» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6417 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696588 នាក់

លេច​ធ្លាយ​រឿង​មេបញ្ជាការរង​ប៉េអឹម​ខេត្តស្ទឹងត្រែង​គោះ​លុយ​២៥០០​ដុល្លារ​ពី​អ្នកបើក​ឡាន​ដឹក​ដី​!

 

​ខេត្តស្ទឹងត្រែង :​លេច​ធ្លាយ​រឿង​លោក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ប្រព្រឹត្ត​អំពើពុករលួយ ជម្រិត​ទារប្រាក់​ពី​អ្នក​បើកឡាន​ដឹក​ដី ដល់​២៥០០​ដុល្លារ បំពាន​នឹង​ចំណារ​តំណាង​អយ្យការ​។​a dourng vichet 

​តាម​របាយការណ៍​ខាង​អង្គភាព មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្ទឹងត្រែង​រាយការណ៍​ជូន លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បង្ហាញថា​, ការឃាត់​រថយន្ត​ដឹកជញ្ជូន​ដែល​ធ្វើអោយ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បាន​ចូលរួម​ជាមួយនិង​កង​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះទៅ​ដល់ ទីតាំង​ចំណុច​ផ្លូវជាតិ​លេខ ៧៨ ស្ថិតក្នុង​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​បាន​ឃាត់​រថយន្ត​ដឹកទំនិញ​ចំនួន ០៨​គ្រឿង ប្រគល់​ឲ្យ​កងកំលាំង​កងរាជអាវុធហត្ថ រក្សាទុក​នៅ​ទីស្នាក់ការ​លេខ​៧៤៤ នៅ​ផ្លូវជាតិ​លេខ​៧៨​។

​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​បាន​ពិនិត្យ ឃើញថា​រថយន្ត​ទាំង ០៨​គ្រឿង​នេះ​មាន​កំហុស​ដូចខាងក្រោម​៖-​ដឹក​ដី​ជ្រុះ​លើផ្លូវ​ថ្នល់​ដែល​ធ្វើអោយ​ផ្ទៃ​ថ្នល់​រអិល ស្អិត​
-​ធ្វើការ​លុប​គន្លង​បង្ហូរទឹក​សម្រួល​សុវត្ថិភាព​ផ្លូវថ្នល់​​ក្នុងនោះ​ក៏​បញ្ជាក់​ពី​សមាសភាព​ចូលរួម ដល់​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បានដឹងថា​,
1. លោក គង់ សុធា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​2. លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​
3. លោក អនុសេនីយ៍ទោ សៀង សុគន្ធ នាយការិយាល័យ​ប្រឆាំង​ភេ​វក​ម្ម​4. លោក អនុសេនីយ៍ត្រី យន់ សំណាង​5. លោក យឿ​ង សុ​ក្ខី​តូ អនុប្រធាន​ការិយាល័យ​បច្ចេកទេស​។​
​

មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូនខេត្តស្ទឹងត្រែង បាន​បន្តថា​, ក្រោយពី​បានធ្វើ​ការពិនិត្យ​លើ​បច្ចេកទេស និង​ធ្វើ​ការណែនាំ​ម្ចាស់​រថយន្ត​ខាងលើ បាន​បង់ពិន័យ​រួចរាល់​ហើយ​តាម រយៈ​តំណ​ត់​ហេតុ​ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ដូចនេះ​រថយន្ត​ទាំងអស់​ខាងលើ​ពុំមាន​កំហុស​អ្វី​ផ្សេង​ទៀតឡើយ​។ ក្នុងនាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត សូម​គោរព​ស្នើសុំ លោក​ព្រះរាជអាជ្ញា មេត្តា​ពិនិត្យ និង​សម្រេច​ប្រគល់ រថយន្ត​ទាំង ០៨​គ្រឿង ខាងលើ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ដើម្បី​គាត់​យកទៅ​ប្រកប​អាជីវកម្ម​បន្តទៀត​។ សូម​ជម្រាបជូន​ថា​, យោងតាម​ការស្នើសុំ​ដែលមាន​បញ្ជាក់​ពី​ហេតុផល​ច្បាស់លាស់ លោក ជា សុ​ភ័​ក្ក្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ក៏​ចំណារ​ថា​, បានឃើញ និង​បញ្ជូនមក​លោក​មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ប្រគល់​រថយន្ត​ទាំង​០៨​គ្រឿង ជូន​ម្ចាស់​ដើម​វិញ​។​

តែ​លោក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កូ​សរូស​ជម្រិត​ទារប្រាក់ រហូតដល់ ២៥០០​ដុល្លារ ទើប​អនុញ្ញាតអោយ​យក​ឡាន​ចេញ ។ បើទោះបី​ម្ចាស់​ឡាន​ទាំង ០៨​គ្រឿង បាន​បំពេញ​កាតព្វកិច្ច ចូលខ្លួន​បង់ពិន័យ​អន្ត​ការណ៍​រួចរាល់​ហើយ ក្នុង​ឡាន​១​គ្រឿង ១៦ ០០០០០ រៀល ហើយក៏​ដោយ​។​​ក្រៅពី​រឿង​ខាងលើ​លោក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​និយាយថា​គាត់​ដើរ​ដាក់​ខែ​តាម​ល្បែងស៊ីសង​ផងដែរ ។​ពាក់ព័ន្ធ​ករណីនេះ លោក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រាប់​សារព័ត៌មាន​ថា “​ខ្ញុំ​ដូចជា​មិនដឹង​រឿង​ហ្នឹង​ទេ ហើយ​ខ្ញុំ​ក៏​មិនបាន​យកលុយ​អី​ដែរ ។ លោក​បន្តថា សូម​សួរ​ទៅ​មេ​ខ្ញុំ​ទៅ ! ហើយ​លោក​ដឹង​ព័ត៌មាន​នេះ មកពីណា ! រួច​ក៏​បិទ​ទូរស័ព្ទ ៕a dourng vichet1 

​