
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6902 នាក់
ម្សិលមិញ 9682 នាក់
សរុប 20666812 នាក់
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃ០៨សីហា ឆ្នាំ២០២៤អមដោយមន្ត្រីអាជ្ញាធខណ្ឌនិងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងដែលធ្លាក់ខ្លាំងច្រើនម៉ោង លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ។
ម្តុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលរងការលិចលង់ខ្លាំងលោកអភិបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចុះបំពេញការងារនេះទាំងយប់ផងដែរ។លទ្ធផលក្រោយពីកាយសំរាមចេញពីមាត់លូដើម្បីអោយទឹកហូស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវលាងសំអាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា នៅយប់ថ្ងៃទី០៨សីហាម្សិលម៉ិញនេះមេឃបានភ្លៀងយ៉ាងខ្លាំងនិងមានរយៈពេលពី២ទៅ៤ម៉ោង តាមតំបន់ដែលធ្វើអោយកំរិតទឹកភ្លៀងឡើងដល់១៤១មីលីម៉ែត្រ បានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្តមបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ដល់កន្លែងនិងបានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ចញរថយន្តបូមទឹកដើម្បីធ្វើសកម្មភាពបូមនិងកាយសំរាមចេញពីមុខលូទាំងយប់ផងដែរជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ ម៉ុងឌីយ៉ាល់លើមហាវិថីម៉ៅសេទង់ក្នុងខណ្ឌទួលគោក។
ឯកឧត្តម ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ អោយប្រជាពលរដ្ឋ វេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាម សំណល់រឹង អោយបានត្រឹមត្រូវ កុំអោយសំរាមចូលក្នុងមាត់លូ បើមាត់លូ កកស្ទះទៅដោយសំរាមនោះ នៅពេលភ្លៀងធ្លាក់ម្តងៗ វានិងទទួលរងការលិចលង់ហើយជៀសមិនរួចទេ។ សូមបញ្ជាក់ថាបើតាមប្រជាពលរដ្ឋទឹកភ្លៀងបើត្រឹមតែលិចផ្លូវថ្នល់មិនអីទេតែវាលិចចូលផ្ទះបង្កការខូចខាតទ្រព្យសម្បត្តិមិនឲ្យគាតក្តៅម៉េចបាន!៕