» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6391 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696562 នាក់

កូរ៉េ​ប្រកាស​សហការ​ផ្តល់​បទពិសោធ​ន៍​លើ​ផ្នែក​ស្តារនីតិសម្បទា​ទៅដល់​កម្មករនិយោជិត​កម្ពុជា​

​ភ្នំពេញ​៖ សាធារណរដ្ឋ​កូរ៉េ នឹង​ជួយ​កម្ពុ​ជាមាន​ទាំង​ថវិកា ការបណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​បទពិសោធន៍​ការងារ​ល្អៗ​មួយចំនួន​លើ​ផ្នែក​ស្តារនីតិសម្បទា​ទៅដល់​កម្មករនិយោជិត ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​ដល់​កម្ពុជា​។a korea heng 

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានទទួល​ជួប​ពី​ភា​ក្សា​ការងារ​ជាមួយ​លោក JAEKAP LEE អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្តារនីតិសម្បទា​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៦​សីហា​។ ក្នុងជំនួប​នោះ លោក JAEKAP LEE មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ឃើញ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​កម្ពុជា​។

មានបទពិសោធន៍​លើ​កិច្ចការងារ​ស្តារនីតិសម្បទា​របស់​ក​ម្មករ​និយោជិត​ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​ លោក លោក JAEKAP LEE​បាន​បញ្ជាក់ថា រូបលោក ធ្លាប់បាន​ចូលរួម​ចងក្រង​ជា​គោលនយោបាយ​សម្រាប់​គាំពារ​កម្មករនិយោជិត​កូរ៉េ ដែល​ទទួលរង​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ និង​ស្តារនីតិសម្បទា​ជូន​ពួកគាត់​អាច​វិលត្រឡប់​ទៅធ្វើ​ការ​ដូចដើម​វិញ​បាន​។ ក្រុមការងារ​របស់លោក នឹង​ជួយ​ក្រុមការងារ​កម្ពុជា​លើ​ផ្នែក​នេះ ដើម្បី​យកទៅអនុវត្ត​កាន់​តែមាន​ប្រសិទ្ធភាព និង​ជោគជ័យ​។

លោក​បណ្ឌិត អ៊ិត សំហេង បាន​ចូលរួម​អបអរសាទរ និង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​វត្តមាន​របស់លោក JAEKAP LEE ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​លើ​ផ្នែក​ស្តារនីតិសម្បទា​ដល់ក​ម្ម​ករ​និយោជិត​របស់​ក​ម្ពុ​ជា​ដែល​ជួបនឹង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ​។​លោក​រដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈ​បទពិសោធន៍​ការងារ​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​បាន​ចែករំលែក​បទពិសោធន៍​ការងារ​ជួយ​មកដល់​កម្ពុជា ឲ្យ​វិស័យ​មួយ​នេះ​ទទួលបាន​នូវ​លទ្ធផល​ល្អ​។


លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​បាន គូសបញ្ជាក់ថា ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រមាណ​ជាង ៥​ម៉ឺន​នាក់ ទទួលបាន​នូវ​ចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍​ការងារ រហូត​ក្លាយជា​សហគ្រិនភាព​ដ៏​ចំណាន​។ លើ​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​ការងារ​(OSH) ភាគី​កូរ៉េ​បានផ្តល់​ការគាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​មកដល់​កម្ពុ​ជា រួមជាមួយ​នឹង​សេវា​ការងារ​ដល់​NEA ផងដែរ​។

កូរ៉េ​មានបទពិសោធន៍​ច្រើន ទាំង​គោលនយោបាយ យន្តការ និង​សេវា​សម្បូរបែប លើ​ការគ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ការងារ​ជូន​ដល់​កម្មករនិយោជិតរ​បស់​ខ្លួន នឹង​ចែករំលែក​បទពិសោធន៍​ទាំងនេះ មក​ខាង​ប​.​ស​.​ស យកទៅអនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​។


​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី ការអភិវឌ្ឍ​រប​បស​ន្តិ​សុខ​សង្គម​របស់​កម្ពុជា មកដល់ពេលនេះ​កម្ពុជា​បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន ៣ រួមមាន​៖ ទី​១.​ផ្នែក​ហានិភ័យ​ការងារ អនុវត្ត​នៅ​ឆ្នាំ​២០០៨, ទី​២.​ផ្នែក​ថែទាំ​សុខភាព អនុវត្ត​នៅ​ឆ្នាំ​២០១៦, និង​ទី​៣.​ផ្នែក​ប្រាក់​សោធន ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ ហើយ​បាននិងកំពុង​ធ្វើ​យុទ្ធនាការ រយៈពេល ៩០​ថ្ងៃ ផ្សព្វផ្សាយ​ការដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តីពី​ការងារ​។​លោក JAEKAP LEE បាន​ថ្លែងអំណរគុណ​ដល់​លោក​បណ្ឌិត អ៉ិ​ត សំហេង ដែល​បាន​គាំទ្រ​ចំពោះ​ការអនុវត្ត​គម្រោង​របស់លោក​នៅ​កម្ពុជា ហើយ​លោក សង្ឃឹមថា ការជួយជ្រោមជ្រែង​រប​ស់លោក​រដ្ឋមន្ត្រី នឹងធ្វើ​ឲ្យ​ដំណើរការ​អនុវត្ត​នូវ​គម្រោង​មួយ​នេះ ពិតជា​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​៕a korea heng1 
​