
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9682 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699853 នាក់
ខេត្តកំពត៖បន្ទាប់ពីមានការបែកធ្លាយវីដេអូវីរៈកងទ័ពដែលបម្រើការពារជូនជាតិមាតុភូមិ ទប់ទល់ តតាំងខ្មាំងសត្រូវ ការពារទឹកដីកម្ពុជា តែបែជាបាត់ដីខ្លួនឯងឡូវទទួលបានយុត្តិធម៌ហើយ។ ដោយមានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួយដោះស្រាយភាគីខាងម្ចាស់សំណង់ដែលបានសាងសង់យល់ព្រមទិញដីភាគីម្ចាស់ដី (វិរៈកងទ័ព)ដើម្បីបញ្ចប់វិវាទ ។
គូបញ្ជាក់ផងដែរថា នៅក្នុងកំណត់ហេតុ ដោយម្ចាស់ដីសុំលក់វិញតម្លៃ ២៩០០០$(ពីរមុឺនប្រាំបួនពាន់ដុល្លា) តែជាក់ស្ដែងមិនបានបញ្ជាក់ថាលក់ប៉ុន្មាននោះឡើយ ។ក្នុងនោះលោក ម៉ៅ ធនិន ក្នុងនាមជាម្ចាស់ដែនដី បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣០០០$(បីពាន់ដុល្លារ)បន្ថែមជូនទៅកាន់ភាគីម្ចាស់ដី (កងទ័ព) ជាការលើកទឹកចិត្តនិងដើម្បីសម្រាលបន្ទុកគ្រួសារ ៕