» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12334 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702505 នាក់

អង្គប្រជុំ​គណរដ្ឋមន្ត្រី​អនុ​ម​ត័គ​ម្រោ​ង​ព្រែកជីក​ហ្វូណន​តេ​ជោ​ភ្ជាប់​ទន្លេរ​ទៅ​សមុទ្រ​តម្លៃជាង១ពាន់លានដុល្លារ

​ភ្នំពេញ​៖ គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់ ទៅ​សមុទ្រក្រុងកែប​ដែលមាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​រាជរដ្ឋាភិបាល​ទទួលយក​ហើយ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែឧសភា ឆ្នាំ​២០២៣​នេះ​។a ocm resulta 

ផ្លូវទឹក​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​ព្រែកជីក​ហ្វូណន​តេ​ជោ​»​។​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បានប្រគល់​ភារកិច្ច​ដល់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ជូនដំណឹង​ពាក់ព័ន្ធ​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ទន្លេបាសាក់​នេះ ទៅ​បណ្តា​ប្រទេស​ជា សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ស្របតាម​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​តំបន់​អាង​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥ ហៅ​កាត់​ថា កិច្ចព្រមព្រៀង​មេគង្គ ឆ្នាំ​១៩៩៥​។​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គឺជា​អ្នក ដឹកនាំ​សិក្សា និង​រៀបចំ​គម្រោង​វិនិយោគ​ខាងលើនេះ​ឱ្យបាន​លម្អិត​ស៊ីជម្រៅ​លើ​គ្រប់​ទិដ្ឋភាព រួច​ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។

គម្រោង​ជិ​ក​ព្រែក​បើ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ពី​ទន្លេបាសាក់​ទៅកាន់​សមុទ្រ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ទី​១ ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ដោយ​មិន​ពិបាក​ឆ្លងកាត់​ប្រទេស​វៀតណាម ។ គម្រោង​នេះ ធ្វើឡើង​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការប្រើប្រាស់​សក្តានុពល​លើ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក សំដៅ​ចូលរួម​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឈាន​ទៅមុខ​មួយកម្រិត​ថែមទៀត និង​ផ្តល់​ជា​ដំណោះស្រាយ​សមស្រប​លើ​បញ្ហា​ប្រឈម​និង​ឧបសគ្គ​នានា​នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដែល​យើង​បាននិងកំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​។​

​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ ត្រូវ​បានបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​រួចរាល់ ដោយបាន​ប្រើប្រាស់​រយៈពេល​សរុប ២៦​ខែ​។ តាម​ការសិក្សា បាន​បង្ហាញថា ផ្លូវទឹក​នេះ​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៉ី​ង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូតដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១.៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​។​

​ផ្លូវទឹក​នេះ​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ (​ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង អាច​ចេញ​-​ចូល និង​ជៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​។​​ការ​រចនា​ប្លង់​វិស្វកម្ម​និង​ស្ថាបត្យកម្ម​របស់​ផ្លូវទឹក​នេះ ត្រូវបាន​ប្រើប្រាស់​ស្តង់ដា​អន្តរជាតិ ដែល​អាច​ធានា​ភាព​ធន់ និង​មាន​គុណភាព​ខ្ពស់ ដោយ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​លើ​ផ្នែក​បច្ចេកទេស​និង​បរិស្ថាន​សម្រាប់​ការប្រើប្រាស់​រយៈពេល​យូរអង្វែង​។​

​គម្រោង​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន ៣​កន្លែង​, សាងសង់​ស្ពាន​ចំនួន ១១​កន្លែង​, សាងសង់​ផ្លូវ​អម​សាង​ខាង​ប្រវែង ២០៨​គីឡូម៉ែត្រ​, និង​មាន​បំពាក់​សញ្ញា​ជំនួយ​នាវាចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេងៗ​ទៀតផង​ដែរ​។ ការសាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវបាន​ប៉ាន់​ស្មានថា នឹង​ចំណាយ​ទុនវិនិយោគ ១,៧០០​លាន​ដុល្លារ​អាម៉េរិក និង​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ​។​

​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ដែលមិពឹងច្រកវៀតណាមនេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​រួមមាន​៖ ការកាត់បន្ថយ​រយៈពេល ចម្ងាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន​, ការបង្កើត​តំបន់​ពាណិជ្ជកម្ម​និង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​, ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន​, ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ​, ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា​, ការបង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ផ្សេងទៀត​, ការជំរុញ​ការអភិវឌ្ឍ​ទីក្រុង​និង​នគរូបនីយកម្ម​, និង​ការជំរុញ​ការរីកចម្រើន​ផ្នែក​អចលនទ្រព្យ​៕a ocm rsult a ocm result1 a ocm result2 a ocm result3 a ocm result4 a ocm result5 

​