» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6882 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666792 នាក់

ធនាគារជាតិនៃកម្ពុជា ព្រមានពីកម្មវិធី PAI ឬ PaiPay ដែលកំពុងដំណើរការខុសច្បាប់ អាចបង្កហានិភ័យឆបោកខ្ពស់

 

 

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្រមានដល់សាធារណជនអំពីកម្មវិធី PAI ឬ PaiPay ដែលកំពុងដំណើរការដោយមិនស្របច្បាប់នៅលើបណ្តាញសង្គម Telegram និងអាចបង្កហានិភ័យឆបោកតាមប្រព័ន្ធអនឡាញ។a bank pay 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៤ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្មវិធី PAI ឬ PaiPay កំពុងដំណើរការលើ Telegram ក្នុងទម្រង់ជា Chat Bot និងអាចទាញយកតាម App Store និង Google Play Store ដោយមានមុខងារដូចជា បង្កើតគណនី (Wallet) ដាក់ប្រាក់ ផ្ទេរប្រាក់ និងទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា PAI ឬ PaiPay មិនមែនជាកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថានដែលមានអាជ្ញាបណ្ណពីធនាគារជាតិនោះទេ។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធី PAI ឬ PaiPay តាមរយៈបណ្តាញសង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។

ក្នុងបរិបទនេះ ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះការប្រើប្រាស់កម្មវិធីហិរញ្ញវត្ថុដែលមិនមានអាជ្ញាបណ្ណ ព្រោះអាចប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិដោយសារការឆបោកតាមអនឡាញ។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើសកម្មភាពផ្សព្វផ្សាយមិនស្របច្បាប់របស់កម្មវិធីមួយនេះ៕a bank pay1