» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1205 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140387 នាក់

ក្រសួង​ព័ត៌មាន​ថា ការចេញ​បណ្ណសារ​ព័ត៌មាន ភ្ជាប់​គោរមងារ​គឺជា​ការទទួលខុសត្រូវ​របស់​អង្គភាព​នោះ​ផ្ទាល់​!


​ផ្នំ​ពេញ​៖​រឿង​ការចេញ​ប​ណ្ណ័​ពត៍​មានភ្ជាប់​គោរម​ង​សរ​ក្រសួង​ព័ត៌មាន បាន​បំភ្លឺថា ជាគោលការណ៍ ក្រសួង​ព័ត៌មាន​ចេញ​បណ្ណសារ​ព័ត៌មាន មិនដែល​ភ្ជាប់​ជាមួយ​គោរមងារ​នោះទេ ចំពោះ​ការចេញ​បណ្ណសំ​គាល់​ខ្លួន ឬ​បណ្ណ​ព័ត៌មាន​ដោយ​សមី​អង្គភាព គឺជា​ការទទួលខុសត្រូវ​របស់​អង្គភាព​ផ្ទាល់ ក្រសួង​ព័ត៌មាន​មិនមាន​ការពាក់ព័ន្ធ​នោះទេ​។​a kanha 

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បានលើកឡើង​ថា​មាន​អង្គភាព​គេហទំព័រ​កសិករ ដែល​បានដាក់​ងារ​របស់​បុគ្គលិក​ខ្លួនឯង ងារ​ជា ឯកឧត្តម លោកជំទាវ ធ្វើអោយ​មានការ យល់ច្រឡំ​ថា​ក្រសួង​ព័ត៌មាន​ជា​អ្នកចេញ​បណ្ណ និង​ឋានៈ​នេះ អោយ អង្គភាព​នោះ​។​

​កាលពី​ថ្ងៃទី​១៩ ខែមេសា មានការ​ចែករំលែក និង​រិះ​គុណ​យ៉ាងច្រើន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ទៅលើ​អង្គភាព​គេហទំព័រ​មួយ​មាន​ឈ្មោះថា www.famersparty.org ដែលមាន​លោក មាស ពៅ ជា​ម្ចាស់​អាជីវកម្ម ដោយបាន​ចេញ​កាត​អោយ​បុគ្គលិក​ប្រើ​ងារ​សុទ្ធតែ​ឯកឧត្តម និង​លោកជំទាវ​។​
​នៅក្នុង​សេចក្តីបំភ្លឺ របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែមេសា​នេះ បាន​បញ្ជាក់ថា ជាគោលការណ៍ ក្រសួង​ព័ត៌មាន មិនដែល​ប្រើ​គោរមងារ​ក្នុង​លិខិត​អនុ​ញ្ញ​ត ឬ​បណ្ណសារ​ព័ត៌មាន ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នោះទេ​។ ដូច្នេះ ការចេញ​បណ្ណសំ​គាល់​ខ្លួន ឬ​បណ្ណ​ព័ត៌មាន​ដោយ​សមី​អង្គភាព គឺជា​ការទទួលខុសត្រូវ​របស់​អង្គភាព​ផ្ទាល់ មិនមាន​ការពាក់ព័ន្ធ​ជាមួយ​ក្រសួង​ព័ត៌មាន​ទេ​៕a kanha1 a aty a aty1 a kanha2