» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8809 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545790 នាក់

ឈ្មួញ​កាវ​លៀស​បែក​ទឹក​សំពោង​សម​ត្ត​កិច្ច​ជំនាញ​ពោធិសាត់​សម្ងំ​ឈឹង​?

​ពោធិ៍សាត់​៖ មេ​ឈ្មួញ​លៀស​ជើងចាស់​ដុះ​ល្លែ​ដែលមាន​ឈ្មោះ សន វ៉ាន់​នី ភេទ​ស្រី​មានផ្ទះ​នៅ​ជិត​ក្លោងទ្វារវត្ត​កោះ​រំដួល និង​ម្នាក់ទៀត​ឈ្មោះ តា​ម៉ុង ភេទ​ប្រុស​នៅ​ភូមិ​ផ្សារ​ក្រគរ កំពុងតែ​បញ្ជា​ទិញ និង​សម្រុក​ប្រើ​ឧបករណ៍​ឈ្នាង​អូស​លៀស ដោយ​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​ខ្នាត់​យក្ស ធ្វើ​សកម្មភាព​អូស និង​កាវ​លៀស​យ៉ាង​អានាធិបតេយ្យ​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប គ្មាន​សមត្ថកិច្ច​ជុំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះបង្ក្រាប​ឡើយ​.!a leas posat4 

​សេចក្ដីរាយការណ៍​ពីរ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា​:​ឈ្មួញ​រកស៊ី​កាវ​លៀស​គេ​នេសាទ​លៀស ដោយ​ប្រើប្រាស់ ទូក​ឡា​ឈើ​បំពាក់​ដោយ​ម៉ាស៊ីន​ខ្នាត​យក្ស អូស ឬ​កាវ កកូ​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ។​ករណីនេះ​ជាការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់ ជីវ​:​ចម្រុះ ពពួក​ប្លុង​តុង អេកូឡូស៊ី ដែលជា​ចំណី​មច្ឆា​ជាតិ និង​ជា​សារៈសំខាន់ នា​រដូវ​បិត​នេសាទ ស្ថិតនៅក្នុង​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​
​ឈ្មួញ​ទាំង​២​នាក់​ខាងលើ​កំពុងតែ​បញ្ជា​ទិញ​លៀស ជញ្ជូន​ទៅ​ប្រទេស​វៀតណាម ដោយមាន​ឈ្មួញ​ជនជាតិ​វៀតណាម ផ្ដល់​លុយ​នៅ​ពី​ក្រោយខ្នង ដឹក​លៀស​ចេញ​តាមរយ​: ទូក​បា​ឡា​ឈើ​ធំៗ និង​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ខ្នាត​យក្ស ជាច្រើន​គ្រឿង​ចេញពី​ឃុំ​កំពង់ហ្លួង ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​

​ជាក់ស្ដែង​កាលពីវេលា​ម៉ោង​៦ និង​៣៧ នាទី​ល្ងាច​ថ្ងៃទី​៣ និង​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​៥ ខែសីហា ឆ្នាំ​២០២៣ ក្រុម​អ្នកយកព័ត៌មាន​យើង​បាន​បន្ត សង្កេតឃើញ​មាន​ទូក​បា​ឡា​ឈើ​បំពាក់​ដោយ​ម៉ាស៊ីន​nissan ម៉ាក់​ស្តារ lexus ហ្នឹងហើយ​ឡេ​ន​ឌ័​រ ដឹកជញ្ជូន​លៀស ម​កសាងឡើង រថយន្ត​យាយ​ដឹ​ផ្លូវ 5​នៅ​ចំណុច​និយាម​កា 48P 414013 1390146 ស្ថិតនៅក្នុង​ឃុំ​កំពង់​ហ្លូ​ង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​
​ប្រជាពលរដ្ឋ​ដែលជា​ប្រធាន​នេសាទ​លក្ខណៈ​គ្រួសារ​បាន​មាន​ចំងល់ សួ​ថា​តើ​ករណីនេះ​ជា​ភាពកំសោយ​របស់លោក ហៃ ធូ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​បាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់ ឬ​ជាការ​បើកភ្លើង​ខៀវ​ដើម្បី​ទទួលយក​សំណូក​សើម​មាត់​សើ​មក​.?​។ តើ​លោក ភិន សុ​វណ្ណា នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ហ្លួង នឹង​លោក ភ៊ុំ វិមល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល ខេត្តពោធិ៍សាត់ មានបាន​មើលឃើញ​ទេ​??

​សេចក្ដីរាយការណ៍​ខាងលើ​បន្តថា គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ថ្នាក់​ណាមួយ​ចេញមុខ មក​ធ្វើការ​ទប់ស្កាត់ និង​ចុះបង្ក្រាប​នោះឡើយ ។​​បើ​សមត្ថកិច្ច​ចុះបង្ក្រាប​មក​ម្ដងម្កាល គឺ​គ្រាន់តែ​ចុះមក​នាំគ្នា​ថត​ស៊ែ​ហ្វី ស្ងាត់ៗ ហើយក៏​ត្រឡប់​ថយក្រោយ​វិញ​អស់​។​​បើតាម​ច្បាប់​៖​កា​នេសាទ​កាវ​លៀស និង​ការដឹកជញ្ជូន លៀស​មិនមែនជា​បទល្មើស​ថ្នាក់​ឧក្រិដ្ឋ ឬ​ជា​បទល្មើស​ថ្នាក់​ម​ជ្ឈឹ​ម​នោះទេ​.!
​តែ​ជា​បទល្មើស​លហុ​.! យោង​ច្បាប់រដ្ឋបាល​ជលផល​មាត្រា​៩៤ ត្រូវ​ទទួលពិន័យ​អន្ត​រការ​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពីមួយ​(១)​ដង​ទៅ​ពីរ​(២)​ដង លើ​តម្លៃ​ទីផ្សារ​នៃ​វត្ថុតាង​ពិតប្រាកដ ឯ​វត្ថុតាង ទាំងអស់​ត្រូវប្រគល់​ឲ្យ​សាមីជន​វិញ ។​

​ប៉ុន្តែ​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ដូចខាងក្រោម​:-​ចំណុច​.១ នេសាទ​ដោយ​អួន​អូស​គូ ឬ​អួន​ហ៊ុំ​រួមផ្សំ​ភ្លើង​ធ្វើឱ្យ​ត្រី ឬ​វា​រី​សត្វ​កុំ​។​-​ចំណុច​.២ នេសាទ​ដោយ​ឧបករណ៍ ម៉ាញ់ នាម ជន មង​ក្រឡុក មង​អូស ឈ្នាង​អូស​លៀស ឬ​ខ្ចៅ​នៅ​ទឹកសាប និង​ឈ្នាង​អូស​ក្រែង​ឈាម នៅ​តំបន់​ឆ្នេរសមុទ្រ​ដែល​អូស ឬ​រុញ​ដោយ​កម្លាំង​ម៉ាស៊ីន ដោយ​គ្មាន​ការអនុញ្ញាត​។​-​ចំណុច​.៣ នេសាទ​ដោយ​ប្រើ​ឧបករណ៍​ដាយ​ចាប់​ត្រី ឬ​ដាយ​ចាប់​បង្កង​ខុស​ទីតាំង​កំណត់​របស់​ឡូ​ដាយ​ចាប់​ត្រី ឬ​ដាយ​ចាប់​បង្កង​។​

-​ចំណុច​.៤ នេសាទ​ដោយ​អួន​អូស ឬ​ឈ្នាង​អូស​ត្រាំ​ក្រឡា​ហូល​នៅក្រៅ​តំបន់​អនុញ្ញាត​ឱ្យធ្វើ​ការនេសាទ​។​-​ចំណុច​.៥ ប្រើ​នាវា​នេសាទ​បរទេស​ដើម្បី​ធ្វើ​អាជីវកម្ម​នេសាទ ក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា​មិន​អនុវត្តតាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​។​-​ចំណុច​.៦ ប្រើ​នាវា​នេសាទ​បរទេស​ដើម្បី​ធ្វើ​អាជីវកម្ម​នេសាទ​នៅក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា​គ្មាន​លិខិតអនុញ្ញាត​។​-​ចំណុច​.៧ ចាប់ លក់ ទិញ ធ្វើ​សន្និធិ​និង​ដឹកជញ្ជូន​កូន ឬ​ពងត្រី និង​កូន ឬ​ពង​វា​រី​សត្វ​ផ្សេងទៀត​ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

-​ចំណុច​.៨ ផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុក​ឧបករណ៍​នេសាទ អួន​អូស​គូ​។​-​ចំណុច​.៩ មិន​គោរព​តាម​ផែនការ​គ្រប់គ្រង និង​ផែនការ​ប្រមូល​ផលិតផល​ជលផល​ប្រចាំឆ្នាំ​។​​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ជលផល​ចំណុច​ទី​១ ចំណុច​ទី​២ ចំណុច​ទី​៣ ចំណុច​ទី​៤ ចំណុច​ទី​៥ និង​ចំណុច​ទី​៦ នៅពេល​យប់​ត្រូវ​ទទួល​ការ ពិន័យ​អន្ត​រការ​ពី​រដ្ឋបាល​ជលផល​ទ្វេដង​នៃ​ប្រាក់​ពិន័យ​ក្នុង​កថាខណ្ឌ​ទី​១ នៃ​មាត្រា​នេះ ហើយ​វត្ថុតាង ពិតប្រាកដ​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។​

​ប្រជាពលរដ្ឋ​នេសាទ​លក្ខណៈ​គ្រួសារ​អំពាវនាវ​ស្នើសុំ ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស​សូម​គោរព​ស្នើសុំ​ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​​មេត្តា​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា​៕​ប្រភព​បណ្ដាញ សារព័ត៌មាន នគរ​មាស​a leas posat a leas posat1 a leas posat2 a leas posat3