» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7369 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697540 នាក់

កម្ពុជា​បញ្ជូន អដ្ឋិធាតុ​ទាហាន​អាមេរិក​ពីរ​នាក់​ដែល ស្លាប់​ព្រោះ​ធ្លាក់​យន្តហោះ​នៅ​រតនគីរី កាលពី​៥៥​ឆ្នាំមុន ទៅ​អាមេរិក​វិញ


​ភ្នំពេញ​៖ ៥០​ឆ្នាំ​ក្រោយពី​អាមេរិក​វេច​បង្វិច​រត់​ចេញពី​កម្ពុជា​បន្សល់ទុក​ឲ្យ​រប​រប​លន់នល់​ត្រូវ​ទា​ហ៊ាន​ខ្មែរក្រហម​ធើ​ស៊ី​អដ្ឋិធាតុ​ទាហាន​របស់​អាមេរិក​ពីររូប​ទៀត ដែល​ស្លាប់បាត់​បង់ជីវិត​ព្រោះ​ការធ្លាក់​យន្តហោះ​ក្នុង​សង្គ្រាម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​លើក​ទឹកដី​ខេត្តរតនគិរី​ក្នុងអំឡុង​ឆ្នាំ​៧០ ត្រូវបាន​រុករក​ឃើញ ហើយ​ត្រូវ​បានរៀបចំ​បញ្ជូន​ត្រឡប់​ទៅជូន​គ្រួសារ​នៅ​ទឹកដី​អាមេរិក​វិញ​នៅ​ថ្ងៃទី​២៧ ខែមីណា ឆ្នាំ​២០២៥ ។​ពិធី​ធ្វើ​នៅ​ស្ថាន​ទូ​អាមេរិក​ប្រចាំ​កម្ពុជា​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី ភារធារី Bridgette Walker និង​លោក សៀង ឡាប្រេស អនុប្រធាន​គណៈកម្មាធិកា​រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបន្ទុក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​។​a us army lata 

​អដ្ឋិធាតុ​ទាហាន​អាមេរិក​ពីររូប​នេះ ត្រូវបាន​អង្គភាព​ទទួលបន្ទុក​ផ្នែក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​របស់​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក (DPAA) ផ្នែក​ក្រុម​បូរាណ​វិទ្យា ដែលមាន​ឈ្មោះថា Ohio Valley Archaeology និង​ក្រុមហ៊ុន Golden West គាស់កកាយ ដោយមាន​ការជួយ​ដ៏​រឹងមាំ​ពី​គណកម្មាធិការ​កម្ពុជា ទទួលបន្ទុក​ផ្នែក​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​។​​ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បានចាត់ទុក​ការរុករក និង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក​ពីរ​នាក់​ទៀត​នេះ គឺជា​ជំហាន​ដ៏​ធំ​មួយ ក្នុងការ​ផ្តល់​ចម្លើយ​ដល់​គ្រួសារ​របស់​យុទ្ធជន​បាត់​ខ្លួន​។​

​នៅ​ចុង​ទសវត្ស​១៩៦០ ដល់​ដើម​ទសវត្ស​១៩៧០ ក្នុង​ប្រតិបត្តិការ​តាម​យន្តហោះ​សហរដ្ឋអាមេរិក បាន​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រាប់ ដើម្បី​កាត់ផ្តាច់​ប្រតិបត្តិការ​របស់​កងទ័ព​វៀតណាម​ខាងជើង ដែល​ប្រើ​ទឹកដី​កម្ពុជា​វាយ​ចូល​វៀតណាម​ខាងត្បូង ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​។​​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​ដែល​ទទួល​លុយ​ជំនួយ​ពី​អាមេរិក​ដើម្បី​ការ​បោសសំអាត​ម៊ី​ន បានឱ្យដឹងថា ប្រតិបត្តិការ​នោះ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា ពី​ដើមឆ្នាំ​១៩៦៣ ដល់​ដើមឆ្នាំ​១៩៧៥ ចំនួន​ប្រមាណ ២​លាន ៨​សែន​តោន និង​គ្រាប់បែក​គីមី​ផងដែរ​។ ប្រតិបត្តិការ​នេះ បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៥០០,០០០​នាក់់ និង​បំផ្លាញ​ភូមិឋាន ផ្ទះសម្បែង​ខែ្មរ​រាប់ម៉ឺន​កន្លែង​ថែមទៀត​។​

​តាម​របាយការណ៍​រប​ស់​អាមេរិក បានឱ្យដឹងថា ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ៩០​នាក់ ហើយ​សាកសព​ចំនួន​៤២​នាក់​ត្រូវបាន​រកឃើញ​។ ទាហាន​អាមេរិកាំង​សរុប​ប្រមាណ ២,៦៤៦​នាក់ បាន​បាត់​ខ្លួន​ក្នុងប្រទេស​វៀតណាម ឡាវ កម្ពុជា និង​ចិន កាលពី​សម័យ​សង្គ្រាម​វៀតណាម​។ ធាតុ​ទាហាន​អា​មេ​រិ​ជាង ១,៦០០​នាក់ នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​រហូតមក​ដល់ពេលនេះ ក្នុងនោះ​ទាហាន​ជាង ១,២០០​នាក់​បាន​បាត់​ខ្លួន​ក្នុង​ទឹកដី​វៀតណាម​។​

​កម្ពុជា​បាន​អនុវត្ត​ប្រតិបត្តិ​ការរុករក​ធាតុ​ទាហាន​អាមេរិក ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​អាមេរិក​-​វៀតណាម កាលពី​ទសវត្ស​ឆ្នាំ​៧០ ចាប់តាំងពី​ឆ្នាំ​១៩៨០​មក​។ កាលពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៨​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ផ្អាក​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ដែល​បានសម្រេច​ផ្អាក​ចេញ​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍ ឱ្យ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​។ ប៉ុន្តែ​នៅ​ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ បានអនុញ្ញាត​ឱ្យមាន​កិច្ចសហការ​រុករក​ធាតុ​ទាហាន​អាមេរិក​នៅលើ​ទឹកដី​កម្ពុជា​ឡើងវិញ​។​

​ការរុករក​ឃើញ និង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក​ទៅកាន់​អាមេរិក​វិញ​នា​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៥ គឺ​លទ្ធផល និង​ព្រឹត្តិការណ៍​រកឃើញ​លើកដំបូង ក្រោយ​ប្រទេស​ទាំងពីរ​បន្ត​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​កាលពី​ឆ្នាំ​២០១៨​។​
​គេ​នៅ​ចាំបាន​ថា​កាល​ថ្ងៃទី​១៨​មិនា​៥៥​ឆ្នាំមុន​អាមេរិក​បាន​គាំទ្រ​រដ្ឋប្រហារ​ទម្លាក់រ​បប​សង្គមរាស្ត្រនិយម​សម្តេច​សីហនុ​បង្កើត​របស​សាធារណៈរដ្ឋ​។​ដល់​ឆ្នាំ​១៩៧៥​ថ្ងៃទី​១២​មេសា​អាមេរិក​បាន​វិច​បង្វិច​រត់​ចេញពី​កម្ពុជា​ដោយ​ទុក​ឲ្យ​របប​សាធារណៈរដ្ឋ​លោក​សេនាប្រមុខ​លន់នល់​ត្រូវ​ទា​ហ៊ាន​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​ចិន​ផ្តួលរំលំ​នៅ​ថ្ងៃទី​១៧​មេសា​ហើយ​បន្ត​កាន់អំនាច​កាប់សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​រហូតដល់​ខែមករា​ឆ្នាំ​១៩៧៩​។​ឡូ​វ​នេះ​កម្ពុជា​ដែលជា​មិត្ត​ដែក​ថែម​ជាមួយ​ចិន​ត្រូវការ​អាម​រិ​កមេ​រិ​ក​ព្រោះ​អាមេរិក​ជា​ទិ​ផ្សារ​របស់​ទំនិញ​ចិន​ដែល​ផលិត​នៅ​កម្ពុជា​។​a us army late a us army late1 


​