» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1696 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747031 នាក់

ជនបរទេស​៥៧​នាក់​សង្ស័យ​ធ្វើការ​អត់​ច្បាប់​បាននាំគ្នា​សំរុក​ចេញពី​អគារ​កា​ស៊ីណូ នៅ​ច្រក​អូរ​ស្មាច់ !?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: កាលពី​រសៀល​ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ វេលា​ម៉ោង​ប្រមាណ ជិត ០៤ : ០០ ល្ងាច ប្រជា​ពល រដ្ឋ រស់នៅ​ក្បែរ​ច្រកទ្វារព្រំដែន​អន្តរជាតិ អូរ​ស្មាច់ ស្ថិត​ក្នុងភូមិ សាស្ត្រ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មានការ​ភ្ញាក់ផ្អើល ជាខ្លាំង ព្រោះ​ឃើញ​មាន​ជនបរទេស​ជាច្រើន​នាក់​ខ្លួះ​មាន​បំពង់​ទីប​កាន់​នៅ​ដៃ​បាននាំគ្នា សំរុក​ចាក​ចេញពី​ក្នុង​អគារ​កាស៊ីណូ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ យ៉ាង​តក់ក្រហល់​ពពាក់ពពូន​គ្នា រត់​ប្រ​សេក​សាច​តាមផ្លូវ​សាធារណ​:​រហូតដល់​មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ ដឹកនាំ​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍ ធ្វើ​ការឃាត់​ប្រមូល​ដឹកជញ្ជូន​ក្រុម​ជន បរទេស​ទាំងនោះ​យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ មានជ័យ ដើម្បី​សួរនាំ ។a casino run2

យោងតាម​ប្រជាពលរដ្ឋ រស់នៅ ច្រកព្រំដែន​អូរ​ស្មាច់ ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម មក​ការិយាល័យ គេហទំព័រ មាតុភូមិ អោយដឹងថា : ជនបរទេស​ទាំង នោះ​ទំនង​ដូចជា​ជនជាតិ​ឥណ្ឌា មាន​ចំនួន​ច្រើន​នាក់​បាននាំគ្នា​សំរុក​រត់​យ៉ាង​ប្រ​សេក​ប្រសាច​ចាកចេញ​ពី​ក្នុង​អគារ​កាស៊ីណូ អូរ​ស្មាច់​យ៉ាង​ស្លន់ស្លោ​ហាក់​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង ? ។ លោក ទឺ ពិ​ទូ យក​ព័ត៌មាន របស់​អង្គភាព​គេហទំព័រ មាតុភូមិ​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រាយការណ៍​ព័ត៌មាន​អោយដឹងថា : លោក​បាន​ចុះ​យក​ព័ត៌មាន និង​បាន​ថត​ផ្សាយ Live ព័​ត៌ មាន អំពី​ករណីនេះ​បាន ៤-៥ នាទី​ក៏បាន​បិទ​បញ្ចប់​ការ Live វិញ​ភ្លាមៗ​ដែរ ព្រោះ​មានការ​ស្នើ​សុំអោយ​បញ្ឈប់​ការ​Live ពី​ថ្នាក់ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម ហេតុផល ទុក​ឱកាស​អោយ អាជ្ញាធរ​សមត្ថកិច្ច​ធ្វើ​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត​តាម​ជំនាញ និង​នីតិវិធី​រួចរាល់​សិន ។

នៅ​ព្រឹក​ថ្ងៃទី​០៦ មករា ឆ្នាំ ២០២៥ អ្នក​ពាក្យ​ស្នងការដ្ឋាន​នគរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក សំរេច បាន​បំភ្លឺ​ប្រាប់​មក​អង្គភាព​គេហទំព័រ មាតុ​ភូម តាម​ទូរ​ស័​ទ្ទ​ថា : ពិតជា​មាន​ករណី ជនបរទេស​នាំគ្នា​ចាកចេញ ពី​ក្នុង​អគារ​កាស៊ីណូ​អូរ​ស្មាច់ ពិតប្រាកដ​មែន តែ​ពុំ​មែនមាន​រឿងហេតុ ឬ​ករណី​អ្វី ធំដុំ​ភ្ញាក់ ផ្អើល​ច្រួលច្របល់​អ្វី​ដែរ គឺ​ខាង​កងកម្លាំង​សមត្ថកិច្ច​នគរបាល​យើង​បាន​ចុះទៅ​អន្តរាគមន៍​ជួយ​ពួកគាត់​( ជនបរទេស​) បាន​ដឹកជញ្ជូន​តាម​រថយន្ត​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អស់ហើយ​ដើម្បី​សួរនាំ​ស្រាវជ្រាវ​សុ​ើ​ប​អង្កេត​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់​ថា​:​ពួកគាត់​ជនជាតិ​អ្វី​ខ្លះមក​ប្រទេស​កម្ពុជា​ស្របច្បាប់​ឬ​ខុសច្បាប់ ? ។

តែបើ​តាម​លោក​ខូវ​លី​ស្នងការ​នគរបាល​ខេត្ត​វាយតម្លៃថា​មកពី​ខ្វះ​ប្រាក់ខែ​នៅ​ខេត្ត​ព្រះសីហនុ​កាល​មុន​បាន​ចេញមក​តវ៉ា​ព្រោះ​ទើប​ចូ​លើ​ធ្វើការ​ថ្មី​ខ្លាច​អត់​ប្រាក់ខែ​ទៀត​?​។​។​លោក​ខូវ​លី​ថា​អាជ្ញាធរ​នឹង​រៀប​ចំនី​តី​វិធី​បណ្តេញ​ចេញពី​ស្រុក​ខ្មែរ​។​​លោក សំរេច បាន​បញ្ជាក់ថា : ជនបរទេស​ទាំងនោះ គឺជា​ជនជាតិ​ប៉ា​គី​ស្ថាន និង បង់​ក្លា​ដែ​ស មាន​ចំនួន​៥៧​នាក់​( ស្រី​០២​នាក់ ) បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ មាន ជ័យ​កំពុង​បន្ត​នីតិវិធី ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ជា​បន្តទៀត ។​​ទំនាក់ទំនង​ព័ត៌មាន តាមរយ​: Tel: 012 953 824 /0885534100/016953222a casino  run a casino run a casino run1