» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5443 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695614 នាក់

អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ខៀវ​សំផន​ឡើង​គីឡូ​ពេល​អនុវត្តន៍​ទោស​ក្នុង​គុក​

​កណ្តាល​៖ ក្រុមការងារ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​. ស​.​ម​.​ក​.) បាន​ចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ពន្ធនាគារ ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣​។ ក្នុង​បេសកកម្ម​នេះ ក្រុមការងារ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចូលជួប លោក ខៀវ សំផន ដើម្បី​ដឹង​ពី​ស្ថានភាព​របស់គាត់ ដែល​កំពុង​រស់នៅក្នុង​ពន្ធនាគារ​។​អ្នក​ដែល​នៅ​មើលថែទាំ លោក ខៀវ សំផន បាន​អះអាងថា ជា​រៀងរាល់ថ្ងៃ​លោក​ខៀវ​សំផន​ពិសា​របាយ​បាន​ច្រើន ហើយ​គាត់​អាច​រុញ​រទេះ​ដើរ​បាន​ធម្មតា​ដោយ​ខ្លួន​គាត់​តិចៗ​។​a khiev phon1 

ក្រុមការងារ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​ដឹកនាំ​ដោយ លោក ជូ ហេង សមាជិក និង​ជា​អគ្គនាយករង តំណាង លោកស្រី ឆាំ ម៉ា​រី សមាជិក គ​.​ស​.​ម​.​ក​. និង​ជា​អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អប់រំ​សិទ្ធិមនុស្ស​បាន​ចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល តាម​ការចាត់​តាំងរបស់ លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដោយ ។

​សម្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ការចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​តាម​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​កម្ពុជា គឺជា​បេសកកម្ម​សំខាន់​មួយ​ក្នុងចំណោម​បេសកកម្ម​ដ៏ទៃទៀត​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​។​​ក្នុងឱកាស​នោះដែរ ក្រុមការងារ គ​.​ស​.​ម​.​ក​. ក៏បាន​នាំយក​ឱសថ​ចំនួន ៨​មុខ ដែល​ផ្តល់​ដោយ លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន គ​.​ស​.​ម​.​ក​. សម្រាប់​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​ផងដែរ​។​

សូមបញ្ជាក់ថា​លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវបាន​តុលាការ​នៃ​អង្គ​ជំនំ​វិ​ញ្ញាស​ម​ញ្ញា​នៃ​តុលាការ​កាត់ទោស​កាលពី​ខែកញ្ញា​ឲ្យ​ជាប់គុក​១​ជី​វីត​បន្ត​ពី​ការជាប់គុក​១៥​ឆ្នាំ​រួចមកហើយ​នៅ​សាល​ក្តី​ខ្មែរក្រហម​។​ឡូ​វ​តុលាការ​ខ្មែរក្រហម​បាន​បិទ​បញ្ចប់​ហើយ ទីតាំង​សាលាក្តី​ខ្មែរក្រហម​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការងារ​កាត់ក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​រយៈពេល​ប្រមាណ ១៦ ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ផ្ទេរ​មក​នៅក្រោម​ការគ្រប់គ្រង​របស់​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក​វិញ​។

​ពិធី​ផ្ទេរ​-​ទទួល​ទីតាំង​អតីត​សាលាក្តី​ខ្មែរក្រហម ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ពុធ ទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​របស់លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​។​​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការផ្ទេរ​-​ទទួល​អគារ​គឺជា​សក្ខីភាព​នៃ​ការបិទ​បញ្ចប់​ទាំងស្រុង​នៃ​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម ដោយ​ប្រែក្លាយ​ពី​ទីកន្លែង​ផ្តល់​យុត្តិធម៌​ទៅជា​ទីកន្លែង​សម្រាប់​បន្តការងារ​ការ​ពារ​ជាតិ​វិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រគល់​មួយផ្នែក​នៃ​ទីតាំង​យោធា​នេះ​សម្រាប់​បម្រើឱ្យ​ដំណើរការ​កាត់ក្តី​ខ្មែរក្រហម ចាប់តាំងពី​ឆ្នាំ ២០០៦ មក​។​a khiev phon 

​