» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5520 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695691 នាក់

សម្ដេច​តេ​ជោ​អនុញ្ញាតអោយ​ឡាន​ចង្កូត​ស្ដាំ​បង់ពន្ធ​ដោយ​មិនចាំបាច់​កែ​ចង្កូត​អំពាវនាវ​ក្មេងស្រីៗ​ឲ្យ​បន្ធូ​ដៃ​ក្នុង​តិកតុក​និង​អំពាវនាវ​ឲ្យ​សន្សំសំចៃ​អគ្គិសនី

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៦ កក្កដា នេះ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games)​មុននឹង​ពួកគេ​ចេញទៅ​ប្រកួត​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​យល់ព្រម​តាម​សំណូមពរ​ប្រជាពលរដ្ឋ អនុញ្ញាតអោយ​រថយន្ត​ចង្កូត​ស្ដាំ អាច​បង់ពន្ធ​ដោយ​មិនចាំបាច់​កែ​ពី​ចង្កូត​ស្ដាំ​ទៅ​ចង្កូត​ឆ្វេង​នោះឡើយ ដូច្នេះ អ្នក​មិន​បានមក​បង់ពន្ធ ត្រូវ​មក​បង់ពន្ធ អ្នក​ដែល​បាន​កក់​ប្រាក់​ពន្ធ ត្រូវ​ទៅ​បង្គ្រប់​ប្រាក់​បង់ពន្ធ ដើម្បី​ទទួលបាន​ស្លាក​លេខ​ប្រើប្រាស់​។a hun para1

ជាមួយនិង​ការអនុគ្រោះ​នេះដែរ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ត្រឹម​ថ្ងៃទី​០៦ ខែកក្កដា ២០២២ នេះ មិន​អនុញ្ញាត​ដាច់ខាត​នូវ​ការនាំ​ចូល​បន្ត​នូវ​ឡាន​ចង្កូត​ស្ដាំ​នេះ ការអនុញ្ញាត​ខាងលើ សម្រាប់តែ​ឡាន​ដែល​បាន​ចរាចរ​នៅក្នុង​កម្ពុជា​រួចហើយ​ប៉ុណ្ណោះ​។​សូម​បញ្ជាក់ដែរថា​បើតាម​សេចក្តីរាយការណ៍​របស់​មេ​គយ​ឡាន​ចង្កូត​ស្តាំ​ស្រុក​ខ្មែរ​មាន​ជាង​៦​ពាន់​គ្រឿង​បាន​ចូល​បង់ពន្ធ​និង​កែ​ចង្កូត​បាន​ជាង​៤​ពាន់​គ្រឿង​រួចហើយ​ចឹ​ង​នៅសល់តែ​ជាង​២​ពាន់​គ្រឿង​ទៀត​ទេ​។​សូម​បញ្ជាក់ដែរថា​មុននឹង​មានការ​អនុគ្រោះ​នេះ​មួយថ្ងៃ​ក្រុម​ឡាន​ដឹក​ដី​ប្រមាន​៣០០​ឡាន​បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​សុំ​ការអនុគ្រោះ​ពីស​ម្តេច​តេ​ជោ​ថា​ពួកគេ​សុខចិត្ត​បង់ពន្ធ​តែ​សុំ​មិន​កែ​ចង្កូត​ទេ​ឡូ​វ​បាន​ដូច​ចិត្ត​ហើយ​ផែនការ​ថា​នឹង​រឹបអូស​ឡាន​ចង្កូត​ស្តាំ​ទៅ​កំ​តេច​ចោល​លែងមានទៀតហើយ​។​

​ក្រៅពី​រឿង​ឡាន​ចង្កូត​ស្តាំ​សម្តេច​ក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ ទៅកាន់​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​និយម​លេង​ក្នុង​បណ្ដាញ​សង្គម Tik Tok ដោយ​សុំឱ្យ​កែប្រែ​កិរិយាមារយាទ ដែល​បាន​ប្រើ​សម្ដី​និង​កាយវិការ អាសអាភាស ដែល​ប្រាសចាក​ពី​ប្រពៃណី និង​វប្បធម៌​ខ្មែរ​ផងដែរ​។ «​ខ្ញុំ​សង្កេតឃើញថា ក្មួយៗ​ស្ត្រីៗ​ខ្មែរ​មួយចំនួន​ដូចជា​អាសអាភាស​ពេក ដោយ​ចេញមក​គឺ​ចម្អេះចំអាស​តែម្តង​។ អ៊ីចឹង​ទេ ខ្ញុំ​សុំ​អង្វរករ​ឱ្យ​គោរព​និង​រក្សា​ប្រពៃណី​របស់ខ្លួន​។ សូម​អង្វរករ ចំពោះ​នាងៗ ក្មួយៗ​ជានា​រី ដោយពេល​ខ្លះ និយាយ​ត្រង់ៗ​តែម្ដង​នូវ​ពាក្យ​អាសអាភាស និង​ចម្អេះចំអាស ដែល​មិនគួរ​ឲ្យ​មាន ក្នុងនាម​ខ្លួន​ជា​ស្ដ្រី​ខ្មែរ​»​។​

​បន្ទាប់ពី​រឿង​ក្មួយ​ស្រី​បញ្ចេញ​ប្រដា​ប់ប​ក្រ​ដា​តាម​បណ្តាញ​សង្គម​តិកតុក​សម្តេច​តេ​ជោ​ក៏បាន​អំពាវ​នា​ប្រជាពលរដ្ឋ​គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន​ត្រូវ​ចូលរួម​សន្សំសំចៃ​ថាមពល​អគ្គិសនី​ខណៈដែល​អគ្គិសនី​កម្ពុជា​ខាតបង់​ជា​លើកដំបូង​។ ផែនការ​បញ្ចុះតម្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល​អាច​នឹងមិន​ត្រូវបាន​ធ្វើឡើង​ទេ​នៅ​ចុងឆ្នាំ​២០២២​នេះ​។​​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អគ្គិសនី​កម្ពុជា​ដែល​ឈាន​ចូលដល់​ដំណាក់កាល​នៃ​ការខាតបង់ ហើយ​ប្រសិនបើ​រដ្ឋ​មិន​យកចិត្តទុកដាក់​ទៅលើ​ប្រជាពលរដ្ឋ​ទេ​មកដល់ពេលនេះ​តម្លៃ​អគ្គិសនី​នឹងមាន​ការឡើង​ថ្លៃ​មួយ​ជា​ពីរ​ហើយ​។ នេះ​គឺជា​ការលើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រទេសមួយ​ចំនួន​បាន​ដំឡើងថ្លៃ​អគ្គិសនី​ម្តង ឬ​ពីរដង​រួចស្រេច​ទៅហើយ ប៉ុន្តែ​កម្ពុជា​មិនទាន់បាន​ដំឡើងថ្លៃ​ភ្លើង​ទេ​ហើយ​ការដំឡើងថ្លៃ​អគ្គិសនី​នឹងធ្វើ​ឲ្យ​រោងចក្រ​មួយចំនួន​មានការ​ខាតបង់ ដូច្នេះ​រដ្ឋ​ត្រូវ​ចេញ​ខាត​។​សម្តេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា ដោយសារ​ឆ្នាំនេះ វា​រី​អគ្គិសនី​កម្ពុ​ជាមាន​ទឹកភ្លៀង​ច្រើន និង​ថាមពល​បានមកពី​ពន្លឺព្រះអាទិត្យ ធ្វើ​ឲ្យ​កម្ពុជា​កាន់​បន្ថយ​ការខាតបង់​មួយចំនួន​។​ប៉ុន្តែ​បើ​វា​រី​អគ្គិសនី​ដើរ​មិន​គ្រប់ ហើយ​ត្រូវ​ផលិត​ថាមពល​ពី​ធ្យូងថ្ម និង​ប្រេងឥន្ធនៈ​នោះ​តម្លៃ​អគ្គិសនី​នឹង​ឡើង​កប់​ពពក​។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា​ក្នុងឆ្នាំនេះ តាម​ការប៉ាន់ស្មាន​កម្ពុ​ជា​អាច​នឹង​ខាតបង់​ប្រមាណ ១០០​លាន​ដុល្លារ ដែល​ផ្តើមចេញពី​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន​និង​ដោយសារ​ទណ្ឌកម្ម​។​យោងតាម​របាយការណ៍​របស់​អគ្គិសនី​កម្ពុជា កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០ ប្រភព​អគ្គិសនី​ក្នុងស្រុក​បាន​ពី​ការដុត​ធ្យូងថ្ម និង​ប្រេង មាន ៤,៦៦១GWh (​ជី​ហ្កា​វ៉ា​ត់​ម៉ោង​) ឬ​ប្រមាណ​៥៥​ភាគរយ​នៃ​ថា​ម​ព​គ្គិ​ស​នី​សរុប​ក្នុងស្រុក ខណៈ​ថាមពល​អគ្គិសនី ដែល​បានមកពី​វា​រី​អគ្គិសនី ពន្លឺព្រះអាទិត្យ និង​ជីវម៉ាស់ មាន​ប្រមាណ ៣,៨៥១GWh ឬ​ប្រមាណ ៤៥​ភាគរយ​។​

សូម​ជម្រាបជូន​ថា​អត្រា​តម្លៃ​អគ្គិសនី​ក្នុង​ឆ្នាំ​២០២១ កន្លងទៅ សម្រាប់​លំនៅដ្ឋាន គឺមាន​តម្លៃ​ពី ៣៨០​រៀល ដល់​៧៣០​រៀល ទៅតាម​បរិមាណ​ថាមពល​អគ្គិសនី ដែល​បាន​ប្រើប្រាស់​។​យោងតាម​តារាង​នៃ​ការប្រើប្រាស់​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា បាន​បាន​កំណត់ថា បរិមាណ​នៃ​ការប្រើប្រាស់​ក្នុង​មួយខែ​ចាប់ ១០ គីឡូវ៉ាត់​ចុះក្រោម​តម្លៃ ៣៨០ រៀល​ក្នុង​គីឡូវ៉ាត់ម៉ោង​, ពី ១១ គីឡូ​ដល់ ៥០ គីឡូ តម្លៃ ៤៨០ រៀល​, ពី ៥១ គីឡូ ដល់ ២០០ គីឡូ តម្លៃ ៦១០ រៀល និង​អ្នកប្រើប្រាស់​ចាប់ពី ២០១ គីឡូ​ឡើងទៅ​តម្លៃ ៧៣០ រៀល ដែល​តារាង​នេះ គឺ​រដ្ឋ​មានកម្ម​វិធី​ផ្តល់​អត្រា​អនុគ្រោះ​ក្រោម​ថ្លៃដើម មានន័យថា​រដ្ឋ​បំពេញ​ខាត​ឱ្យ​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​រួចហើយ​។​​របាយការណ៍​បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០២១​កន្លងទៅ កម្ពុជា​ទទួលបាន​ទុនវិនិយោគ​សរុប​លើ​វិស័យ អគ្គិសនី ប្រមាណ ១ ៦០០ លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​ការវិនិយោគ​ដោយ​អគ្គិសនី​កម្ពុជា មានទឹក ប្រាក់ ៦០០​លាន​ដុល្លារ​អាម៉េរិក និង​ការវិនិយោគ​ដោយ​វិស័យ​ឯកជន​មាន​ទឹកប្រាក់​ចំនួន ១០០០ លាន​ដុល្លារ​អាម៉េរិក​៕a hun para1 a hun para2 a hun para3 a hun para4 

​