» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5797 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619037 នាក់

ឧកញ៉ាឆេងស្រីរត្ន័ហៅឡូវរីយ៉ាបន្ទាប់ពីចុះស្គមពេលជាប់គុកជម្ងឺចាប់ផ្តើមរួមរឹត!

 

 ភ្នំពេញៈ ផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀតរបស់អតីតឧកញ៉ាឆេង ស្រីរ័ត្ន ហៅ Love Riyaមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង។នេះជាការអះអាងរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃពុធ ទី២០ ខែសីហានេះ ដោយយោងទៅតាមលទ្ធផលនៃការយកផលិតផលទាំងនោះទៅពិសោធន៍។បើតាមការការរកឃើញបន្ថែមវាអាចជាការរកបន្ទុកដាក់បន្ថែមលើអតីតឧកញ៉ាឆេងស្រីរត្ន័ដែលសមត្ហកិច្ចចាប់ខ្លួនដោយសារតែការនិយាយស្តី។a lov riya 

ការអះអាងនេះធ្វើឡើង ដើម្បីពន្យល់សាធារណជន ក្រោយពីអតីតឧកញ៉ាឆេង ស្រីរ័ត្នត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែសីហាសប្តាហ៍មុនហើយមានការរិះគន់និងសម្តែងការអាណិតអាសូសុំឲ្យយោគយល់។អតីតឧកញ៉ាឆេង ស្រីរ័ត្ន អាយុ៤០ឆ្នាំ ដែលគេឃើញថាធ្លាប់មានចំណែកជួយសង្គមច្រើនដែរត្រូវបានតុលាការខេត្តកណ្តាលចោទប្រកាន់និងយកទីៅឃុំខ្លួនពីបទ ញុះញង់ឱ្យមានការរើសអើង និង ធ្វើឱ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តនៅចំណុចបុរីML ស្ថិតនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៦ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥។ បទល្មើសព្រហ្មទណ្ឌនេះ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

តាមរយៈហ្វេសប៊ុកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបានជម្រាបជូនសាធារណជន និងបងប្អូនក្នុងបណ្តាញសង្គមថាសូមបញ្ជាក់ថាក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀតរួចមក ក៏មានការវែកញែកបកស្រាយលើកហេតុផលផ្សេងៗ។ (ក្នុងនោះមានទាំងអ្នកអបអរសាទរនិងក៏មានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរ​បាល​ជំនាញផងដែរព្រោះគ្នាគ្រាន់តែនិយាយាមិនទាន់មានព្យុះសនកម្មដល់អ្នកណាឡើយ។សម្តីស្តីពីការបន្តនាំចូលនិងលក់ផលិតផលថៃក៏មិនគួត្រូវបានចាប់កំហុសដែរព្រោះរដ្ឋមិនបានហាមមិនឲ្យមានការនាំចូលផលិតផលថៃឯណាលើកលែងតែប្រេងបន្លែផ្លែឈើទេតើ?)។

ដើម្បីជាការដាក់បន្ទុកថែមលោកឧត្តមសេនីយ៍ទោបានបញ្ជាក់ដូច្នេះថា៖«ផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់»។លោកបន្តថា ជារួមគួរតែនាំគ្នាអាណិតដល់អ្នកជឿ និងចាញ់បោក ដែលខំប្រឹងរកលុយទៅទិញផលិតផលរបស់ក្រុមហ៊ុននេះយកទៅប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ។លោកឈឿន សុចិត្តបានអំពាវនាវសុំឱ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់តទៅទៀត ដែលបាននឹងកំពុងបំពុលសង្គម។a lov ya a lov ya1 a lov ya2 a lov ya3