» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9225 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699396 នាក់

ថៃ រកឃើញសាកសពជនរងគ្រោះ៣នាក់បន្ថែមទៀត នៅក្បែរទីតាំងដែលជនសង្ស័យប្លន់សម្លាប់អ្នកទេសចររុស្ស៊ី២នាក់បងប្អូន

 

ថៃឡង់ដ៍៖ យោងតាមសារព័ត៌មាន សាមុយ ថាមស៍ (Samui Times) បានសរសេរថា អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការគាស់រណ្តៅសាកសពរួមមួយកន្លែង ដែលមានសាកសពជនរងគ្រោះចំនួន ៣នាក់ ជាសមាជិកគ្រួសារតែមួយនៃបងប្អូនជនជាតិរុស្ស៊ី២នាក់។ ទីតាំងនៃរណ្តៅកប់សាកសពថ្មីនេះ ត្រូវគេប្រទះឃើញថាស្ថិតនៅក្បែរទីតាំងដែលឃាតករបានលាក់ទុកសាកសពបងប្អូនបង្កើតជនជាតិរុស្ស៊ីពីរនាក់ ដែលត្រូវបានសម្លាប់យ៉ាងសាហាវឃោរឃៅ អំឡុងដំណើរកម្សាន្តនៅក្នុងប្រទេសថៃ ក្រោយករណីប្លន់ម៉ូតូពីជនរងគ្រោះមិនបានសម្រេច ។ a russy kill2 

គួរម្លឹកថា ជនរងគ្រោះជនជាតិរុស្ស៊ីទាំងពីររូបនោះ មានឈ្មោះដាយអាណា ណាហ្ស៊ីម៉ូវ៉ា (Diana Nazimova) អាយុ ២២ឆ្នាំ និងប្អូនប្រុស រ៉ូម៉ាំង ណាហ្ស៊ីម៉ូវ៉ា (Roman Nazimova) អាយុ ១៧ឆ្នាំ បានជិះម៉ូតូ Honda ADV 150 ចេញពីទីតាំងស្នាក់នៅ នាភាគខាងកើតទីក្រុងប៉ាតាយ៉ា នៅម៉ោងប្រមាណជា ៤ទាបភ្លឺ ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា មុននឹងជួបរឿងហេតុដ៏អាក្រក់នេះ ទំរាំតែសមត្ថកិច្ចរកឃើញសាកសពនៅយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ។

របាយការណ៍ស៊ើបអង្កេត ឱ្យដឹងថា ការរកឃើញសាកសពគ្រួសារជនរងគ្រោះទាំង៣នាក់ខាងលើ ធ្វើឡើងបន្ទាប់ពីជនសង្ស័យម្នាក់ឈ្មោះ ថាណា (Thana) ដែលមានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើអ្នកទេសចរជនជាតិរុស្ស៊ីពីរនាក់បងប្អូននោះ បានដាច់ចិត្តទម្លាយអាថ៌កំបាំងប្រាប់សមត្ថកិច្ចពីទីតាំងលាក់សាកសពគ្រួសារដែលបានបាត់ខ្លួន។ ផ្អែកតាមចម្លើយសារភាព ជនសង្ស័យ និងបក្សពួក បានប្រើប្រាស់ល្បិចដោយក្លែងបន្លំជាមន្ត្រីនគរបាល រួចក៏ធ្វើជាចូលទៅចាប់ខ្លួនជនរងគ្រោះទាំង ៣នាក់ ចេញពីផ្ទះ មុនពេលនាំយកទៅសម្លាប់បំបិទមាត់ ។

កាលពីយប់ថ្ងៃទី៣១ ខែកក្កដា នារីជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បានយំរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា នាងបានចំណាយពេលស្វែងរកបងស្រី បងថ្លៃ និងក្មួយស្រីយ៉ាងអស់សង្ឃឹម។ នៅក្នុងផ្ទះកើតហេតុ ស្ថិតក្នុងតំបន់ បាង ឡាមុង (Bang Lamung) ម៉ូតូ និងទ្រព្យសម្បត្តិទាំងអស់នៅដដែល គ្មានស្លាកស្នាមនៃការប្រយុទ្ធតតាំង ឬការលួចប្លន់អ្វីឡើយ ដោយក្នុងអំឡុងពេលបាត់ខ្លួន សាច់ញាតិបានត្រឹមតែទៅចាក់ចំណីឱ្យឆ្កែ និងព្យាយាមទូរសព្ទ ប៉ុន្តែគ្មានការឆ្លើយតប រហូតឈានដល់ការដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍តែម្ដង។

ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ដែរថា បើសមត្ថកិច្ចមិនបានពង្រឹងការស៊ើបអង្កេត និងដាក់សម្ពាធលើជនសង្ស័យ ក្នុងករណីឃាតកម្មលើអ្នកទេសចរជនជាតិរុស្ស៊ីនោះទេ វាសនារបស់សមាជិកគ្រួសារទាំង ៣នាក់នេះ ច្បាស់ជាត្រូវកប់បាត់ស្រមោលជារៀងរហូត ហើយក្រុមគ្រួសារក៏គ្មានថ្ងៃបានដឹងការពិតនោះដែរ ៕a russy kill a russy kill1