» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7262 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697433 នាក់

ក្រសួងបរិស្ថាន​ព្រលះ​មេបក្ស​ខ្មែរ​ក្រោក​ដែលមាន​លិខិត​បេសកកម្ម​ចុះ​ធ្វើការ​ថា​ជា​ទង្វើ​គ្មាន​ការទទួល​ស​ខុសត្រូវ​មិនចេះ​ធើ​ការ​?!

 

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​បានចាត់ទុក​សកម្មភាព​របស់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ដឹកនាំ​ដោយ​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នា​ស​ប៊ុង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ កំឡុងពេល​ចុះ​បំពេញបេសកកម្ម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​(​រាម​) ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ទី​២​ខែឧសភា​ឆ្នាំ​២០២០​ភ្ជាប់​ដោយ​លិខិត​បំពេញបេសកកម្ម​ថា​ជា​នេះ​ទង្វើ​គ្មាន​ការទទួលខុសត្រូវ និង​ភាពមិន​យល់ដឹង​ពី​របៀបរបប និង​នីតិវិធី​នៃ​ការបំពេញ​ការងារ នៅក្នុង​ក្របខណ្ឌ​នៃ​ការងាររដ្ឋបាល​សាធារណៈ​។​a william4 

​ក្រសួងបរិស្ថាន​តាមរ​យៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​៣​ឧសភា​លើកឡើងថា លោក សុខ សុវណ្ណ​វ​ឌ្ឍ​នា​ស​ប៊ុង មាន​ច​រឹត​ក្រអឺតក្រទម​និង​បាន​ប្រើប្រាស់​ពាក្យសម្តី​ប្រមាថ មួលបង្កាច់ ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ភស្តុតាង​ច្បាស់លាស់​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​មាន​សមត្ថកិច្ច គឺ​មិន​សាក​សមជា​អ្នកមាន​សមត្ថកិច្ច និង​ជា​ដៃគូ​រាជរដ្ឋាភិបាល ចុះ​បំពេញបេសកកម្ម​នោះទេ​។​

​ក្រសួងបរិស្ថាន​នៅបាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំង​លាយ​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នេះ​ទៅ​សមត្ថកិច្ច​។ ក្រសួង​លើកឡើងថា ក្រសួង​បាន​បើកចំហរ​និង​តែងតែ​ផ្តល់​កិច្ចសហការ​ដល់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិ​ព្រោះ​និង​ផ្តល់យោបល់ ប៉ុន្តែ​ស្នើសុំ​ឲ្យ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​នេះ​ស្វែងយល់​អំពី​បែបបទ​ការងាររដ្ឋបាល​សាធារណៈ និង​តី​តិ​វិធី​ច្បាប់​ក្នុង​ការចុះ​បំពេញការងារ ដោយ​គួរ​ជូនដំណឹង​និង​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង ដែល​ស្ថាប័ន​ជំនាញ​។​

​ក្រសួងបរិស្ថាន​ថា​ប្រធាន​គណបក្ស​មួយ​ចុះ​បំពេញការងារ​ដោយ​មិនដឹង​ទិស​តំបន់​បែបនេះ មិនបាន​នាំមក​នូវ​ផលប្រយោជន៍​ដល់​សង្គមជាតិ​ឡើយ​ផ្ទុយទៅវិញ​គឺ​បង្កើត​នូវ​ភាពអនាធិបតេយ្យ​និង​ជាការ​លើកទឹកចិត្ត​ដល់​ជនល្មើស​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទៅវិញ​ទេ​។​​ក្រសួងបរិស្ថាន​បាន​បដិសេធ​រាល់​ការលើកឡើង​របស់ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នា​ស​ប៊ុង ដែល​បាន​ចុះផ្សាយ​លើ​បណ្តាញ​សង្គម​និង​បានស្នើ​ឲ្យ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នេះ ទទួលខុសត្រូវ​នូវ​អ្វីដែល​ខ្លួន​បាន​ផ្សាយ​។

លោក សុខ សុវណ្ណ​វ​ឌ្ឍ​នា​ស​ប៊ុង មិនទាន់មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការលើកឡើង​របស់​ក្រសួងបរិស្ថាន​នេះនោះ​ឡើយ​ទេ​តែ លោក​វីល្លាម បាន​សរសេរ​សារ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី ថ្ងៃទី​២ ខែឧសភា ឆ្នាំ ២០២០ ឲ្យ​ដឹងថា​៖​ក្បួន​ដំណើរ​ស្របច្បាប់ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ត្រូវគេ​បង្ខាំង​រារាំង​ដំណើរ​ដោយ ក្រុម​សន្តិសុខ​ឯកជន និង​មន្ត្រី​បរិស្ថាន ដឹកនាំ​ដោយ​ឈ្មោះ មួ ឆាយ និង​មន្ត្រីរដ្ឋបាល​ស្រុក ខណៈដែល​យើងខ្ញុំ​ធ្វើដំណើរ​ចុះទៅពិនិត្យ​រក​ការពិត ក្រោយ​ខ្ញុំ​ទទួលដំណឹង​ថា អាជ្ញាធរ​ប្រើប្រាស់​ហឹ​ង្សា បង្ខាំង​ពលរដ្ឋ ពី​ចន្លោះ​៣០ ទៅ​៥០​នាក់ ជាពិសេស​ករណីនេះ ធ្លាប់មាន​ពលរដ្ឋ​ស្លាប់ ដោយ​ការ​បង្ខាំង​នេះ​ទៀតផង ដែល​ករណីនេះ​កើតឡើង​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​លោក​វីល្លាម បាន​បន្តថា មន្ត្រី​បរិស្ថាន និង​ពួក​សន្តិសុខ​ឯកជន នេះ បាន​ឃាំង​ដំណើរ​ពួកយើងខ្ញុំ ដោយ​ឲ្យ​យើងខ្ញុំ​ចាំ​គោលការណ៍​ជា​បន្តបន្ទាប់ ទោះ​មាន​លិខិត​បេសកកម្ម ពី​ស្ថាប័ន​មក​ក៏ដោយ ខណៈដែល​ផ្លូវ​នេះ ជា​ផ្លូវ​តែមួយគត់​សម្រាប់​ទៅ​ទីតាំង​កើតហេតុ ដោយ​សល់​ត្រឹម​១​គីឡូ​មែត្រ​ទៀត​ប៉ុណ្ណោះ គឺ​ដល់ទី​តាំង​កើតហេតុ​ហើយ ។​​លោក​វីល្លាម​ថា នេះ​ជា​ទង្វើ​បំពាន​ដោយ​ចេតនា របស់​មន្ត្រី​ពាក់ព័ន្ធ ក្នុងការ​ព្យាយាម​បិទបាំង​ការពិត និង​បង្កើត​ចលនា​អបគមន៍​នៅទីនេះ​៕a william si a william si1 a william a william1 a william2 a william3 


​