
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9532 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699703 នាក់
តាកែវ៖មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ចាប់ពីតួនាទី អធិការរង នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ ជាដើម បានផ្តិតមេដៃរួមគ្នា ប្តឹង លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី គោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
នៅក្នុងលិខិតស្នាមមេដៃ មានទាំងឈ្មោះ ឋានន្តស័ក្តិ ឋានៈនិង អត្តលេខ ផងនោះ សរុបចំនួន៦៧នាក់ បានរាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំនួន៤ទំព័រ រៀបរាប់អំពីរឿងរ៉ាវជាច្រើនភាពមិនប្រក្រតីក្នុងការដឹកនាំកម្លាំងនិងតួនាទីរបស់ខ្លួន និងស្នើឱ្យដក លោក ឆាយ កែវមុន្នី ចេញពីអធិការនគរបាលស្រុកបាទី តែម្តង ។
ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦អះអាងថា លោកស្អាតស្អំ លោកមិនខ្លាចទេ រង់ចាំថ្នាក់លើស៊ើបអង្កេតរកការពិតទៅចុះ ។
ការប្តឹងចោទប្រកាន់រួមមាន៖១. ការដឹកនាំគ្រប់ផ្នែកជំនាញសំខាន់ៗ ទៅជាផ្នែក អសកម្មទាំងអស់ ចាំមើលបំណាំគ្នាទៅវិញទៅមក?។២. ការបញ្ជាកម្លាំងមន្ត្រីក្រោមឱវាទ គ្មានមូលដ្ឋានច្បាស់លាស់ បញ្ជាកម្លាំងតាមអារម្មណ៍ផ្ទាល់ខ្លួន ប្រើប្រាស់ពាក្យសម្តីអសុរោះ គ្មានសីលធម៌វិជ្ជាជីវៈជាមន្ត្រីនគរបាលនោះទេ?។៣. ការកសាងលោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី មិនដែលបានកសាងអ្វីនោះទេសូម្បីតែអំពូលភ្លើង ឬកង្ហា មិនដែលបានទិញដាក់ក្នុងសាលប្រជុំឬអង្គភាព ៗ
៤. ផ្នែកចរាចរណ៍ លោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី តម្រូវឲ្យមន្ត្រីចរាចរណ៍ ពិនិត្យមើលឡានដឹកដីដឹកថ្មមិនគ្របតាមការណែនាំ ត្រូវចាប់ឃាត់ទុកហើយតម្រូវឲ្យម្ចាស់ឡានដឹកដី ដឹកថ្មខាងលើបង់លុយក្នុងមួយឡានចំនួន២០មុឺនរៀលបើសិនគ្មានលុយឲ្យលោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី តម្រូវឲ្យចាក់ ដីឬថ្មចោលទាំងអស់?
មិនតែប៉ុណ្ណោះលោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ កន្លងមកធ្លាប់ទទួលបានលុយ ចំនួន៥០០០ ដុល្លា ក្នុងមួយខែជាថ្នូរមិនបង្ក្រាបទីតាំង Scam Online សុភមិត្តរ៉េសុីដេន ស្ថិតនៅក្នុងភូមិត្រយឹងខ្ពស់ ឃុំ លំពង់ស្រុកបាទីខេត្តតាកែវ។សូមបញ្ជាក់បន្ថែមថាក្រៅពីអធិការនគរបាល ថ្មីៗនេះ លោក ភួន ឈីម អភិបាលស្រុកបាទី ក៏ត្រូវបានពលរដ្ឋប្តឹងទៅក្រសួងមហាផ្ទៃ ផងដែរ តែមិនទាន់ចេញលទ្ធផលសម្រេចបែបណានៅឡើយទេ ៕