» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8509 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698680 នាក់

សមត្ថកិច្ច​ចុះ​បិទ​ទី​តាំ​ផលិត​ស្រាស​បន្ទាប់ពី​ស្លាប់​មនុស្ស​២​នាក់​តែ​អាំ​រឿង​ស្លាប់​១៣​នាក់​ធើ​មិនដឹង​!

​ក្រចេះ ៖ ទីតាំង​ផលិត​ស្រាស​មួយកន្លែង​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តក្រចេះ​និង​នគរបាល​ស្រុក​ស្រុក​សំបូរ​ដឹកនាំ​ដោយ​លោក​ជា សុភ​ក្រ័ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​សហការ​ជាមួយ​មន្ទីរជំនាញ​ចុះ​បិទ​ផ្អាក​ការផលិត​នៅ​រសៀល​ថ្ងៃ​សៅរ៍​២​កើត​ខែ​ទុតិយាសាធ​ឆ្នាំ​ចព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកក្កដា​ឆ្នាំ​២០១៨ ។​a wine snuol3 

ការចុះ​បិទ​ទីតាំង​ផលិត​ស្រាស​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ​នោះ​បន្ទាប់ពី​មាន​ករណី​ស្លាប់​ស្ត្រី​៣​នាក់​នឹង​ជាង​៤០​នាក់​ផ្សេងទៀត​រងគ្រោះ​ចូល​ពេទ្យ​ដោយ​សង្ស័យថា​មាន​សា​ធាតុ​ពុល​បន្ទាប់ពី​ហូបចុក នៅក្នុង​ពិ​អី​បុណ្យសព​អ្នកភូមិ​មួយ នៅ​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​នៅវេលា​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ។

មុននឹង​ឈានដល់​បិទ​ទីតាំង​ផលិត​ស្រាស​នោះ​គឺ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដែល​មនុស្ស​ពុល​ស្រាស​ស្លាប់​ចំនួន​២​នាក់​នៅ​ស្រុក​ស្នួល​សួរនាំ​រក​មូលហេតុ​ក៏​រកឃើញ​ទីតាំង​ផលិត​ស្រាស​នោះ ហើយ​បាន​ហៅ​ម្ចាស់ផ្ទះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បិទ​ស្រាស នោះ​បណ្ដោះអាសន្ន​សិន​។ សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​ម្ចាស់​ទីតាំង​ផលិត​ស្រាស​នោះ​មានឈ្មោះ​ស្រស់ ធា ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្មី​ឃុំ​សណ្ដាន់​ស្រុក​សំបូរ​ខេត្តក្រចេះ ។​a wine snuol2 

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​សមាជិក​គណបក្ស ប្រជាជន​កម្ពុជា​នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ​២០១៨ នេះ​លោក​វ៉ា​វ៉ាន​ថន​ចៅហ្វាយ​ខេត្តក្រចេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងការ​ទទួលទាន​ស្រាសរបង​ផ្ដាំ​ដល់​អ្នក​បិតស្រា​ទាំងអស់​កុំ​ឲ្យ​យក​មេ​មក​លាយ​ដែល​ខុស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​


​លោក​អភិបាលខេត្ត​ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ​ត្រូវ​ត្រួតពិនិត្យ​នៅក្នុង​ការនាំ​ចូល​មេដំបែរ និង​ទីតាំង​ការផលិត​ស្រាស​គ្រប់ ទីកន្លែង ហើយ​ត្រូវតែ​អប់រំ​ណែរ​នាំ​ដល់​អ្នកនោះ​ក្នុង​ការផលិត ទប់ស្កាត់​ជៀសវាង​ផលប៉ះពាល់​ដល់​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ ។​ព្រោះនេះ​ជា​លើក​ទី​៦ ហើយ​ករណី​ពុល​ស្រាស​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​នៅក្នុង​ខេត្តក្រចេះ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្តរ​បន្ទាប់​អ្នកនឹង​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ផងដែរ​។​a vavanthon 

ទោះជា​យ៉ាងណា​ទង្វើ​របស់​សម​ត្តិ​កិច្ច​ខេត្តក្រចេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា​គោបា​ត់​ហើយ​បាននាំគ្នា​ធ្វើ​របង​ព្រោះ​ករណី​យ៍​ពុល​ស្លាប់​ប្រជាពលរដ្ឋ​បណ្តាល់មកពី​ចំណីអាហារ​មិនមែន​ទើប​កើត​ម្តង​ហ្នឹង​ណា​តែ​គេ​មិនដែល​ឃើញ​មាន​លោក នី ឆុន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង សិប្បកម្ម​មាន​វិធានការណ៍​ទៅលើ​ម្ចាស់​អាជីវកម្ម សិប្បកម្ម​ទាំង នោះ​សោះ​។​នេះ​មិន​និយាយ​ពី​ករណី​យ៍​ពុល​ទឹក​ដែល​មន្ត្រី​សុខាភិបាល​ថា​ពុល​ស្រា​ស្លាប់​មនុស្ស​១៣​នាក់​កាលពី​ខែឧសភា​កន្លង​ទៅនោះ​ផង​ទេ​។​ករ​ណិ​យ៍​នេះ​គេ​សង្ស័យថា​ខាង​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម​និង សិប្បកម្ម​អាចមាន​ប្រយោជន៍​ពី​ពួក​នោះ​ក៏​ថា​បាន​។​ជាក់ស្តែង កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​2018​ក៏មាន​ករណី​ពុល​នំ​ប័ង​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​៧០​នាក់ នៅ​ភូមិ​កសាង​ឃុំ​ចង្ក្រង់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ដែរ តែ​ពុំមាន​អាជ្ញាធរ​ពាក់ព័ន្ធ និង​លោក នី ឆុន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង សិប្បកម្ម មាន​ចំណាត់​ឡើយ​។

a va1

​