» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8326 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698497 នាក់

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអះអាងថាសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបាន ៥ភាគរយ សម្រាប់ឆ្នាំ២០២៦ឧកញ៉ាគិតម៉េងសុំឲ្យកែទម្រង់ច្បាប់ពន្ធដា

 

 



ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២ភាគរយ ក្នុងឆ្នាំ២០២៥ និងប្រមាណ ៥ភាគរយ សម្រាប់ឆ្នាំ ២០២៦ ។a tax2

ថ្លែង ក្នុងពិធីបើក «វេទិកាពន្ធដារកម្ពុជា», ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ដែលត្រូវបានសហការរៀបចំដោយអគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្តថា កិច្ចខិតខំឥតរាថយ និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល សំដៅកែលម្អបរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគ បានជំរុញឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្តកើនខ្ពស់គួរជាទីមោទនៈ។

ជាក់ស្តែង ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគពីបរទេស ក្នុងឆ្នាំ២០២៥ កន្លងទៅ មានទំហំទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក, មានកំណើន ៤៥% បើធៀបនឹងឆ្នាំ២០២៤ ។ ជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស, ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ ២០២៥ ក៏បន្តរក្សាបាននូវចលនការកំណើនល្អ គួរឲ្យកត់សម្គាល់។

ការនាំចេញសរុបក្នុងឆ្នាំ២០២៥ បានកើនប្រមាណជាង ១៧%, បើធៀបនឹងឆ្នាំ២០២៤។ មួយវិញទៀត រំហូរទេសចរបរទេសមកកាន់កម្ពុជា ពិសេសកញ្ចប់ទេសចរណ៍ទីផ្សារឆ្ងាយ ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរ តួយ៉ាងដូចជា ទេសចរពីអឺរ៉ុប, អូស្ត្រាលី និងឥណ្ឌា។

លោក ឧបនាយករដ្ឋមន្ត្រី វាយតម្លៃថា ការរៀបចំនូវ «វេទិកាពន្ធដារកម្ពុជា» នេះ គឺជាការផ្តល់កាលានុវត្តភាពដ៏វិសេសមួយ ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងរដ្ឋបាលសារពើពន្ធ, វិស័យឯកជន, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, ព្រមទាំង អង្គការ និងស្ថាប័នអន្តរជាតិ, តាមរយៈការចូលរួមក្នុងកិច្ចសន្ទនា, ការផ្លាស់ប្តូរមតិយោបល់និងបទពិសោធ, និងការចែករំលែកនូវឧត្តមានុវត្តលើប្រធានបទសំខាន់ៗ ដើម្បីជំរុញនិងលើកកម្ពស់អនុលោមភាពសារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន មកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធជូនរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, សមភាព និងសមធម៌ ។

កម្ពុជា ដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា ហៅកាត់ថា GDT Home Tax ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តិខ្ពស់ជូនអ្នកជាប់ពន្ធ ខណៈដែលប្រព័ន្ធថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលទៅពិនិត្យ និងបំពេញកាតព្វកិច្ចសារពើពន្ធ តាមទូរស័ព្ទដៃ និង កុំព្យូទ័រ បានយ៉ាងងាយស្រួល, រហ័ស, សាមញ្ញ និងមានសុវត្ថិភាព។លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា វេទិកាពន្ធដារកម្ពុជា ដែលជាយន្តការថ្មីដើម្បីបំពេញបន្ថែមទៀតពីលើយន្តការ កិច្ចសហការជាមួយវិស័យឯកជនដែលកំពុងអនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, ទាំងវិស័យឯកជន, ទាំងតំណាងស្ថានទូត និងកុងស៊ុល, និងទាំងដៃគូអភិវឌ្ឍនានា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល ពិចារណាបន្តធ្វើវិសោធនកម្ម ឬកែលម្អច្បាប់ពន្ធដារមួយចំនួន ជាប្រចាំក្នុងរយៈពេល ១ ឬ ២ឆ្នាំម្តង ទោះបីជាច្បាប់ពន្ធដារកម្ពុជា ទើបតែត្រូវបានធ្វើវិសោធនកម្មកាលពីពេលថ្មីៗនេះក៏ដោយ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ព្រមទាំងឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ បង្កើតគណៈកម្មការពិសេសមួយ ដែលរួមមានភាគីផ្នែកឯកជន និងភាគីពន្ធដារ ដើម្បីពិភាក្សាអំពីការកែលម្អច្បាប់ពន្ធដារដែលមានគោលបំណងបង្កើនភាពងាយស្រួល ពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងពន្លឿនកំណើនសេដ្ឋកិច្ច។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រី បើអនុញ្ញាត គឺល្អ ព្រោះយើងដាក់ [វិសោធនកម្មច្បាប់] ទៅពេលនោះវាត្រូវ តែសភាពការណ៍វិវត្តន៍ទៅរហូត ហើយសម័យឥឡូវមាន AI ក៏ច្រើន ហើយខ្ញុំក៏សំណូមពរដល់ផ្នែកឯកជនទាំងអស់គ្នាដែរ តើវិស័យអ្វីដែលយើងចង់ឲ្យស្ទុះកើនឡើង ដូច្នេះយើងត្រូវដាក់ស្នើជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម គង់ វិបុល ដើម្បីយើង ធ្វើវិសោធនកម្មច្បាប់ណាមួយដើម្បីជួយទៅវិស័យនោះ»។a tax3 a tax4