» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5743 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791108 នាក់

កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការស្តង់ដារអន្តរជាតិ (ISO)

 

 

 

ភ្នំពេញ៖នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ពីសមាជិកទំនាក់ទំនង ទៅជាសមាជិកពេញសិទ្ធិនៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៤៧ របស់ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា។a standar 

លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកពេញសិទ្ធិ កម្ពុជាមានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការបច្ចេកទេសរបស់អង្គការ ISO ចូលរួមអភិវឌ្ឍស្តង់ដារពិភពលោក និងការពារផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិក្នុងវិស័យស្តង់ដារ។

លោកបានបន្តថា ការដំឡើងកម្រិតសមាជិកភាពនេះអនុញ្ញាតឱ្យកម្ពុជាមានសំឡេង ក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិដែលផ្តល់ផលដល់ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា ហើយក៏ជាការបើកឱកាសដ៏សំខាន់សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ក្នុងការសហការអភិវឌ្ឍស្តង់ដារដែលផ្តោតលើអាទិភាពជាតិរបស់កម្ពុជាផងដែរ។

 លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងទិវាស្តង់ដារពិភពលោកប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះថា ស្តង់ដារបានជួយឱ្យប្រទេសនានាធ្វើការរួមគ្នា ឆ្ពោះទៅសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដោយផ្តល់មូលដ្ឋានគ្រឹះផ្នែកបច្ចេកទេស សម្រាប់ជំរុញផលិត កម្ម លើកកម្ពស់ការធ្វើពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ នវានុវត្តន៍ និងធន់និងវិបត្តិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងសកម្មភាពអភិវឌ្ឍន៍ស្តង់ដារអន្តរជាតិ គឺជាកិច្ចការមួយដ៏សំខាន់ សម្រាប់ការពារផលប្រយោជន៍ឧស្សាហកម្ម និងអាជីវកម្មនៅកម្ពុជា បច្ចុប្បន្នអង្គការ ISO មានសមាជិក១៧៤ ប្រទេស មានគណៈកម្មការបច្ចេកទេសចំនួន ៨២៩ ដែលបានអនុវត្តស្តង់ដារចំនួនជាង ២,៦ម៉ឺនស្តង់ដារ ក្នុងនោះមានប្រទេសជាសមាជិកជា ច្រើនបានចូលរួមយ៉ាងសកម្ម ក្នុងគណៈកម្មការបច្ចេកទេស និងបានជួយឱ្យប្រទេសទាំងនោះមានឧស្សាហកម្មរីកចម្រើន និងមាន ទីផ្សារធំទូលាយសម្រាប់ផលិតផលរបស់ខ្លួន៕a standar a standar1