» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5007 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695178 នាក់

អគ្គនាយករងគយអះអាងពីការជួយសម្រួលបែបបទនានាដើម្បី ការអភិវឌ្ឍវិស័យភស្តុភារកម្មកម្ពុជា

 

ភ្នំពេញ៖ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា​ ការអភិវឌ្ឍវិស័យភស្តុភារកម្ម (ដំណើរការនៃការរៀបចំផែនការ ការអនុវត្ត និងការគ្រប់គ្រងការបញ្ជូន ការស្តុកទុក និងការចាត់ចែងទំនិញ សេវាកម្ម ឬព័ត៌មាន ពីចំណុចដើមរហូតដល់កន្លែងប្រើប្រាស់ចុងក្រោយ) មិនអាចសម្រេចបានដោយស្ថាប័នណាមួយឡើយ ប៉ុន្តែទាមទារឱ្យមានការសហការ និងទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ។ ភស្តុភារកម្ម មានប្រសិទ្ធភាពអាចជួយកាត់បន្ថយថ្លៃដើម ក្នុងការធ្វើពាណិជ្ជកម្ម និងបង្កើនលទ្ធភាពឱ្យការធ្វើអាជីវកម្ម ភ្ជាប់ទៅនឹងទីផ្សារនាំចេញ។a custom logitic1 

ថ្លែងក្នុងកម្មវិធីជំនួបអាជីវកម្មសហគ្រាស នាំចេញ នាំចូល ឡូជីស្ទីក និងដឹកជញ្ជូន លើកទី៩ របស់សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជាកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ផា អេងវ៉េង បញ្ជាក់ថា៖ រដ្ឋបាលគយ មានតួនាទីសំខាន់ ក្នុងការជួយសម្រួលបំពេញបែបបទឆ្លងកាត់ព្រំដែន និងជួយសម្រួលដល់ការងារផ្សេងទៀត ពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងដែន។

លោក ផា​ អេងវ៉េង បានបន្តថា ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍវិស័យភស្តុភារកម្ម សម្រាប់ប្រកួតប្រជែងនឹងទីផ្សារអន្តរជាតិ, កម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់លើកត្តាសំខាន់ៗដូចជា៖ ត្រូវមានល្បឿនលឿន និងមានប្រសិទ្ធភាព ក្នុងការបំពេញបែបបទបញ្ចេញទំនិញ, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទទួលខុសត្រូវ ដោយផែនការមេរយៈពេលវែង របស់ក្រសួង បានសំណើរជាង៣០ពាន់លានដុល្លារ, និងភាពទៀងទាត់ពេលវេលា នៃការដឹកជញ្ជូនជាដើម ដែលកត្តាទាំងនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។

លោកអគ្គនាយករងគយ ក៏បានលើកទឹកចិត្តឱ្យសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជា ឱ្យបន្តតួនាទីយ៉ាងសកម្ម ក្នុងការប្រមូលមតិយោបល់ ពីសមាជិករបស់ខ្លួន ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងស្មើដល់ក្រសួង ដើម្បីរួមគ្នាដោះស្រាយ។ ឯកឧត្តមមានជំនឿថា តាមរយៈការសហការគ្នា រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន កម្ពុជា និងអាចកែលម្អបរិយាកាសពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពភស្តុភារកម្ម កាត់បន្ថយថ្លៃដើម និងពេលវេលា បង្កើនសមត្ថភាពរបស់កម្ពុជា ក្នុងការតភ្ជាប់ទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល។

លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសារនៅកម្ពុជា បានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការរួមចំណែកលើកស្ទួយវិស័យដឹកជញ្ជូន អ្នកផ្គត់ផ្គង់ទំនិញ អ្នកផលិត អ្នកនាំចេញនាំចូលឱ្យកាន់តែប្រសើឡើង និងជំរុញឱ្យមានការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា, ចូលរួមលើកស្ទួយ និងការគាំទ្រដល់វិស័យកសិកម្ម ការដឹកជញ្ជូន វេចខ្ចប់ និងជំរុញការរកទីផ្សាជូនកសិករ និងជួយជំរុញឱ្យមានការយល់ដឹង អំពីវិស័យដឹកជញ្ជូននាំចេញនាំចូល និងការធ្វើទីផ្សាអន្តរជាតិ ហើយសមាគមក៏នឹងជួយជំរុញ ឱ្យមានការប្រើប្រាស់បច្ចេកទេសជំនាញ លើវិស័យដឹកជញ្ជូន និងប្រើប្រាស់បច្ចេកទេសទិញលក់តាមប្រព័ន្ឋឌីជីថលអនឡាញផងដែរ។

បើតាមលោកប្រធានសមាគម, ការរៀបចំជំនួបពិភាក្សានេះឡើង ក្នុងគោលដៅកសាងនូវបណ្តាញទំនាក់ទំនង កិច្ចសហការ និងបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក សម្រាប់វិស័យភស្តុភារកម្មនៅកម្ពុជា ក៏ដូចជាសម្រាប់ការកែលម្អអាជីវកម្មដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ ដល់បរិយាកាសវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា៕a custom logitic2