» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8967 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699138 នាក់

អង្គការស្រាវជ្រាវមួយនិយាយថាឧក្រិដ្ឋជនដ៏ធំម្នាក់ទៀតរត់ពីតៃវ៉ាន់មកសម្ងំបើកកន្លែងរកស៊ី និងជាប់ពាក់ព័ន្ធទីតាំងឆបោកនៅកម្ពុជា !

 

 

បុរសជនជាតិចិនតៃវ៉ាន់ឈ្មោះ ហ៊ូ មីង ជីន (Hsu Ming Chin) បានរត់ភៀសខ្លួនមកកម្ពុជានិងប្ដូរឈ្មោះថ្មីជា ថូម៉ាស់ ស៊ូ (Thomas Xu) បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរនៅឆ្នាំ២០១៩ ដើម្បីគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរតៃវ៉ាន់ ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន និងការចោទប្រកាន់រត់ពន្ធគ្រឿងញៀនដែលមានតម្លៃសរុប៣៦៤លានដុល្លារ។a taivan scam 

អង្គការអន្តរជាតិមួយដែលជំនាញស៊ើបអង្កេតរឿងអំពើពុករលួយនិងបណ្ដាញឧក្រិដ្ឋកម្ម (OCCRP) បានចេញផ្សាយរបាយការណ៍នៅខែមករានេះថា ឧក្រិដ្ឋជនគ្រឿងញៀនរូបនេះ បានបើកជំនួញផ្នែកអចលនទ្រព្យដ៏ធំឈ្មោះលីស៊ីនគ្រុប (Lixin Group) នៅប្រទេសកម្ពុជា ហើយបានពង្រីកអាជីវកម្មទៅដល់ប្រទេសហ្សេអកហ្សី (Georgia) ដោយអះអាងថា ខ្លួនជាអ្នកវិនិយោគកើតនៅកម្ពុជា។

ក្រុមហ៊ុន លីស៊ីនគ្រុប (Lixin Group) របស់បុគ្គល ហ៊ូ មីង ជីន បានជាប់ឈ្មោះនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ថាជាសហគ្រាសឧក្រិដ្ឋកម្មដ៏ធំមួយ ខណៈមានការរកឃើញថា លីស៊ីនគ្រុប បានជាប់ពាក់ព័ន្ធនឹងការអូសទាញកម្មករជនជាតិចិនឱ្យបម្រើការនៅតាមមជ្ឈមណ្ឌលឆបោកនៅកម្ពុជា។

ក្រោយពីបែកធ្លាយរឿងអាស្រូវ ឧក្រិដ្ឋ ហ៊ូ មីង ជីន បានផ្ទេរទ្រព្យសម្បត្តិ និងមុខរបររកស៊ី ទៅឱ្យប្រុសបង្កើតរបស់ខ្លួន ឈ្មោះ ហ៊ូ មីង ឆាវ ( Hsu Ming Chao) និងបានដកឈ្មោះ និងរូបថតរបស់ខ្លួនក្នុងនាមជាប្រធានក្រុមហ៊ុន លីស៊ីនគ្រុប ចេញពីគេហទំព័ររបស់ក្រុមហ៊ុន។

នៅកម្ពុជា ក្រុមហ៊ុន លីស៊ីនគ្រុប បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនរបស់អ្នកស្រី ភួ ហ៊ុងស៊ួន ភរិយារបស់ឧកញ៉ា ស៊ី គង់ទ្រីវ ។  របាយការណ៍អង្គការខាងលើនិយាយថាបងប្អូនត្រកូល «ហ៊ូ» ក៏ឧបត្ថម្ភប្រាក់ជាច្រើនដល់ កាកបាទក្រហមកម្ពុជា ហើយទទួលបានឱកាសចូលជួបសំណះសំណាលផ្ទាល់ជាមួយភរិយាប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន គឺជំទាវ ប៊ុន រ៉ានី និងអ្នកស្រី ម៉ែន សំអន ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។មិនទាន់ឃើញមានប្រតិកម្មពីសាម៉ីខ្លួននិងអ្នកពាក់ពន្ធ័ចំពោះការចោទប្រកាន់របស់អង្គការខាងលើនេះនៅឡើយទេ?៕a taivan scam1 a taivan scam2 a taivan scam3 a taivan scam4 a taivan scam5 a taivan scam6 a taivan scam7 a taivan scam8