» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9737 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136618 នាក់

មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ រង​ការចោទប្រកាន់ ទុក​កុមារ​អាយុ​១៤​ឆ្នាំ​ម្នាក់ បណ្ដាល​ឲ្យ​ធ្ងន់ធ្ងរ​


​ភ្នំពេញ :​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ឈឿន ប៉ុន​ឆន​តាមរយៈ​ហ្វេ​ស​ប៊ុ​កបាន​រិះគន់ ចំពោះ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ថា : ខ្ញុំ​ថា បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​នេះ​ជា​ជនជាតិខ្មែរ​១០០​ភាគរយ ពួកគាត់​មិន​អសីលធម៌​បែបនេះ​ឡើយ ។ កុមារ​នេះ​ជា​កូន​របស់​បុគ្គលិក​ខ្ញុំ ហើយ​កុមារ​នេះ​លួច​ទៅធ្វើ​ជាងសំណង់​ទាំង​ខ្លួនឯង​អាយុ​ទើបតែ ១៤ ឆ្នាំ​ដោយ​ជីវភាព​គ្រួសារ​ក្រីក្រ ។ ថ្ងៃនេះ​ក្មេង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាំងពី​ថ្ងៃ​មេឃ​នៅមាន​ពន្លឺ​ថ្ងៃ និង​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល​មួយ​នេះ ។a cliniq

ម្នាក់​ចំណោម​២​នាក់​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ នៅសល់​កុមារ​ម្នាក់នេះ​រងគ្រោះ​ធ្ងន់​ដែល​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ។ មន្ទីរ​ព្យាបាល​មិន​ព្រម​បញ្ជូន​កុមារ​នោះ​ចេញ​ឡើយ ដោយសារ​ម្តាយ​ជនរងគ្រោះ​ពុំមាន​ប្រាក់​បង់​គ្រប់​ចំនួន ៤២០ តាម​ការចេញ​វិក័យប័ត្រ ម្តាយ​ក្មេងរងគ្រោះ​សំពះអង្វរ​សុំ​បង់ ២០០ ដុល្លារ ។​​ឳ​ពុក​ក្មេង​នោះ​ជា​បុគ្គលិក​បើក​គ្រឿងចក្រ​ខ្ញុំ ដែល​បច្ចុប្បន្ន​គាត់​កំពុង​ជាប់​ភារកិច្ច​ជួយ​ធ្វើ​ប្រឡាយ និង​ធ្វើ​ផ្លូវ​ជូន​ប្រជាជន​នៅ​ឃុំ​ទឹកថ្លា ខេត្តព្រៃវែង​ដែល​មិន​គិត​ប្រាក់​សូម្បី​មួយ​រៀល ។

​ឯណា​ទៅ​សីលធម៌​សង្គម ដោយសារតែ​លុយ ២២០ ដុល្លារ​សុខចិត្ត​ទុកឱ្យ​ក្មេង​ស្លាប់​ឬ​? ខ្ញុំ​ទើបតែ​ទទួលបាន​ព័ត៌មាន ខ្ញុំ​ពិតជា​ហួស​ចិត្តនឹង​ម្ចាស់​ពេទ្យ​នោះ​ណាស់ តែ​ខ្ញុំ​ជឿថា ប្រហែល​ពួកគាត់​ជា​កូនកាត់ ពីព្រោះ​បើ​ជនជាតិខ្មែរ​ពិតប្រាកដ​មិនអាក្រក់​ឈាមខ្មៅ​យ៉ាង​នោះទេ ។ ម្យ៉ាង​ខ្ញុំ​ក៏​ឆ្ងល់​នឹង​តម្លៃ​លើ​វិក័យប័ត្រ​នេះ​ផងដែរ ។​ករណី​យ៍​គ្លីនិក​ឯកជន​កាប់ឆៅ​ប្រជាពលរដ្ឋ​ម​បែបនេះ​វា​មិនមែន​មានតែ​គ្លីនិក​ម្លី​ដង្កោ​មួយ​នេះ​ទេ​កន្លងមក​មាន​ច្រើន​ករណី​យ៍​ដែល​ទាមទារ​ឲ្យ​ក្រសួងសុខាភិបាល​ពិសេស​អាជ្ញាធរ​ដែនដី​ថ្នាក់ក្រោម​ជាតិ​គិតគូ​ឡើងវិញ​ពី​ការពង្រឹង​សកម្មភាព​និង​តួនាទី​មន្ទីរពេទ្យបង្អែក​មូលដ្ឋាន​សម្រាប​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​ទាន​៕a cliniq1 a cliniq2 a cliniq3 a cliniq4