាមិនត្រូវបានលាតត្រដាងជាសាធារណៈនោះទេ។

 

ដោយឡែកលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានចាត់ទុកក្រើនរម្លឹករបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ជាផែនទីបង្ហាញផ្លូវប្រកបដោយស័ក្កិសិទ្ធិភាពក្នុងការអនុវត្តការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយភាពស្អាតស្អំ គុណធម៌ តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគិតយុត្តកំណត់។

 

នៅឆ្នាំ២០២៥ រដ្ឋបាលខេត្តបានកែសម្រួលសមាសភាពក្រុមជំនួយការរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយក្រសួងមហាផ្ទៃផ្នែកមន្រ្តីរដ្ឋបាលស៊ីវិល និងផ្តើមអនុវត្តការងារស្របតាមនីតិវិធីចំពោះមន្រ្តីដែលជាប់កាតព្វកិច្ច ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន១៩១នាក់ ស្រ្តីចំនួន៥៤នាក់។ ក្នុងនោះបានប្រកាសតាមរបប២ឆ្នាំ ចំនួន១៨៩នាក់ និងមរណភាព២នាក់៕a om koh a om koh1