» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3466 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773223 នាក់

បែកធ្លាយ​អំពើពុករលួយ​របស់​ម​ន្ត្រីសម​ត្ត​កិ​ច្ចគយ​និង​ប៉ូលិស​ច្រកទ្វារព្រុំដែន​អូរ​ស្មាច់​ចុង​ចម​!

​ឧ​ត្ត​រ​មានជ័យ​៖ ថ្មីៗ​នេះ​សម​ត្ត​កិច្ច​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចរាចរណ៍​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ ២០​តោន (V1) ពាក់​ស្លាក​លេខ កំពង់ចាម​៣A ៨១២៥ នៅវេលា​ម៉ោង ២១:០៥​នាទី​យប់ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ដឹក​ផលិតផល​កែច្នៃ​ពីស​ត្វ​(​ប្រហិត​ចម្រុះ ស្លាបមាន់ ភ្លៅ​មាន់ កោះមាន់​) ចំនួន​សរុប ៣២,០៤៤​គីឡូក្រាម ឃាត់​នៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​a chiken sr4 

កាលពី​យប់​ថ្ងៃទី​១៨​កញ្ញា​គ្រឿងក្នុង​ជ្រូក​និង​សាច់​បង្កក​ដឹក​តាម​រថយន្ត​កុងតឺន័រ​បាន​ជិត​(២០០០០kg)​កាលពី​វេលា​ម៉ោង​រំលង​អត្រា​ធ​ឈានចូល​ថ្ងៃទី​១៨​ខែ កញ្ញា ឆ្នាំ​២០២១​កម្លាំង​ក្រុមការងារ​អត្ត​រាគ​មន៍​បង្ក្រាប​ចរាចរណ៍​សត្វ​និង​ផលិតផល​និង​ដើមកំណើត​ពីស​ត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលកម្ម​សាច់សត្វ​ក៏បាន​ចាប់​ឃាត់​ឡាន​ដឹកទំនិញ​ដូចគ្នានេះ​នៅ​ចំណុច​ភូម បាធាយ​ឃុំ បាធាយ ស្រុក​បាធាយ​ខេត្ត​កំពង​ចាម​។​មន្ត្រី​ជំនាញ​បានអោយ​ព័​ត៍​មាន​ក្នុងស្រុក​មួយចំនួន​ដឹងថា រថយន្ត​កុងតឺន័រ​ចំណុះ​ជិត​២០​តោន​នេះ​មាន​ស្លាក​លេខ កំពង​ចាម​3A 99 83​បាន​ដឹក​បាន​ដឹក​ផលិតផល​កែច្នៃ​ពីស​ត្វ​ចំនួន​ជិត​២០០០០kg​មកពី​ប្រទេស​ថៃ (​ប្រហិត​)​ចំនួន​សរុប​១៨,៤៥៤​គីឡូក្រាម ( ហ​ត​ដក​សាច់​ក្ដាម​៧,៥០៤​គីឡូក្រាម និង​ហ​ត​ដក​សាច់មាន់​១០,៩៥០​គីឡូក្រាម​)​ខុសច្បាប់​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ តាម​ច្រកទ្វា​អត្តរ​ជាតិ​អូរ​ស្មាច់ ។​ក្រោយ​បង្ក្រាប​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​វត្ថុតាង និង​បទល្មើស​ខាងលើនេះ ទៅ​រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​ឣ​គ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

តើ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​ទាំង​ឡាន​កុង​តឺ​ណឺ​រ​ចឹ​ង​អាចមក​រួច​ដែរ​ប្រសិនបើ​គ្មាន​ការ​ឃុ​ប​ឃឹ​ត​បើកដៃ​ពី​សម​ត្កិ​កិច្ច​ច្រកទ្វារព្រុំដែន​?​។​មាន​សេចក្តីរាយការណ៍​ថា​ទំនិញ​ខាងលើនេះ​ជា​របស់​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​ផែ ស្ងួត​របស់​មេ​ឈ្មួញ​ឈ្មោះ ម៉ែ អា​ម៉េង​ដែល​ល្បី​ល្បាយ​អាងខ្នង​អាង​ខ្សែ​អ្នកមានអំណាច​ធំ​យកឈ្មោះ​រត់ពន្ធ​គ្រឿងក្នុង​ជ្រូក​និង​សាច់​បង្កក​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វា​អត្តរ​ជាតិ​អូរ​ស្មាច់​យ៉ាង​រលូន​យកទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​។​ក្រោយពី​ចាប់​ឃាំ​ត់​ផ្អើល​គេឯង​មាន​ពត៍​មាន​ថា​ថរ​យន្ត​និង​គ្រឿងក្នុង​ជ្រូក​និង​សាច់​បង្កក​ទាំងនេះ​កំពុងមាន​កា​សម្រប​ស​ម្រួ​ស​ជាមួយ​ថ្នាក់លើ​?​។​ព្រោះ​បើ​ចាត់ទុកថា​ជា​ទំនិញ​ខុសច្បាប់​មន្ត្រី​គយ​និង​នគរ​បាន​អន្តោរ​ប្រវេសន៍​ច្រក​អូរ​ស្មាច់​ក៏​ត្រូវតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ការ​ផងដែរ​ទើបបាន​។​

​សូមបញ្ជាក់ថា​នៅ​ច្រកព្រុំដែន​អូរ​ស្មាច់​សម​ត្ត​កិច្ច​គយ​មាន​លោក​វ៉ាន់ ក្ដេ​រ ជា​មេ​គយ​ច្រក​អត្តរ​ជាតិ​អូរ​ស្មាច់ ឯ​នគរបាល​អន្តោប្រវេសន៍​មានឈ្មោះ​ខេ​សុរិទ្ធី​យ៉ា​មេ​ប៉ុស្តិ​។​មេ​សម​ត្ត​កិច្ច​សំខាន់​ទាំងពីរ​រូបនេះ​មានអំណាច​ខ្លាំង​ក្នុង​ការបើក​ឬ​មិន​បើក​ឲ្យ​ឈ្មួញ​នាំចេញ​ចូល​ទំនិញ​ខុសច្បាប់​។​​បើ​យោងតាម​ប្រភពពី​មន្ត្រី​គយ​បាន​លួចខ្សឹប​ថា​លោក​វ៉ាន់ ក្ដេ​រ មេ​គយ​ច្រក​អត្តរ​ជាតិ​អូរ​ស្មាច់​បើ​មិនមាន​លោក​ឈុន សុភ​ក្ក័ មង្គល​ជា​ប្រធាន​សារ​ខា​គយ​រដ្ឋាករ​ខេត្តឧត្ដរមានជ័យ​ធ្វើជា​ខ្នងបង្អែក​នោះទេ​គឺ​លោក​វ៉ាន់ ក្ដេ​រ​មិន​ហ៊ាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​និង​ប្រព្រឹត្ត​អំពើរ​ពុករលួយ​បានឡើយ​។​

ដោយឡែក​សម្រាប់​នគរ​បាល​ច្រកទ្វារ​អូ​ស្មាច់​វិញ​ឈ្មួញ​ចេញចូល​បើ​មិន​អារ​សាច់​ជូន​ទេ​គឺ​មិន​រួចខ្លួន​ឡើយ​។​ជាក់ស្តែង​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​នៅ​អូរ​ស្មាច់​បាន​ប្តឹង​នគរបាល​ឈ្មោះ​ស៊ាន​វ៉ាន់​ណា​ដែល​ចាប់​ជម្រឹត​ទារលុយ​គាត់​ចំនួន​៤០០​បាត់ប្រាក់​ថៃ​ដោយ​គ្រាន់តែ​គាត់​នាំចូល​មាន់​ពីរ​ក្បាល​ពី​ស្រុកថៃ​។​ត្រឹម​មាន់​ពីរ​ស៊ីលុយ​៤០០​បាត​ចុះ​ទម្រាំ​ឡានទឹក​ទំនិញ​ទាំង​កុង​តឺ​ណឺ​អត់​ច្បាប់​ចឹ​ង​ទៀត​តើ​អាចម​ករួច​ទេ​បើ​មិន​អារ​សាច់​ឲ្យ​?​។​

​ករណី​យ៍​លេច​ធ្លាយ​មន្ត្រី​គយ​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​គៃបន្លំ​ប្រាក់​ពន្ធ​រដ្ឋ​ក្នុងពេលដែល​ឯកឧត្ដម​អូន ព​ន្ធ័ មន្នីរ​ត្ន័ ឧ​ប​នាយ​រដ្ឋ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថ​ជម្រុ​ញ​ឲ្យ​ម្ចាស់​ឡាន​ប្រើ​ស្លាក​លេខ​ខេមរៈភូមិន្ទ​ចូល​បង់ពន្ធ​សម​នឹង​រួចខ្លួន​ដែរ​ទេ​?​។​បើ​លោក​ឧ​ប​នាយ​រដ្ឋ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថ​មិន​គាំទ្រ​ចឹ​ង​សូម​​មេត្តា​ពិនិត្យមើល​លោក​ឈុន សុភ​ក្ក័ មង្គល​ប្រធាន​សាខាគយ​និង​រដ្ឋាករ​និង​លោក​វ៉ាន់ ក្ដេ​រ គយ​ច្រក​អត្តរ​ជាតិ​អូរ​ស្មាច់​ផង​ទាន​..​ព្រោះ​អ្នក​ទាំងពី​ខាងលើ​បានធ្វើអោយ​បាត់បង់​ថវិការ​រដ្ឋ​ជាច្រើន​មកពី​ការ​ក្បៀស​លុយ​បង់ពន្ធ​ចូល​រដ្ឋ​។​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេណីយ៍​គៀត​ចន្ថា​រិ​ទ្ធ​អគ្គ​នាយ​នគរបាល​អន្តោរ​ប្រវេសន៍​បើ​មិនបាន​សើម​មាត់​ទេ​ក៏​គួរ​ត្រូវ​មើល​លោក​ខេ​សុ​រី​ទ្ធី​យ៉ា​មេ​នគរបាល​ច្រក​ដែល​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​ផង​ទាន​?​។a chiken sr police a chiken sr6 a chiken sr a chiken sr1 a chiken sr2 a chiken sr3 a chiken sr7