» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8422 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698593 នាក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគោលបំណងនិងលទ្ធផលកិច្ចប្រជុំត្រីភាគីនៅហ្វីលីពីនជាមួយអនុទីន

 

ប្រទេសហ្វីលីពីន៖ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កម្ពុជាសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា៖“ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្ដមប្រធានាធិបតី Marcos Jr. ក្នុងនាមជាប្រធានអាស៊ានដែលបានរៀបចំកិច្ចប្រជុំថ្ងៃនេះ។a manet threa2

ខ្ញុំសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយការស្ថាបនារបស់ប្រទេសហ្វីលីពីន នៅក្នុងការលើកម្ពស់សន្ដិភាព ស្ថិរភាព និងសាមគ្គីភាពក្នុងតំបន់។ ថ្ងៃនេះឯកឧត្ដមនាយករដ្ឋមន្ដ្រី អានុទីន និងរូបខ្ញុំ ទើបតែបានជួបប្រជុំជាមួយនឹងការប្ដេជ្ញាចិត្ដរួមគ្នានៅក្នុងការសម្រេចឱ្យបាននូវសន្ដិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ការពិភាក្សារបស់យើងបានផ្ដោតទៅលើវិធានការកាត់បន្ថយភាពតានតឹង និងការកសាងទំនុកចិត្ដដើម្បីស្ដារនិងពង្រឹងក្របខណ្ឌការងារ ដែលមានដំណើរការមួយសម្រាប់សន្ដិភាពយូរអង្វែង និងការធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីភាពឡើងវិញ។

យើងបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនូវរាល់យន្ដការដែលមានស្រាប់ ដូចជាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC), គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគRBC បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់។ កម្ពុជាសូមស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ាន និងបន្ដពីម៉ាឡេស៊ី។ កម្ពុជាបានបន្ដកិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវចំពោះការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀង។

យើងក៏បានគូសបញ្ជាក់ផងដែរ អំពីសារសំខាន់នៃការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដូចជាតាមរយៈសមាគមមិត្ដភាពកម្ពុជា-ថៃ ដែលជាសសរស្ដម្ភបំពេញបន្ថែមមួយក្នុងការកសាងទំនុកចិត្ដឡើងវិញ និងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ សម្រាប់ជំហានទៅមុខ យើងបានប្រគល់ភារកិច្ចជូនរដ្ឋមន្ដ្រីការបរទេសនៃប្រទេសទាំងពីរ ឱ្យបន្ដការពិភាក្សាលម្អិតបន្ថែមទៀត និងអនុវត្ដការងារទាំងនោះ ក្នុងអភិក្រមមួយដែលជាក់ស្ដែងនិងផ្ដោតសំខាន់លើលទ្ធផល។

កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងនោះទេ។ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ទាំងស្រុង។ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេល។

ការអនុវត្ដយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវចំណុចទី៣ នៃសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនមានការពន្យារពេលបន្ដទៀត គឺពិតជាចាំបាច់បំផុតក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្ដរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្ដរជាតិ និងសន្ដិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់៕”

តាមរយៈកាសែតថៃបានឲ្យដឹងថា៖លោកអនុទិនប្រកាសថា៖ពេលនេះដល់ពេលបើកទំព័រថ្មីនៃទំនាក់ទំនង ថៃ-កម្ពុជាហើយ។លោកបានបញ្ជាក់ថា ចាំបាច់ត្រូវផ្អែកលើ ភាពស្មោះត្រង់ និងសុច្ចរិតភាព។ត្រូវឈានរំលងរាល់បញ្ហាប្រឈម នានា។

បន្តដំណើរឆ្ពោះទៅរកសន្តិភាព ដោយឈរលើមូលដ្ឋាននៃ ការចរចា និងការទុកចិត្តគ្នា។ចំពោះយន្តការស្តារទំនាក់ទំនង លោកនាយករដ្ឋមន្រ្តីថៃមានប្រសាសន៍ ថា«កិច្ចប្រជុំត្រីភាគីនៅថ្ងៃនេះ គឺជា យន្តការដ៏សំខាន់ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត។យើងត្រូវសន្សឹមៗកសាងទំនាក់ទំនងទ្វេភាគី ឱ្យត្រឡប់ មកមានភាពរឹងមាំឡើងវិញជាថ្មីម្តងទៀត។លោកបានប្រគល់ភារកិច្ចឱ្យ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ រៀបចំដាក់ចេញនូវវិធានការរួមគ្នា។

ចំពោះបញ្ហាព្រំដែន៖លើបញ្ហា ព្រំដែនគោកនិងព្រំដែនទឹក៖ត្រូវតែមានការពិភាក្សា និងបន្តចាត់ចែងដោះស្រាយ ដោយឈរលើមូលដ្ឋាននៃភាពជាអ្នកជិតខាងល្អ។ចំណុចសំខាន់ៗនៃសេចក្តីថ្លែងការណ៍នេះ៖ខ្លឹមសារនេះសង្កត់ធ្ងន់លើការបំភ្លេចចោលនូវភាពរកាំរកូសក្នុងអតីតកាល ហើយងាកមកប្រើប្រាស់ការទូតបែបវិជ្ជមាន ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសគឺតំបន់ទាមទារត្រួតគ្នា (OCA) និងបញ្ហាព្រំដែន ដោយប្រើ "ភាពជាមិត្ត" ជាគោលការណ៍គ្រឹះ។

លោកនាយករដ្ឋមន្រ្តីថៃលើកឡើងថា«ជម្លោះនាំមកនូវការបាត់បង់ និងសេចក្ដីទុក្ខវេទនាដល់គ្រប់ភាគីទាំងអស់ ដែលរំលឹកយើងឱ្យឃើញពីតម្លៃពិតនៃសន្តិភាព។ ដល់ពេលហើយដែលប្រទេសទាំងពីរត្រូវសម្លឹងទៅមុខ និងបើកទំព័រថ្មីនៃទំនាក់ទំនង ដែលកសាងឡើងនៅលើភាពស្មោះត្រង់ សុចរិតភាព និងការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជម្នះរាល់បញ្ហាប្រឈមជាមួយគ្នា។»

បើតាមកាសែតហ្វីលីពីន (Philippines News Agency )វិញបានលើកយកសម្តីប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ហ្វីលីពីន នៅសេប៊ូ។

កម្ពុជា និងថៃ បានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការរក្សាទំនាក់ទំនងឱ្យបានទូលំទូលាយ, ការអត់ធ្មត់, ការចៀសវាងសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹង និងការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនាដោយសន្តិវិធី និងការចូលរួមក្នុងន័យស្ថាបនា។ នេះជាការលើកឡើងរបស់

លោក Marcos បានថ្លែងថា "ខ្ញុំជឿជាក់ថា រឿងនេះអាចទៅរួចក៏ដោយសារតែជំនឿយ៉ាងមុតមាំ និងច្បាស់លាស់ពីសំណាក់មេដឹកនាំទាំងពីរថា នេះគឺជាពេលវេលាសម្រាប់សន្តិភាព ហើយវាមិនមែនជាពេលវេលាសម្រាប់សង្រ្គាមទៀតនោះទេ"៕ស្តាប់ទៅភាសារការទូតពិរោះតើតែមិនដឹងលទ្ធផលបានយ៉ាងម៉េច?។

a manet three a manet three`1