» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31792 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599211 នាក់

អ្នករកស៊ី​ដឹកជញ្ជូន​ផ្លែ​ដូង អះ អាង​ថា​: សមត្ថកិច្ច​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ក្អម​សំណ ទារលុយ​ពី​២០​ម៉ឺន​រៀល ទៅ​៣៥​ម៉ឺន​រៀល​ក្នុង​១​ឡាន​!


​ខេត្តកណ្តាល​៖ អាជីវករ​រកស៊ី​ដឹកជញ្ជូន​ផ្លែ​ដូង តាម​រថយន្ត​បាន​ប្រាប់​អ្នកកាសែត​អោយដឹងថា : សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ ក្នុង​ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្ដាល បាន​នឹង​កំពុង​រួម ដៃ​គ្នា​គាប​យកលុយ ពី​អ្នករកស៊ី​ដឹក​ផ្លែ​ដូង​តាម​ឡាន ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា ក្នុង​១​ជើងៗ ចាប់ពី​២០ ម៉ឺន​រៀល​ទៅ​៣៥​ម៉ឺន​រៀល ជា កំហិត ដោយគ្មានចេញវិក័យបត្រ័បង់ពន្ធឬវិភាគទានអ្វីឡើយ។a gate somnor4

ខណៈ​ជនជាតិ​វៀត ណា​ម ដែល​តែងតែ​ឆ្លងដែន​ចេញចូល​ជាប្រចាំ ក៏បាន​អះអាង​ដែរ​ថា​: ពួកខ្លួន​បាន​បង់លុយ​ឱ្យ​ប៉ូលិស​ច្រកទ្វារព្រំដែន​មួយ​នេះ ក្នុង​ម្នាក់ៗ​ចំនួន​៥​ម៉ឺន​ដុង ( លុយ​វៀត ណា​ម​) ជា​ថ្នូរ​នឹង​ការអនុញ្ញាតឱ្យ​ចេញចូល​ដោយ​សេរី​.​អត់​វាយ​ត្រា លើ​លិខិតឆ្លងដែន ។ មេៗ​សមត្ថកិច្ច​នៅ​ច្រក​ក្អម​សំណរ​រួម មាន​លោក ខៀវ ចំរុង ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ ,​លោក រឹម លឹម​សេង នាយប៉ុស្តិ​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ ,​លោក សុង មាល័យ មេ​គយ​និង រដ្ឋ​ករ ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម សំណរ ។​ត្រូវបាន​គេ​ជឿថា​ទទ​យលបាន​លាភសក្ការៈ​ពី​លុយ​គ្មាន​វិ​ក័យ​ប​ត្រ័​ដែល​យក​ពី​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​ប្រភពព័ត៌មាន​ពី​អាជីវករ​បាន​បញ្ជាក់ថា : រាល់​ការបង់ លុយ​ឱ្យ​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​ក្អម​សំណរ គឺ​ពុំ​ដែលមាន​ក្រដាស​ស្នាម ឬ​វិក្កយបត្រ បង់ ពន្ធ​ចូល​រដ្ឋ​អ្វី​ឡើយ ជា​រៀងរាល់​លើក ពួកខ្លួន រត់ការ​ហុច​លុយ​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ផ្ទាល់ដៃ​..!!​។​

​ចំណែក​អ្នក​ដឹក​ជី​កសិកម្ម ពី​វៀតណាម ចូលមក​កម្ពុជា តាម​រ៉ឺម៉ក​ម៉ូតូ បាន​និយាយថា : ខ្លួន​ដឹក​១​ជើងៗ បង់លុយ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ខាង​ខ្មែរ ដែល​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ អស់​ចំនួន​២០០.០០០​ដុង​លុយ​វៀតណាម (​ស្មើនឹង​៣០.០០០ រៀល​លុយ​ខ្មែរ​)​។ នេះ​គ្រាន់តែ​ជា​តួរ​លេខ​ត្រួសៗ​តិចតួច​ប៉ុណ្ណោះ ដែល​អ្នករកស៊ី​រត់ពន្ធ​ទំនិញ​តាម​ផ្លូវគោក អះអាង​រឿង​បង់ លុយ​ឱ្យ​មន្ត្រី​នៅ​"​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ​" ដោយឡែក​សម្រាប់​ផ្លូវទឹក​វិញ ក៏​មិនធម្មតា​ដែរ​..!​។ សេចក្តីរាយការណ៍​បានឱ្យដឹងថា សមត្ថកិច្ច​ប៉ូលិស ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម សំណរ​បានកំណត់​យក​លុយ ពី​ជនជាតិ​វៀតណាម ក្នុង​ម្នាក់ៗ​ចំនួន​៥០.០០០​ដុង (​ស្មើនឹង ៨.០០០​រៀល​) ជា​ថ្នូរ​នឹង​ការ អនុញ្ញាតឱ្យ​ចេញចូល​ឆ្លងដែន​ពី​វៀតណាម​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​វៀតណាម ដោយ​សេរី និង​គ្មាន​លិខិតឆ្លងដែន (​ប៉ាស្ទ័រ​)​។ ជាក់ស្តែងៈ ជនជាតិ​វៀតណាម​ដែល​ចូលមក​កម្ពុជា ដោយ​អត់​មាន​(​ប៉ាស្ទ័រ​) គឺ​ប៉ូលិស​ខាង​កម្ពុជា កំណត់​យកលុយ​ចំនួន​៥០.០០០​ដុង​ក្នុង​ម្នាក់​យ៉ាង​ទៀងទាត់​!​។

ក្នុងនោះ ពលរដ្ឋ​កម្ពុជា​ដែល​ចេញទៅ​វៀតណាម ដោយ​អត់​មាន (​ប៉ាស្ទ័រ​) គឺ​ប៉ូលិស​ខាង​វៀត ណា​ម​កំណត់​យកលុយ ក្នុង ម្នាក់ៗ​ចំនួន​៥០.០០០​ដុង​ដូច គ្នា​.!​។ ពោលគឺ បើ​ខ្មែរ​ឆ្លងដែន​ចូលទៅ​.​សមត្ថកិច្ច​វៀតណាម ជា​អ្នក​យកលុយ ហើយ​បើ​ជន ជាតិ​វៀតណាម ចូលមក​ខ្មែរ​គឺ​សមត្ថកិច្ច​ខ្មែរ ជា​អ្នកកំណត់​យក​..!!​។​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​លោក សុង មាល័យ ប្រធាន ការិយាល័យ​គយ​និង​រដ្ឋាករ ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ​និង​លោក រឹម លឹម​សេង នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ មិនអាច​ស្នើសុំ​ការបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ​ចូល តែ​គ្មាន​ការលើក​ទទួល ។

ឯ​លោក​​លោក ខៀវ ចំរុង ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ​.​បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី ១៦​ខែមីនា​ឆ្នាំ​២០២៥​ថា : ទី​១- ការបង្កើត​ច្រក គឺ​ដើម្បីអោយ​ទំនិញ​ធ្វើចរាចរ បើ​មាន​ច្រក​ហើយ​អត់​មាន​ទំនិញ​ក៏​គេ​មិន ហៅថា​ច្រក​ដែរ ។ ទី​២- ពាក់ ព័ន្ធ​ជាមួយ​វៀតណាម យើង​ហ្នឹង​វៀតណាម ការចេញ​-​ចូល​ទាល់ តែមាន​ការឯកភាព​គ្នា​ចំពោះ​រថយន្ត​ឆ្លងកាត់​ដឹកជញ្ជូន​ទំនិញ​សព្វសារពើ ។ ទី​៣-​ចំពោះ​មនុស្ស តាមផ្លូវ​ច្បាប់ ឃុំ​ជាប់​ព្រំដែន​រវាង​ខ្មែរ​យើង និង​វៀត ណា​ម​គឺ​គេ​ប្រើ​អត្តសញ្ញាណប័ណ្ណ តែ​ឃុំ​ក្រៅពី​ព្រំដែន​គឺ​គេ​ប្រើ​ប៉ាស្ព័រ ហើយ​បងប្អូន​អ្នក កាសែត​ខ្លះ​ចេះតែ​ចុះផ្សាយ​ដោយ​អត់​ដឹង​ពី​ច្បាប់​យ៉ាងម៉េចៗ ដល់​ចឹ​ង​គឺ​អត់​មានតម្លៃ​នៃ​សារព័ត៌មាន​ទេ ចំពោះ​ករណី ឡាន​ដឹក​ផ្លែ​ដូង​ដែល​សារព័ត៌ មាន​ខ្លះ​ផ្សាយ​ថា ខាត​ពន្ធ​រដ្ឋ ខាត​អីៗ យើង​អត់​តាមដាន​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលៗ​លើកលែង​ពន្ធ​ទៅលើ​កសិកម្ម​ដូចជា​ជី ដូង អី​ជាដើម ជាការ​លើកលែង​ពន្ធ ជាការ​លើកទឹកចិត្ត​ចំពោះ​ប្រជាកសិករ ។

លោក ចំរុង សូមអោយ​អ្នក កាសែត​ផ្សាយ​អោយ​ច្បាស់​ចំៗ មក​ថា តើ​គយ ប៉ូលីស ឬ​សមត្ថ កិច្ច​អង្គភាព​ណា​កំណត់​យក​ពី ឡាន​ដឹក​ផ្លែ​ដូង​ប៉ុន្មាន​ម៉ឺន រៀល ? ។ សំរាប់​រូបលោក រីករាយ​និង​សហការ​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​ជានិច្ច ។​​ទោះជា​យ៉ាងណាក្ដី ប្រជាពលរដ្ឋ​សុំ​ស្នើ​ដល់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្ដាល ឯកឧត្តម សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ពិនិត្យ​ស្រាវជ្រាវ ចំពោះ​សកម្មភាព​របស់​ក្រុមមន្ត្រី​សមត្ថកិច្ច​ពាក់ ព័ន្ធ​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ​ដែល​បាន​នឹង​កំពុង​គប់គិត​គ្នា​ប្រព្រឹត្ត​ទង្វើ​មិន​ប្រក្រតី នៃ​ការកំណត់​យកលុយ​ពី​អាជីវករ ដឹកទំនិញ​កសិផល​ឆ្លងដែន ដូច​ការរៀបរាប់​ខាងលើ ដើម្បី​បង្កើន​ចំណូល​រដ្ឋ​ផង​ទាន​! ។​ព្រោះថា អំពើពុករលួយ​.​ការស៊ីសំណូក​សូកប៉ាន់​និង ការកំណត់​យកលុយ ពី​អ្នករត់ពន្ធ​ទំនិញ​ក្រៅផ្លូវការ ក៏​ជា​ផ្នែក​មួយ ដែល​បណ្ដាលឱ្យ រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ ផងដែរ​៕ ដោយ​: សុផល Tel:012 953 824 / 016 953 222 / 088 55 34 100a gate somnor a gate somnor1 a gate somnor2 a gate somnor3 a gate somnor5 
​