» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1947 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263057 នាក់

ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

 

ស្វាយរៀង៖ អ្នករកស៊ីគ្រឿងចក្របានឲ្យដឹងក្រោមគម្រោងជីកស្ដារ"ព្រែកតាពៅ"នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រវែងជាង៦គីឡូម៉ែត្រអាជ្ញាធរលក់អាចដី១ហិកតា៥ម៉ឺនដុល្លារមិនដឹងយកលុយធ្វើអី?!។a praek tapeuv 

សូមបញ្ជាក់ថាមន្ត្រីជំនាញខេត្តស្វាយរៀង របស់លោកប៉េងពោធិសាបានអង្កន់ផ្ទៃដី"ព្រែកតាពៅ"លក់ឱ្យពួកខ្លួនក្នុងតម្លៃខ្ពស់កក់ពពក.!។ គេ គិតតាមបណ្ដោយព្រែកប្រវែង១០០ម៉ែត្រ តម្លៃ៥មុឺនដុល្លារជាកំហិត.ស្មើហ្នឹង ១ហិកតា៥មុឺនដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យគ្រឿងចក្រ ពួកគាត់ ចូលឈូសឆាយ កាយយកអាចម៍ដី"ព្រែកតាពៅ"មកធ្វើអាជីវកម្ម ដឹកលក់តាមបណ្ដាដីឡូត៍នានា ក្នុងភូមិសាស្ត្រក្រុងបាវិត ។

ចំណែកអ្នកគួកជេរដីក៏បានអះអាងស្រដៀងគ្នានេះដែរថា គម្រោងជីកស្ដារ "ព្រែកតាពៅ" មន្ត្រីខេត្ត ពិតជាបានលក់អាចម៍ដី ឱ្យក្រុមគ្រឿងចក្រ ក្នុងតម្លៃ១០០ម៉ែត្រ.ចំនួន៥ម៉ឺនដុល្លារប្រាកដមែន.។អញ្ចឹងគម្រោងជីកស្ដារ"ព្រែកតាពៅ"ប្រវែងជាង៦គីឡូម៉ែត្រ បូកលុយតាមនិងទៅគឺបានប្រមាណ៣លានដុល្លារអាមេរិក។

ករណីនេះពុំមានការបកស្រាយ ពីអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងនោះឡើយថាតើការលក់ដូរអាចដីមានធ្វើការដេញថ្លៃឬអត់ហើយលុយបានប៉ុន្មានយកទៅធ្វើអីខ្លះឲ្យមានតម្លាភាពនោះឡើយ?..!។

សូមជម្រាបថាៈ"ដីអូរព្រែកតាពៅ"ជាដីសាធារណៈរបស់រដ្ឋ លាតសន្ធឹងបណ្ដោយពីលិចទៅកើត.!។ ទទឹងចាប់ពី៨០ម៉ែត្រ ទៅ២០០ម៉ែត្រ-បណ្ដោយជាង ៦គីឡូម៉ែត្រ.ប៉ែកខាងជើងព្រែកស្ថិតក្នុងសង្កាត់បាវិត.ខាងត្បូងស្ថិតក្នុងសង្កាត់ប្រាសាទ និងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទំហំសរុបមិនក្រោម៥០ហិកតានោះទេ។

បច្ចុប្បន្ន គម្រោងជីកស្ដារព្រែកមួយនេះ អនុវត្តបានប្រមាណជា៧០% ហើយ ខណៈក្រុមគ្រឿងចក្រ កំពុងជីកយកអាចម៍ដី មកធ្វើអាជីវកម្មយ៉ាងពេញបន្ទុក.!!។ថៅកែគ្រឿងចក្របានបញ្ជាក់ថា បើខ្លួនមិនទិញដីពីខេត្ត.នោះទេ គឺគ្មានសិទ្ធិដាក់គ្រឿងចក្រ កាយយកអាចម៍ដី"ព្រែកតាពៅ"នោះឡើយ.!។

ពាក់ព័ន្ធការលក់ដី "ព្រែកតាពៅ" ពីសំណាក់មន្ត្រីជំនាញខេត្ត គឺឈ្មួញដណ្ដើមគ្នាទិញតែម្ដង..!។ ពោលគឺ ក្រុមខ្លះទិញបានប្រវែងជិត៤០០ម៉ែត្របណ្ដោយព្រែក.ចំនួនលុយបូកសរុបតាមហ្នឹង គឺ១០០ម៉ែត្រ តម្លៃ៥មុឺនដុល្លារជាកំហិត។ ខ្លះទិញជិត១គឺឡូម៉ែត្រ.និងខ្លះទៀតទិញបានជាង១គីឡូម៉ែត្រ បណ្ដោយព្រែក និយាយជារួម ទិញបណ្ដើរជីកយកអាចម៍ដី លក់បណ្ដើរ.!។

គ្រឿងចក្រធំៗដែលកំពុងចីលជីកកកាយដី"ព្រែកតាពៅ"មានចំនួន៣ក្រុមដូចជា៖ទី១៖ ក្រុមលោក<រិទ្ធ>កំពុងជីកកកាយត្រង់ចំណុចខាងកើត"វត្តតាពៅ"ដោយផ្អែកថា មានការអនុញ្ញាតពីក្រសួង...!។២៖ ក្រុមលោក<ចាន់ រតនៈ>ហៅឌឿកកំពុងជីកកកាយនៅខាងកើត.ក្រុមលោក<រិទ្ធ>ដោយផ្អែកថា មានការអនុញ្ញាតពីរដ្ឋបាលខេត្ត..!។

និងទី៣៖ ក្រុមលោក យេ កំពុងជីកកកាយនៅខាងកើតក្រុមលោក<ចាន់ រតនៈ>ដោយផ្អែកថា មានការអនុញ្ញាតពីរដ្ឋបាលខេត្ត ក្នុងនោះ សម្រាប់រថយន្តបែនចំណុះ៥តោន ចាក់ឱ្យដីឡូត៍ បានតម្លៃចាប់ពី២០ ទៅ២៥ដុល្លារក្នុង១ឡាន.!។រីឯរថយន្តកង់១០ ចាក់ឱ្យដីឡូត៍ បានតម្លៃចាប់ពី៤០ ទៅ៥០ដុល្លារក្នុង១ឡាន។

ចំណែករថយន្តយីឌុប ចាក់ឱ្យដីឡូត៍ បានតម្លៃចាប់ពី៥០ ទៅ៦០ដុល្លារក្នុង១ឡាន។ ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ អ្នកកាសែតបានសុំការបំភ្លឺពីលោក សាញ់ សាខុន ចៅសង្កាត់បាវិត ដោយលោកថ្លែងថា រឿងទិញលក់អាចម៍ដី "ព្រែកតាពៅ" ក្នុងតម្លៃខាងលើ គឺលោកមិនបានអះអាងមិនដឹងទេ ពោលគឺ លោកដឹងត្រឹមតែ គម្រោងជីកស្ដារព្រែកប៉ុណ្ណោះ..!។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងប្រាប់"អ្នកកាសែត"ថា ខ្ញុំមិនដឹងទេ រឿងទិញលក់អីទាំងនុង.!?។សម្រាប់លោក ខ្លឹង ផែន ចៅសង្កាត់ប្រាសាទ ដែលមានសិទ្ធធ្វើវិមជ្ឈការបានថ្លែងថា ការទិញលក់នោះជារឿងផ្ទៃក្នុង។ ដោយមិនមានចំណែកណាមួយ មកឱ្យរដ្ឋបាលសង្កាត់ របស់លោកនោះទេ!។

លោក ណុប ទូច ប្រធានស្ដីទីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានថ្លែងថា ខ្ញុំដឹងតែរឿងគម្រោងជីកស្ដារប៉ុណ្ណោះ ចំពោះការទិញលក់តម្លៃប៉ុន្មាននោះ គឺខ្ញុំមិនដឹងឡើយ!។លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង មិនអាចទាក់ទងសុំការបកស្រាយបានទេ។

ចំណែកលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង មិនអាចទាក់ទងបានទេ។តែបើតាមចម្លើយខាងលើដែលគ្មានតម្លាភាពបង្ហាញថាសកម្មភាពលក់អាចម៍ដីក្រោមលេសស្តារព្រែកបង្កប់នូវភាពពុករលួយដែលទាមទារឲ្យមានការបកស្រាយឬស៊ើបអង្កេត។a praek pov a praek ta peuv2 a praek ta peuv3