» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6649 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666559 នាក់

ជើងហោះហើរ​ក្នុងស្រុក​ដំបូង នៅ​ព្រលានយន្តហោះ​តារា​សាគរ ដែល​រង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក​


​កោះកុង​៖ ប្រតិភូ​ចម្រុះ​ក្រសួង​-​ស្ថាប័ន ក៏ដូចជា​អ្នកដំណើរ​ប្រមាណ ៦០​នាក់ បានធ្វើ​ដំណើរ​ជាមួយ​ជើងហោះហើរ​ជួល​ក្នុងស្រុក (Domestic charter flight) លើកដំបូង ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ​។​a sakor 

​អ្នកដំណើរ​ទាំង ៦០​នាក់ ក៏​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​សំណាក់​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ជំទាវ​មិថុនា​ភូ​ថង​អភិ​បា​លេ​ត្ត​កោះកុង​និង​លោក លី ម៉ុង​ឈិន (Li Mengchen) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Coastal Airport Investment (CAI) ព្រមទាំង​មានការ​បំពាក់​ក្រមា​ខ្មែរ អមដោយ​អ្នកភ្លេង​ឆៃយ៉ាំ​ប្រពៃណី​ខ្មែរ ប្រគំ​ស្វាគមន៍​ផងដែរ​។ យន្តហោះ​ដឹក​អ្នកដំណើរ​នេះដែរ គឺជា​យន្តហោះ​ខ្នាតតូច របស់​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ (Angkor Air)​។​

​លោក​ប្រធាន លី ម៉ុង​ឈិន បាន​ឲ្យកាសែត​ដឹងថា អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Coastal Airport Investment​។ ក្នុងដំណាក់កាល​ទី​១ ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​នៅលើ​ផ្ទៃដី​២១៨​ហិកតា និង​មាន​ដី​បម្រុង​សម្រាប់​ការអភិវឌ្ឍ​បន្ត​ចំនួន​១​ពាន់​ហិកតា ដោយ​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​។ តាម​ផែនការមេ​ស្តីពី​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ តារា​សាគរ រយៈពេល​ខ្លី និង​មធ្យម ក្នុងករណី​មានការ​បើក​ការហោះហើរ ជា​លក្ខណៈ​ពាណិជ្ជកម្ម​ក្នុងស្រុក និង​អន្តរជាតិ​ពេញលេញ ក្រុមហ៊ុន​រំពឹងថា​អាកាសយានដ្ឋាន​នេះ អាច​ទទួល​អ្នកដំណើរ​ប្រមាណ ៧​លាន​នាក់ និង​ទំនិញ​ប្រមាណ​១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ព្រមទាំង​បន្ត​កើន​អ្នកដំណើរ​ដល់​២០​លាន​នាក់ និង​ទំនិញ​៦​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ​២០៣០-២០៥០​។​

​លោក​ប្រធាន លី បាន​បន្តថា នៅក្នុង​ប្រទេស ក្រៅពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ក៏​អា​ចត​ភ្ជាប់​ជើងហោះហើរ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ខេត្តសៀមរាប​ជាដើម ពិសេស​ក្រុមហ៊ុន​ក៏មាន​ផែន​ការតភ្ជាប់​ជើងហោះហើរ នៅក្រៅ​ប្រទេស​ផងដែរ ពោលគឺ​នៅពេល​បើក​ដំណើរ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​នេះ ជា​ជា​ផ្លូវការ នា​ពាក់កណ្ដាល​ឆ្នាំ​២០២៥​ខាងមុខ​។​

​​
​សូមបញ្ជាក់ថា​គម្រោង​អភិ​វ​ឌ្ឈ​ន៍​នេះ​កាលពី​បុ​ន្មា​ន​ឆ្នាំមុន​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​មូលហេតុ​ការ​រឹបអូស​ដីធ្លី និង​ការបណ្តេញ​ពលរដ្ឋ​ចេញពីផ្ទះ​សម្បែង​ដើម្បី​អភិវឌ្ឍ​គម្រោង​មណ្ឌល​កម្សាន្ត និង​កន្លែង​លេងល្បែង​ដ៏​ប្រណិត​ក្នុង​ទឹកប្រាក់​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​។​

​មណ្ឌល​កម្សាន្ត​ទេសចរណ៍ តារា​សាគរ ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន គ្រុប ឬ Union Development Group (UDG) របស់​ចិន នៅក្នុង​ខេត្តកោះកុង រួមមាន​អាកាសយានដ្ឋាន​អន្តរជាតិ និង​ផែ​សម្រាប់​កប៉ាល់​ទេសចរណ៍ ដែល «​របាយការណ៍​គួរឱ្យ​ទុកចិត្ត​» បាន​លើកឡើងថា អាចជា​ទីតាំង​ប្រើប្រាស់​បាន​ដោយ​យោធា​ចិន​។​​ក្រុមហ៊ុន​នេះ​បាន​ពិពណ៌នា​គម្រោង​នេះ​ថា ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ​កម្ម​ជា​សាកល​របស់​ចិន ឬ​ហៅ​កាត់​ថា (BRI)​។ ក្រុមហ៊ុន Tianjin Union Development Group បាន​ប្រាប់​សារព័ត៌មាន Fresh News ដែលជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ថា ការចោទប្រកាន់​លើ​ក្រុមហ៊ុន UDG របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក «​គឺជា​ការមិន​អើពើ​នឹង​ការពិត​» និង​ជា​រឿង​ដែល​ត្រូវបាន​ប្រឌិដ្ឋ​ឡើង​។​

​កាលនោះ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ជំនាន់​លោក​ដូ​ណា​ល់​ត្រាំ លោក Mike Pompeo បាន​និយាយថា មាន «​របាយការណ៍​គួរឱ្យ​ទុកចិត្ត​» លើកឡើងថា តំបន់​តារា​សាគរ «​អាច​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​មូលដ្ឋាន​សម្រាប់​រក្សាទុក​សព្វាវុធ (​ចិន​)»​។​​លោក Mike Pompeo បានលើកឡើង​បន្ថែមទៀត នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​ប្រសិនបើ​ដូច្នេះ​មែន (​នេះ​) នឹង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា និង​អាច​គំរាម​ដល់​ស្ថិរភាព​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​អាច​នឹង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា និង​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​របស់​យើង​»​។​

​ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក​ទៅលើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន គឺ​ធ្វើតាម​បទបញ្ជា​ប្រធានាធិបតី​លេខ ១៣៨១៨ ដែល​យោង និង​អនុវត្ត​តាមច្បាប់​ម៉ា​នី​ត​ស្គី (Global Magnitsky) ដោយ​សំដៅ​ដល់​បុគ្គល ឬ​ស្ថាប័ន​ដែល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើពុករលួយ និង​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។​​សហរដ្ឋអាមេរិក​បាន​ចោទថា ក្រុមហ៊ុន UDG បានធ្វើ​ប្រតិបត្តិការ​ក្នុងនាម​ជា​ក្រុមហ៊ុន​កម្ពុជា តាមរយៈ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ដែលជា​មនុស្ស​ជំនិត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ លោក​ត្រូវបាន​គេ​ចោទថា បាន​ប្រើប្រាស់​សិទ្ធិ​យោធា​ដើម្បី​រឹបអូស​ដីធ្លី ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​ក្នុងការ​បណ្តេញ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ចេញពី​តំបន់​ដែល​ក្រុមហ៊ុន UDG ចង់បាន​សម្រាប់​គម្រោង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​របស់ខ្លួន​។​

​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​រូបនេះ ភរិយា​របស់លោក និង​កូន​របស់លោក​ពីរ​នាក់​ផ្សេងទៀត កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ចំពោះ «​ការពាក់ព័ន្ធ​របស់លោក​នៅក្នុង​អំពើពុករលួយ​»​។ នេះ​បើ​យោងតាម​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​។ លោក គន់ គីម ត្រូវបាន​សហរដ្ឋអាមេរិក​ចោទប្រកាន់ថា បាន​ប្រើប្រាស់​ឥទ្ធិពល​និង​បណ្តាញ​របស់លោក ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កាលនោះ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​និយាយថា​៖«​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រែ​ក្រឡាស់​រឿង​ពិត ចោទប្រកាន់​មិន​សម​ហេតុផល បាន​ប្រើ​ច្បាប់​ក្នុងប្រទេស​ខ្លួន​មក​ដាក់ទណ្ឌកម្ម​លើ​គម្រោង​របស់​សហគ្រាស​ចិន​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​នេះ គឺជា​សកម្មភាព​ប្រើ​អំណាច​គាបសង្កត់​យ៉ាងខ្លាំង​។ ការគាបសង្កត់​របស់​សហរដ្ឋអាមេរិក​ទៅលើ​ការវិនិយោគ​ស្របច្បាប់​របស់​សហគ្រាស​ចិន​ក្នុងប្រទេស​កម្ពុជា មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​អត្ថប្រយោជន៍​សិទ្ធិ​ស្របច្បាប់​របស់​សហគ្រាស​នោះទេ ហើយ​រឹតតែ​ជាការ​រំលោភបំពាន​ទាំងស្រុង​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ផងដែរ​»​។​a sakor1 a sakora a sakora1