» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7340 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697511 នាក់

រដ្ឋាភិបាល​បើក​ឲ្យ​រោងចក្រ​ផលិត​អាច​ម៉ាស​នាំចេញ​ពីស្រុកខ្មែរបាន​!

 

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ផលិត​ម៉ាស់​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់ អាចធ្វើ​ការនាំចេញ​នូវ​ផលិតផល​របស់ខ្លួន​ទៅ​លក់​នៅក្រៅ​ប្រទេស​បាន​ហើយ ខណៈ​ការផ្គត់ផ្គង់​ម៉ាស់​នៅក្នុង​ស្រុក​បាន​គ្រប់គ្រាន់ ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​a mask out 

​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​កាសែត​ដឹង​ពី​រឿងនេះ​។ តាមរយៈ​លិខិត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​កាសែត​ទទួលបាន​នៅ​ថ្ងៃទី​៦ ខែឧសភា​នេះ​បញ្ជាក់ថា​ការអនុញ្ញាត​ឲ្យ​នាំចេញ​ផលិតផល​ម៉ាស់​នេះ គឺ​ដោយសារ បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​អាច​គ្រប់​គ្រង និង​ធានាបាន​នូវ​ស្តុក​បម្រុង​គ្រប់គ្រាន់​នូវ​មុខទំនិញ​ម៉ាស់ ដែល​បម្រើ​ដល់​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​

នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​នេះដែរ ​លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ ឲ្យ​ដឹងថា ការងារ​នេះ​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែលមាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួងសុខាភិបាល​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានធ្វើការ​ពិភាក្សាគ្នា​រួចហើយ ដោយ​អនុញ្ញាត​ឲ្យ​មានការ​នាំចេញ​ម៉ាស់​ទៅ​លក់​នៅក្រៅ​ប្រទេស​។ «​សម្រាប់​លិខិត​ដែល​ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក​បានធ្វើ​ការណែនាំ​ហ្នឹង គឺ​ត្រឹមត្រូវ​ហើយ ដូច្នេះ​ក្រុមហ៊ុន​ដែល​ផលិត​ម៉ាស់​ទាំងអស់ នៅ​ប្រទេស​កម្ពុជា អាចមាន​សិទ្ធិ​នាំចេញ​ផលិតផល​របស់ខ្លួន​បានតែ​តម្រូវ​ឲ្យ​រក្សាទុក​ម៉ាស់​៥​ភាគរយ​ជា​ទៀងទាត់​នៃ​ចំនួន​ផលិតកម្ម​សរុប​នៅក្នុង​រោងចក្រ​សម្រាប់​ត្រៀម​បម្រុង​ទុក នៅពេលដែល​រដ្ឋ​ត្រូវការ​រដ្ឋ​អាច​ទៅ​ទិញ​ពី​ក្រុមហ៊ុន​បាន​»​។​

​នៅក្នុង​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ផលិត​ម៉ាស់​ចំនួន​៥​ដែល ក្រសួងសុខាភិបាល បាន​ចុះកិច្ចសន្យា​ក្នុងការ​ផ្គត់ផ្គង់​ម៉ាស់​។ លោកស្រី​រដ្ឋលេខាធិការ​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល​មាន​ម៉ាស់​ស្តុក​ទុក នៅក្នុង​ឃ្លាំង​ប្រមាណ​១៧​លាន​ម៉ាស់ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ត្រៀម​បម្រុង​ទុក​ទៅ​ថ្ងៃ​ខាងមុខ ក្នុងនោះ​មាន​ជាង​១៣​លាន​ម៉ាស់​ស្តុក​នៅក្នុង​ឃ្លាំង​បម្រុង​យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ និង​ប្រមាណ​៣​លាន​៦​សែន​ទៀត ស្តុក​ក្នុង​ឃ្លាំង​ក្រសួងសុខាភិបាល​នៅ​ចោមចៅ​។​
​

គួរ​បញ្ជាក់ថា រហូតដល់​ម៉ោង ៧:២០​នាទី នៅ​ព្រឹក​ថ្ងៃទី ៦ ឧសភា ២០២០ ក្រសួងសុខាភិបាល​ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​កម្ពុ​ជាមាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​ជាសះស្បើយ​ថ្មី​ទេ​។ ដូច្នេះ​ករណី​ជាសះស្បើយ​ចាស់​សរុប​មាន​ចំនួន​១២០​នាក់​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២​នាក់​ប៉ុណ្ណោះ​។ ទោះបីជា​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ ក្រសួងសុខាភិបាល​សូម​ណែនាំ​ដល់​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​។​a co mass 

v​