» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10793 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981829 នាក់

អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ!

 

 

ភ្នំពេញ៖សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ​២០២៦នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នក ស្រី ធី សុវណ្ណ​ថា អតីត​អភិបាលរង​ក្រុង​អរិយ៍​ក្ស័​ត្យ នឹង​ឈ្មោះ ផែ សុ​វ​ណ្ណា​រិ​ទ្ធ ជា​ស្វាមី ដាក់​ពន្ធនាគារ​ម្នាក់​ៗ​កំណត់​ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ​៦ លាន​រៀល ​ពី​បទ​ធ្វើ​ឱ្យខូច​ទឹកចិត្ត​កងទ័ពតាម​បញ្ញត្តិ​មាត្រា ៤៧២នៃ​ក្រមព្រហ្មទណ្ឌប្រព្រឹត្ត​នៅ​ពី​អំឡុង​ឆ្នាំ​២០២៥ ​។a thy 

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ​ ២០២៥ នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​ខ្លួន​អតីត​អភិបាលរង​ក្រុង​អរិយ៍​ក្ស័​ត្យ​ គឺ​អ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ទៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ​ករណី បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន«ខ្មែរយើងហៅ​មាត់​អត់​គម្រប?» ដែលសមត្តកិច្ចចោទថា ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការងារ​សន្តិសុខ​ជាតិ និង​សង្គម ខណៈ​ពេល​សភាព​ការ​ណ៍ខ្មាំងសត្រូវ​សៀម​កំពុង​ឈ្លា​ន ពាន​ដែន​អធិបតេយ្យភាព​កម្ពុជា យ៉ាង​ក្តៅ​គគុក ​។ សំណុំរឿង​អ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី តំណាង​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរពី​បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ​ ។

សូម​ជម្រាប​ទៀត​ថា កាលពី​ថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ​២០២៥ មន្ត្រី​នគរ បាល​យុត្តិធម៌​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ ​”​លិខិត​កោះហៅ​”​ អ្នកស្រី ធី សុវណ្ណ​ថា អាយុ៣០ឆ្នាំ មាន​អា​សយ​ដ្ខា​ន​ផ្ទះ​លេខ ​២៧០ ផ្លូវ​លេខ​ ៥៩៨ ភូមិ​ទំនប់​ទឹក សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ឱ្យចូលខ្លួន​មក​កាន់ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចំណុះ​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ១៥ និង​ ០០​នាទី ដើម្បី​មក​បំភ្លឺ​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ​។

ក្រោយ​ពី​សមត្ត​កិច្ច​បាន​ចេញ លិខិត​កោះហៅ អ្នកស្រី ធី សុវណ្ណ​ថា បាន​បង្ហោះ​សំ​ណេ​រ​តបត​ជា​ច្រើន ដូច​ជា ៖ (​ខ្ញុំ​មិន ​Call ទៅ​ថ្នាក់ដឹកនាំ​ទេ លោក​រវល់​ខ្លាំង ពួក​មន្ត្រី​ខួច​ឆ្លៀតឱកាស​ធ្វើបាប​ខ្ញុំ ខ្ញុំ​ត្រូវ​ឃាត់ខ្លួន​នៅ​ប៉ូ​លី​ស​ក្រុង​ថា​”) (​ខ្ញុំ​ផ្សាយ ថៃ​ចល័ត​ទ័ព ថៃ​បាញ់ ដើម្បី​ប្រជាជន​ដឹង​ត្រៀម​ជម្លៀស ហេតុ​អ្វី​ប្តឹង​ខ្ញុំ បំភ័យ​ប្រជាជន ? បំណង​ល្អ​ខ្ញុំ​ត្រ​ជាន់ឈ្លី​…​ថា​) (២០​ម៉ោង​ហើយ​ប៉ូ​លី​ក្រុងភ្នំពេញ ឃាត់ខ្លួន​ខ្ញុំ​ករណី ផ្សាយ​ព័ត៌មាន​មិន​ពិត បំភ័យ​ប្រជាជន “​ជួយ​ខ្ញុំ​ផង​”​ថា​)​ ។ អ្នកស្រី ធី សុវណ្ណ​ថា រួម​ជាមួយនិង​ប្តី​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​សមត្ត​កិច្ច ទើប​សមត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ ។

នៅ​រសៀល​ថ្ងៃ​ដដែល​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នកស្រី ធី សុវណ្ណ​ថា ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ចំណែក​ឈ្មោះ ផែ សុ​វ​ណ្ណា​រិ​ទ្ធ ជា​ស្វាមី ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ជា​បណ្តោះអាសន្ន ​៕a thy2