» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10607 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700778 នាក់

កម្ពុជាថាផ្ទុះគ្រាប់នៅមុំបីរបួសទាហ៊ានកម្ពុជាថៃថាកម្ពុជាបាញ់ផ្លោងចូលដីវារបួសទាហានម្នាក់

 

ព្រះវិហារ៖នៅវេលាម៉ោង៧៖២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម បណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន២នាក់។ បច្ចុប្បន្នកងកម្លាំងដែលរងរបួសដោយសារឧបទ្ទវហេតុខាងលើ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។a mum bey1 

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ក្នុងករណីខាងលើនេះក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នា ហើយក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរនិងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចរាល់ហើយអំពីបញ្ហានេះ។ផ្ទុយទៅវិញ សារព័ត៌មានថៃឯណោះវិញបែរជាមានការចុះផ្សាយដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពថៃក្នុងន័យចោទប្រកាន់ថា កម្ពុជាបានរំលោភបទឈប់បាញ់។ ថៃចោទថាកម្ពុជាបានបាញ់គ្រាប់កាំភ្លើងត្បាល់ចូលទៅក្នុងខេត្តឧប៊ុនរ៉ាចាថានីរបស់ប្រទេសថៃ បណ្តាលឱ្យទាហានថៃម្នាក់រងរបួសស្រាលដោយសារអំបែងគ្រាប់ ហើយត្រូវបានជម្លៀសចេញដើម្បីព្យាបាល។

គួរជម្រាបថា បើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានរំលឹក ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនិងកិច្ចព្រមព្រៀងនាពេលកន្លងមក។ នៅក្នុងនោះមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

ទាក់ទងបញ្ហានេះដែរនាយករដ្ឋមន្ត្រីចាំផ្ទះ លោក អនុធីន ឆានវីរៈគុល បានលើកឡើងថា កងកម្លាំងថៃបានដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់ប្រទេសកម្ពុជា បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់បានធ្លាក់មកលើទឹកដីថៃ នៅតំបន់ភ្នំលេខ ៤៦៩ (Hill 469) ក្នុងតំបន់ Chong Bok ដែលបានបណ្តាលឱ្យទាហានម្នាក់រងរបួស ហើយកំពុងរង់ចាំការបកស្រាយពីទីក្រុងភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation ខណៈក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថានាព្រឹកនេះដែរ មានករណីផ្ទុះគ្រាប់ចេញពីគំនរសំរាម ដែលបណ្តាលឱ្យយោធាកម្ពុជាពីរនាក់រងរបួស។

នៅវិមានរដ្ឋាភិបាលនាទីក្រុងបាងកក ក្នុងថ្ងៃអង្គារ ទី៦ ខែមករានេះ លោក អនុធីន ឆានវីរៈគុល បានផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយអំពីគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ ដែលត្រូវបានចោទថាបានបាញ់ចេញពីភាគីកម្ពុជា ហើយបានធ្លាក់នៅតំបន់ភ្នំលេខ៤៦៩ ក្នុងតំបន់ Chong Bok។ លោក អនុទីន បានបន្តថា រដ្ឋាភិបាលបានទទួលព័ត៌មានថ្មីៗ ជាបន្តបន្ទាប់ ហើយស្ថាប័នពាក់ព័ន្ធកំពុងអនុវត្តតាមនីតិវិធីដែលបានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU)។

លោកបានបន្ថែមថា ក្រសួងការបរទេសក៏បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្នើសុំការបកស្រាយផងដែរ ដោយបញ្ជាក់ថា ហេតុការណ៍នេះ អាចចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ លោកបានមានប្រសាសន៍ថា ប្រទេសថៃកំពុងស្នើឱ្យកម្ពុជាផ្តល់ការបំភ្លឺតាមផ្លូវទូតជាផ្លូវការ។

លោក អនុទីន បានបញ្ជាក់ថា ប្រទេសថៃមិនទាន់បានប្រើប្រាស់ច្បាប់នៃការប៉ះទង្គិច (Rules of Engagement) ឬចាត់វិធានការឆ្លើយតបណាមួយនៅឡើយទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា យោធាបានត្រៀមខ្លួនរួចជាស្រេច ហើយរាល់ការឆ្លើយតបណាមួយនឹងត្រូវសម្រេចដោយភាគីថៃ។បើតាមសម្តីនេះបង្ហាញថាថៃបានយកលេសនេះគម្រាមកម្ពុជាដែលទាមទាកោះប្រជុំJbC។តែថៃវាមិនចង់ប្រជុំព្រោះវាទាមទាយកលទ្ធផលដែលទាហ៊ានវាធ្វើបានដើម្បីឃោសនាបោះឆ្នោតសិន។ម្យ៉ាងក៏មិនប្រាកដថាថៃវាព្រមដកថយចេញពីកន្លែងដែលវាកាន់កាប់ឈរជើងជាក់ស្តែងឡើយ។ទោះជាកម្ពុជាសំអាងច្បាប់អន្តរជាតិក៏ដោយព្រោះថៃដឹងថាកម្ពុជាគ្មានបង្អែកសម្រាប់ៀបសង្កត់វាដូចជំនាន់មុនទេ៕a anutin with army a mum bey map