» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9390 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699561 នាក់

ផ្អើល​រឿង​ឃាត់ខ្លួន​លោក សាក់ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សី​ម៉ា រឿង​រកស៊ី​ឈើ​កាលពី​ឆ្នាំ​២០១៥!


​ខេត្តមណ្ឌលគិរី ៖ លោក សាក់ សារុន​មេបញ្ជាការ កង អាវុធហត្ថ​ស្រុក​កែវ​សីមា ដែលជា​ប្អូនប្រុស​បង្កើត របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត កំពង់ឆ្នាំង ត្រូវ​ឃាត់ ខ្លួន​ទាក់ទង​បទល្មើស​ព្រៃឈើ​។a pm sak

សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បាន​ថ្លែងអោយដឹងថា​៖​ការ ឃាត់ខ្លួន​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ សីមា​បាន បានធ្វើ​ឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​នេះ​តែម្តង​ផ្ទាល់ ដែល​កន្លែង​គាត់​ធ្វើការ នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩​នេះ ។

សូមបញ្ជាក់ថា​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ទៀង សុថា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន ដោយ​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ សាក់ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ចូល ខ្លួន​ឆ្លើយបំភ្លឺ​មុខ​តុលាការ​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បទល្មើស ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប្រព្រឹត្ត​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

នៅក្នុង​ដីកា​បង្គាប់​អោយចូល​ខ្លួន​ដោយ​បញ្ជាកថា​៖ “​យើង ទៀង​សុថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៣១ ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។ បានឃើញ​សំណុំ​រៀង​ស៊ើបសួរ​លេខ ១៣២ ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ របស់​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​​បានឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ ១៣២ ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​ផ្ដើម​ចោទប្រកាន់​លើ ៖ ឈ្មោះ សាក់ សារុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ទីកន្លែង​កំណើត​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាល​ស្នូល​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ជននេះ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ { “​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប្រព្រឹត្ត​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ តាម​បញ្ញត្តិ​មាត្រា ៩៦ កថាខណ្ឌ​១ ចំណុច​២ និង​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​១ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ។​

​ហេតុដូច្នេះ សម្រេច ១-​បង្គាប់​មក​ជន​ដែលមាន​ឈ្មោះ សាក់ សារុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ឱ្យចូល​មកកាន់ សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ វេលា​ម៉ោង ៩ និង ០០ នាទី​ព្រឹក ដើម្បី​សាកសួរ ពី​ដំណើររឿង ៖ “​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប្រព្រឹត្ត​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ។ ២. ករណី​សាមីខ្លួន​មិន​ព្រម​ចូលមក​បង្ហាញខ្លួន​តាម​កាលកំណត់​ខាងលើ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​បដិសេធ​ប្រាប់​កាសែត​ថា «​រហូតមកដល់​ពេលនេះ ពុំទាន់​មានការ​ឃាត់ខ្លួន​លោក សាក់ សារុន នោះទេ ដោយ​លោក​បញ្ជាក់ថា នឹង​ចូលទៅ​បំភ្លឺ​តាម​ការកំណត់ របស់​តុលាការ នា​ថ្ងៃទី​២០ ខែសីហា ហើយ​នៅពេលនេះ លោក​កំពុង​បម្រើ​ការងារ​ធម្មតា ហើយ​រឿងនេះ​ធ្លាប់បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដែល​នៅពេលនោះ លោក​ក៏បាន​បកស្រាយ​ផងដែរ​»​។​បើ​ចឹ​ង​មែន​ហេតុ​អី​បានជា​មកដលពេលនេះ​បាន​ទើប​កោះហៅ​ទៀត​?​ឬ​ផ្អើល​ធើ​ព្រោះ​ខ្លាច​ជាប់​រឿង​ស៊ីលុយ​គេ​ពីមុន​?៕a pm sak1 

​