» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6959 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697130 នាក់

ករណី​យ៍​បោក​ចេញពី​ក្នុង​គុក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង អំពាវនាវ​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​!


​ភ្នំពេញ​៖​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែសីហា ឆ្នាំ​២០២៥ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​ដាស់តឿន​មួយ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ដោយដាក់ចំណងជើងថា៖រឿង​ថ្មី នៃ​មេរៀន​ចាស់​៖​លោករ​ត្ន័​ស្រាង​ចាត់ទុកថា​ជា​មេរៀន​ចាស់​ដដែលៗ​ដែល​ឧស្សាហ៍​កើតមាន​ក្នុងសង្គម Facebook នាពេល​បច្ចុប្បន្ន គឺមាន​បុគ្គល​ទុ​ច្ច​រិ​ច្ចមួយ​ចំនួន បាន​យក​រូបភាព​អ្នក​ដ៏​ទៃ​ដែល​ស្អាត​សង្ហា មក​បង្កើតជា​គណនី Facebook ក្លែងបន្លំ​មួយ ហើយ​ឆាត​ទំនាក់ទំនង​មនុស្ស​ស្រី​ជាច្រើន​គ្នា ។​a roit sreanh cheat 

​ពេល​មាន​អ្នកឆ្លើយឆ្លង ក៏​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ហៅ​គ្នា​ប្រពន្ធ​សម្លាញ់​ប្តី​សម្លាញ់​ពេញៗ​មាត់ និង​ពេលខ្លះ​សុំ​ជួប​ក្រុមគ្រួសារ​ដោយ​សន្យា​ចូល​ស្តីដណ្តឹង​តាមច្បាប់ និង​ពេលខ្លះ​បានកំណត់​ថ្ងៃ​ភ្ជាប់ពាក្យ​ផងដែរ ។​បន្ទាប់ពី​នារី​រងគ្រោះ​ជឿ​ង​លង់​ស៊ប់​ហើយ ជនសង្ស័យ​ក៏​ចាប់ផ្តើម​បោក​បញ្ឆោត​ល្បួង​ឲ្យ​ថតរូប​អាក្រាត បង្ហាញ​ដល់​ជនសង្ស័យ ដោយ​សម្អាងថា​គង់​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​ជាមួយគ្នា​ឆាប់ៗ ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ្លេច​គិត ត្បិត​យល់ថា ស្និ​ទ្ធិ​ស្នាល​ខ្លាំង ផ្អែមល្ហែម​ខ្លាំង ធ្វើ​ឲ្យ​ស្រលាញ់​ខ្លាំង ក៏​ព្រម​បើក​បង្ហាញ​។ ក្រោយ​មាន​រូបអាក្រាត​ជនរងគ្រោះ ជនសង្ស័យ​ក៏​ចាប់ផ្តើម ប្រើល្បិច​សុំ​ខ្ចីលុយ ដោយ​ប្រាប់ថា​ខ្លួន មាន​បញ្ហា​ក្នុង​មុខរបរ ឬ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ ឬ​មាន​បញ្ហា​ខុសច្បាប់​ផ្សេងៗ រហូត​ជនរងគ្រោះ​អស់​លុយ​ឲ្យ​ខ្ចី ឬ​ដឹងខ្លួន​មិន​ព្រម​ឲ្យ​លុយ​ជនសង្ស័យ​ខ្ចី ជនសង្ស័យ​ក៏​យក​រូបអាក្រាត​មក​គំរាម​ទារប្រាក់​តែម្តង​។​ស្តាប់ទៅ ហាក់ដូច​ថា ជនរងគ្រោះ​ឆោតល្ងង់ តែ​ជាក់ស្តែង​មនុស្ស​យើង​ពេល​លង់​លើ​អ្វីមួយ​ហើយ គឺ​តែង​ទុកចិត្ត​ភ្លេច​គិតពិចារណា មិន​ថា​យើង​មិន​ថា​គេ ព្រោះ​ករណី​ទាំងនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាប់​បានទទួល​បណ្តឹង ធ្វើការ​បង្ក្រាប និង​បាន​ផ្សព្វផ្សាយ​ជាច្រើន​មកហើយ ដោយមាន​អ្នកខ្លះ រងគ្រោះ​អស់​ខ្ទង់ពាន់​ដុល្លារ អ្នកខ្លះ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ និង​មាន​អ្នក​អស់​ដល់​ខ្ទង់សែន​ដុល្លារ​ផងដែរ​។

រឿង​ថ្មី​គឺ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​បណ្ដឹង​ពី​នារី​ម្នាក់ ប្ដឹង​ចោទប្រកាន់​ទៅលើ ម្ចាស់​គណនី Facebook មួយ ឈ្មោះ ចាន់ ពិសិដ្ឋ ពីបទ​គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​។ នារី​រងគ្រោះ បាន​រៀបរាប់ថា គណនី Facebook​ខាងលើ បាទ​ទំនាក់ទំនង​មកសុំ​ស្នេហ៍​ខ្លួន ដោយ​ប្រើ​ពាក្យសម្ដី​ផ្អែមល្ហែម លួងលោម​រហូត​ខ្លួន​លង់​ចិត្ត​ស្រលាញ់ ហ៊ាន Call Live Video Facebook អាក្រាតកាយ ឲ្យ​ជនសង្ស័យ​មើល តែ​មិន​នឹកស្មានថា​ជនសង្ស័យ​បាន​លួច​ថតចម្លង​Video​នោះ​ទុក ។​បន្ទាប់មក នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៥ ជនសង្ស័យ​បាន​ភូត​កុហកថា​រថយន្តរ​បស់​គេ ដឹកឈើ​ត្រូវបាន​សមត្ថកិច្ច​ខេត្តរតនគិរី​ឃាត់ទុក ហើយ​បើសិន​ចង់​ដោះស្រាយ​ត្រូវមាន​លុយ 15.000$ តែ​គេ​ថា គេ​មាន​លុយ​នៅ​នឹង​ខ្លួន​ចំនួន​តែ 10.000$ ខ្វះ​5,000$​ទៀត ចង់​ខ្ចី​ពី​ខ្លួន ដើម្បី​យកទៅ​លស់​រថយន្ត​មកវិញ ។​ពេល​សុំ​ខ្ចី​មិនបាន ស្រាប់តែ​ជនសង្ស័យ​គំរាមថា​គេ​មាន​វីដេអូ​អាក្រាត​របស់ខ្លួន បើសិនជា​មិន​ព្រម​ប្រគល់​លុយ​តាម​លក្ខខណ្ឌ​របស់គេ​នោះទេ គេ​នឹង​យក​វីដេអូ​អាក្រាត​នោះ​ទៅ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​មិន​ខាន​។ ដោយមាន​ការភ័យខ្លាច​ខ្លួន ក៏បាន​សុំ​ចរចា រហូតដល់​ត្រូវ​គ្នា​ចំនួន 1,000$ ដោយ​ជនសង្ស័យ​ឱ្យ​ផ្ញើ​តាម ទ្រូ​ម៉ា​នី​។ បន្ទាប់ពី​ផ្ញើ​លុយ​រួច ជនសង្ស័យ​នៅតែ​បន្ត​គំរាម ឲ្យ​ផ្ញើ​ថែម​ចំនួន​1,000$ ទៀត ទើប​ខ្លួន មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​តែម្ដង​។​

​ក្រោយពី​ទទួលបាន​បណ្ដឹង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​រកឃើញថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បោក​បញ្ឆោត និង​គំរាមកំហែង​ដល់​ជនរងគ្រោះ មាន​តម្រុយ​ចេញពី​ទីតាំង​ខេត្តស្ទឹងត្រែង ។​ដូច្នេះ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពន្លាត​ដែន​សមត្ថកិច្ច ទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ស្រាវជ្រាវ​ស្វែង​រកឃើញ ក្រុម​បក្ខពួករ​បស់ជនស​ង្ស័​យ​ដែល​ទៅ​ដក​ប្រាក់ មាន​ចំនួន​០៣​នាក់ រួមមាន​៖

១.​ឈ្មោះ ម៉ាត់ ស្លា​ម៉ាស់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ២.​ឈ្មោះ ឡេ​ន ធី​ដា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ៣.​ឈ្មោះ ស៊ី វី​ឡែ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ បន្ទាប់ពី សួរចម្លើយ បក្ខពួក​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ​រួចមក សមត្ថកិច្ច​អាវុធហត្ថ បាន​រកឃើញ​ជនសង្ស័យ​និង​អ្នក​ជាប់​ពាក់ព័ន្ធ សរុប​០៣​នាក់​ផ្សេងទៀត គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​សុទ្ធតែជា​ទណ្ឌិត កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង នោះ​គឺ ១- ទណ្ឌិត​ឈ្មោះ ជាង ខេង​លី មានទោស​ជាប់គុក ៣​ឆ្នាំ ពីបទ​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន (​អ្នកបង្កើត​គណនី​ក្លែងបន្លំ និង​ជា​អ្នកទំនាក់ទំនង​លួងលោម​បោក​បញ្ឆោត​គំរាម​ទារប្រាក់​ជនរងគ្រោះ​ផ្ទាល់​)​។​, ២-​ទណ្ឌិត​ឈ្មោះ ស្រេ​ន ឡាង មានទោស​ជាប់គុក ១៣​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម (​ជា​ប្តី​របស់​ឈ្មោះ ម៉ាត់ ស្លា​ម៉ាស់ និង​ជា​អ្នកផ្តល់​ទូរស័ព្ទ​ឲ្យ ជាង ខេង​លី យកទៅ​ធ្វើ​សកម្មភាព​) ៣-​ទណ្ឌិត​ឈ្មោះ ហេង សៀវ​ត្រា មានទោស​ជាប់គុក ៣​ឆ្នាំ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន (​ជា​អ្នក​ជួយ​លាក់​ទូរស័ព្ទ​លាក់​ស៊ីម ក្នុង​ពន្ធនាគារ​ទុក​ឲ្យ ជាង ខេង​លី យកទៅ​ធ្វើ​សកម្មភាព​)​។​a roit sreang cheat a roit sreang cheat2 

​