» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9382 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699553 នាក់

ខែ​មិថុ​នា​ឆ្នាំ​២០២២​រថយន្ត​ចង្កូត​ស្តាំ​បើ​មិន​កែ​ចង្កូត​ត្រូវ​រុះរើ​កំទេចចោល​!

 

​ភ្នំពេញៈ រថយន្ត​ខុសច្បាប់​នឹងត្រូវ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់ ឬ​កម្ទេចចោល នូវ​រថយន្ត​ចង្កូត​ស្ដាំ​នៅ​ខែមិថុនា ឆ្នាំ ២០២២ បើ​ខកខាន កែ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង និង​រថយន្ត​ចង្កូត​ឆ្វេង ឯកជន​ដែល​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង ន​.​ប ត្រូវបំពេញ​កាតព្វកិច្ច​បង់ពន្ធ​ក្នុង​ឆ្នាំ ២០២១​។​a  car tax 

​នេះ​បើតាម​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ កាលពី​ថ្ងៃទី ២ ខែកញ្ញា បាន​ផ្ញើលិខិត​ជូនដំណឹង សុំ​គោលការណ៍ ពី​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​វិធានការ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានយន្ត ឆ្នាំ ២០២១​។​

​លិខិត​ជូនដំណឹង បានឱ្យដឹងថា ចំពោះ​យានយន្ត​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង ន​.​ប ដែលមាន​ចង្កូត​ឆ្វេង និង​ពុំមាន​ក្នុង​បញ្ជី​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​អនុគ្រោះ​តែ ១ លើកចុងក្រោយ ដោយ​បន្ត​អនុញ្ញាតឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ ២០២១ ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន តាម​ការដាក់​ពាក្យស្នើសុំ​របស់​ម្ចាស់​យានយន្ត ១ ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

ការបង់ពន្ធ​នេះ​ពុំ​មានន័យថា ម្ចាស់​យានយន្ត​បាន​រួច​ផុតពី​កាតព្វកិច្ច​បង់ពន្ធ និង​អាករ​នាំចូល​យានយន្ត​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នោះឡើយ​។ «​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រូវ​រៀបចំ​បញ្ជី​លម្អិត​យានយន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង ន​.​ប អំពី​ភិនភាគ​សម្គាល់​យានយន្ត និង​អំពី​ម្ចាស់​យានយន្ត​ជូន​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ចាត់វិធានការ​បន្ត​ខាង​ផ្នែក​ពន្ធ និង​អាករ​នាំចូល​»​។​

​លិខិត​ដដែល​នេះ​ក៏បាន​បញ្ជាក់​អំពី​ការអនុញ្ញាតឱ្យ​បង់ពន្ធ និង​អាករ​នាំចូល​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុងស្រុក ជា​លើកចុងក្រោយ តែ​ត្រូវ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ដើម្បីឱ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា ការអនុញ្ញាត​នេះ​មាន​ឱសានវាទ​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីនោះ រថយន្ត​ចង្កូត​ស្តាំ​ដែល​ត្រូវ​បង្ក្រាបបាន​នឹង​តម្រូវឱ្យ​ដោះ​បំបែក​ជា​គ្រឿង ឬ​កម្ទេចចោល​»​។​

​សជណរ​បស់​ទីស្តីការគណរដ្ឋមន្ត្រី​ដែល​យោងតាម​ការឯកភាព​ពី​នាយករដ្ឋមន្ត្រីបាន​តម្រូវ​ឲ្យ គ្រប់​ក្រសួង និង​ស្ថាប័ន​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ច្បាប់ និង​គោលនយោបាយ​ហាមឃាត់​ការនាំ​ចូល និង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ លើកលែងតែ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ជា​លក្ខណពិសេស​ដូចជា រថយន្ត ពន្លត់​អគ្គិភ័យ រថយន្ត​ដឹក​សំរាម ជាដើម​។​​លិខិត​ដដែល​បានឱ្យដឹងថា​៖ «​ក្នុងករណី រកឃើញ​បុគ្គល​ដែលមាន​ការពាក់ព័ន្ធ (​ត្រង់ចំណុច​ដែល​ខុសច្បាប់​) បុគ្គល​នោះ​ត្រូវ​ទទួលរង​ទោសទណ្ឌ​តាមច្បាប់​ជា​ធរមាន​»​។​
​