» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5127 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695298 នាក់

ការស្ទង់មតិ​អ្នកគាំទ្រ​ចាប់​លោក​រ៉ុង​ឈុន​៧៩​ភាគរយ​សម្តេច​តេ​ជោ​ចាំមើល​គេ​ផ្សាយ​អត់​?

 

​ភ្នំពេញ​៖​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​សួន​ទឹក ហ្គា​ឌិន​ស៊ី​ធី នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​លើកឡើងថា វិទ្យុ​បរទេស ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​កម្ពុជា អង្គការសិទ្ធិមនុស្ស និង​សារព័ត៌មាន​ប្រឆាំង​នៅ​កម្ពុជា នឹង​ផ្សាយ​អំពី​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្វ្រែល រយៈពេល​មួយ​សប្ដាហ៍ ពាក់ព័ន្ធ​ការចាប់ខ្លួន​លោក រ៉ុង ឈុន ពីព្រោះ​លទ្ធផល​បង្ហាញថា អ្នក​ឆ្លើយថា ការចាប់ខ្លួន​លោក រ៉ុង ឈុន ជាការ​ស្របច្បាប់​មាន​រហូតដល់​៧៩ ភាគរយ ចំណែក​អ្នក​ថា មិន​ស្របច្បាប់​មាន​ត្រឹម​២១ ភាគរយ ប៉ុណ្ណោះ​។​a boder  chhun 

​សម្ដេច​តេ​ជោ​ថា សម្ដេច​ចាំមើល​ថា អង្គការ​ខុមហ្វ្រែល​ផ្សាយ ឬ​អត់ ? ហើយ វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​ផ្សាយ ឬ​អត់ ? ពួក​សិទ្ធិមនុស្ស​ផ្សាយ ឬ​អត់ ? ពួក​អ្នកប្រឆាំង ផ្សាយ ឬ​អត់ ? ហើយ​នេះ​មិនមែនជា​ផេ​ករ​បស់ អ្នកគាំទ្រ​រាជរដ្ឋាភិបាល​ទេ​។​

​សូមបញ្ជាក់ថា ការស្ទង់មតិ​មួយ ដែល​រៀបចំឡើង​ដោយ​អង្គការ​ខុមហ្វ្រែល ជុំវិញ​ការចាប់ខ្លួន​លោក រ៉ុង ឈុន ក្នុង​សំណុំ​ព្រំដែន ដែល​បាន​បិទ​បញ្ចប់​កាលពី​វេលា​ម៉ោង​១២ និង​៥៥​នាទី​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ក្នុងការ​ចាប់​លោក រ៉ុង ឈុន ដែល​អ្នក​សម្តែង​មតិ​បាន​អះអាងថា ការចាប់​លោក រ៉ុង ឈុន មិនមែនជា​រឿង​រំលោភច្បាប់ និង​សិទ្ធិមនុស្ស​នោះឡើយ ពោលគឺ​រឿង​ត្រឹមត្រូវ​តាមច្បាប់​។​

​ការស្ទង់មតិ​នេះ ខុមហ្វ្រែល បាន​ដាក់ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បោះឆ្នោត​ដោយមាន​ជម្រើស​ពីរ​។ ជម្រើស​ទី​១ “​ការចាប់​លោក រ៉ុង ឈុន រំលោភច្បាប់ និង​សិទ្ធិ​” និង​ជម្រើស​ទី​២ “​ការចាប់​លោក រ៉ុង ឈុន មិន​រំលោភច្បាប់ និង​សិទ្ធិ​”​។ ដែល​ការស្ទង់មតិ​នេះ ត្រូវបាន​ធ្វើឡើង​រយៈពេល ៧​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ម៉ោង​១២ និង​៥៥​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​៩ ខែសីហា ហើយ​បញ្ចប់​នៅ​ម៉ោង​១២ និង​៥៥​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​១៦ ខែសីហា ឆ្នាំ​២០២០​នេះ ហើយ​រយៈពេល​៧​ថ្ងៃនេះ អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​សម្តែង​មតិ​មាន​ចំនួន ១៣,៦០០​នាក់​។

ក្នុងនោះ​អ្នកបោះឆ្នោត​គាំទ្រ​ថា ការចាប់​លោក រ៉ុង ឈុន ជា​រឿង​ត្រឹមត្រូវ​មិន​រំលោភច្បាប់ និង​សិទ្ធិមនុស្ស មាន​រហូតដល់​ទៅជា​ង​១​ម៉ឺន​នាក់ ស្មើនឹង​៧៩​ភាគរយ ខណៈ​អ្នកបោះឆ្នោត​គាំទ្រ​ថា ការចាប់​លោក រ៉ុង ឈុន ជា​រឿង​រំលោភច្បាប់ និង​សិទ្ធិ មាន​ត្រឹមតែ​ជិត​៣​ពាន់​នាក់ ស្មើនឹង​ប្រមាណ​២១​ភាគរយ​ប៉ុណ្ណោះ​។​

​សូមបញ្ជាកថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន លោក រ៉ុង ឈុន ចោទ​ពីបទ​ល្មើស ញុះញង់ ឱ្យមាន​ភាពវឹកវរ​ដ​ល់​សន្តិសុខ​សង្គម ជុំវិញ​ការលើក​ពី​បញ្ហា​ព្រំដែន​។ ការចាប់ខ្លួន លោក រ៉ុង ឈុន កើតមានឡើង បន្ទាប់ពី​រូបលោក បានចេញ​សេចក្តីថ្លែងការណ៍​មិន​ពិត ពាក់ព័ន្ធ ការបោះបង្គោល​ព្រំដែន ពី​លេខ ១១៤ ដល់​លេខ ១១៩ ថា​មាន​ភាពមិនប្រក្រតី​ច្រើន ធ្វើឱ្យ​បាត់បង​ដី​អាស្រ័យ​ផល​ទៅ​ភាគី​វៀតណាម ជាច្រើន​រយ​ហិច​តា​។​

​ព្រះរាជអាជ្ញារង នៃ​អាយ្យ​កា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោ គុជ គឹម​ឡុង បាន​ប្រាប់​ព័ត៌មាន ថា លោក រ៉ុង ឈុន ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន ដែលជា​បទល្មើស​ជាក់ស្តែង គឺ​បទល្មើស​ញុះញង់​បង្ករ​ភព វឹកវរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គណៈកម្មាការ​ចម្រុះ​កិច្ចការ​ព្រំដែន នៅ​ថ្ងៃទី ៣១ ខែកក្កដា ចេញ​សេចក្តី​ថ្លែង​ការទាត់ចោល សេចក្តី​ថ្លែង ការណ៍​របស់លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​បានចេញ​ផ្សាយ​មិន​ពិត​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ ១១៤ ដល់​លេខ ១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើឱ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅខាង​ភាគី​វៀតណាម​ច្រើន​រយ​ហិច​តា​។ ហើយ​ថាបើ​គិតពី​បន្ទាត់​ព្រំដែន​ចាស់​មកដល់​ការបោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូលមក​ប្រហែល ៥០០ ម៉ែត្រ​ក្នុង​ដី​កម្ពុជា​។

សេចក្តី​ថ្លែង​ការ​របស់លោក រ៉ុង ឈុន និយាយទៀតថា ខ្សែបន្ទាត់​ព្រំដែន ចេះតែ​រំកិល​បន្តិច​ម្តងៗ ចូលមកក្នុង​ទឹកដី​កម្ពុជា ប្រមាណ ៣ គីឡូម៉ែត្រ​បច្ចុប្បន្ននេះ ហើយ​ថា អាជ្ញាធរ​វៀតណាម បាន​ចូលមក​បណ្តេញ និង​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​ដីធ្លី ប្រមាណ ជាង ២០០​ម៉ែត្រ​ក្នុង​ដី​ខ្មែរ ដែល​អាជ្ញាធរ​ខ្មែរ​មិនបាន​ទប់ស្កាត់ ចំពោះ​ទង្វើ​អាជ្ញាធរ​វៀតណាម ធ្វើ​មកលើ​ពលរដ្ឋ​រងគ្រោះ នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​បន្ទាប់​ចាប់​លោក​រ៉ុង​ឈុន​អាជ្ញាធរ​ក៏បាន​បន្ត​ចាប់ខ្លួន​លោក​សួង​សុភ​ណ្ឌ័​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ទៀត​ក្រោយពី​លោក​បាន​ទៅ​មើល​ព្រុះ​ដែន​និង​ជួប​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ដែល​លោក​រ៉ុង​ឈុន​បាន​ទៅ​!៕a bodera1 a bodera 

​