
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 32105 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599524 នាក់
ភ្នំពេញ៖លោក ឡាច ណុច អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022 (រដូវកាលទី 4)បានថ្លែងអំណរគុណដល់មេព្រៃស ក្រោយចាកចេញពីមណ្ឌលវិញមុនកំណត់៣ខែ។
លោក ឡាច ណុច អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022 (រដូវកាលទី 4) ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនតែនៅអំឡុងខែធ្នូ ឆ្នាំ 2023 លោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌក្រោយឆក់ខ្សែកពីជនរងគ្រោះបានសម្រេច លុះក្រោយមកត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
នៅថ្ងៃទី៩ កញ្ញានេះ យោងតាមគណនី TikTok របស់លោក ឡាច ណុច ផ្ទាល់ បានសម្តែងការអរគុណដល់លោកឯកឧត្តមប្រធាន នុត សាវនា ដែលជាប្រធានមណ្ឌលអប់រំកែប្រែម១(ព្រៃស) ដែលលោកយកចិត្តទុកដាក់មើលថែលោក។លោក ឡាច ណុច បន្តថា កន្លងមកសូមពុកម៉ែបងប្អូនអត់ទោសដល់ក្មេងប្រុសម្នាក់នេះផងសូមអគុណ ពីរខ្ញុំឡាច ណុច ។
ទាក់ទងនិងរឿងនេះដែរលោកនុតសវនាប្រធានពន្ធនាគារព្រៃសបានសសេថា៖លោក ឡាច ណុចដែល បានជ្រុលខ្លួនដើរផ្លូវខុសមួយគ្រា គាត់មានការសោកស្តាយ និងបានប្តេជ្ញាកសាងខ្លួនជាបុគ្គលគំរូ រហូតគណៈកម្មការបន្ធូរបន្ថយទោស និងលើកលែងទោសថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទួលស្គាល់នូវគុណសម្បត្តិគាត់ និងសម្រេចផ្តល់ជូនការបន្ធូរបន្ថយទោសរយៈពេល ០៣ ខែ។ ក្នុងពេលអនុវត្តទោសនៅមណ្ឌល គាត់បានរួមចំណែកតែងបទចម្រៀងអប់រំ និងច្រៀងចម្រៀងអប់រំផ្ទាល់ នៅតាមអគារឃុំ បង្កប់ដោយខ្លឹមសារអប់រំល្អៗ។
សូមបងប្អូនមេត្តាផ្តល់ក្តីសណ្តោស និងជួយជាកម្លាំងចិត្តជូនពលរដ្ឋខ្មែរដូចគ្នា ដែលបានជ្រុលខ្លួនខុសមួយគ្រា តែបានខិតខំស្តារនីតិសម្បទា សងបំណុលជូនសង្គមជាតិយើងរួចរាល់ហើយ។