» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9061 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659568 នាក់

ផឹកស៊ី​មាន​ជម្លោះ​ពាក្យសំដី​គ្នា យក​អេស្កាវ៉ាទ័រ​កាយ​បំបាក់​ផ្ទះ​រលំ​សង្កត់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​លេង​!


​ខេត្តស្វាយរៀង​៖ ចេះតែមាន​ហ្ម៉​ង​ឈ្លោះ​គ្នា​ប្រើ​អេ​ស្កា​វ៉ាទ​រ័​វាយកំទេច​ផ្ទះ​គេ​នៅ​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០២៤ នេះ ។​​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពីបទបុះផ្លាញ ពេល​ផឹកស៊ី​មាន​ជម្លោះ​ពាក្យសំដី​គ្នា យក​អេស្កាវ៉ាទ័រ​កាយ​បំបាក់​ផ្ទះ​រលំ​សង្កត់​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​កំពង់​រោទ៍​។​ជនសង្ស័យ​មានឈ្មោះ​ខែ​ក បញ្ញា ភេទ​ប្រុស អាយ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​a esca 

ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ​ឌឹ​ម សារឿន អាយុ​៣៨​ឆ្នាំ មានកូន​០២​នាក់​ស្រី​ម្នាក់ ជា​បុគ្គលិក​បើក​អា​ប៊ុល​កិន​ថ្នល់ មាន​ទីលំនៅ​ភូមិ​តាន​ប់ ឃុំ​ត្នោត ស្រុក​បាទី​ខេត្តតាកែវ​និង​
​ជនរងគ្រោះ​ទី​២​ឈ្មោះ​តាំង យូ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​ជោ​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយរៀង របួស​ក្បាល​ធ្ងន់ធ្ងរ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។​ករណីនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៥​នាទី​ល្ងាច​ថ្ងៃទី​២៩​កក្កដា​២០២៤​នៅ​ចំណុច​ផ្ទះ​១០០​ខ្នង​(​ដែល​រាជរដ្ឋាភិបាល​សាងសង់​ផ្តល់ជូន​អ​តី​តៈយុទ្ធ​ជន​សោ​ធន់​និ​វ​ត្តិ )​នៅ​ជិត​ព្រំដែន​ក្បែ​ប៉ុ​ស្ត៍​ច្រករបៀង​ធ្លក​ថ្មី ស្ថិតនៅ​ភូមិ​ធ្លក​ថ្មី​ឃុំ​ត្នោត​ស្រុក​កំពង់រោ​ទ៌​។​

​មុនដំបូង ជនបង្ក​និង​ជនរងគ្រោះ​បាន​ផឹកស៊ី​ជាមួយគ្នា ក្រោយមក​ក៏មាន​ការឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ក៏ត្រូវ​មិត្ត​ភ​គ្រ័​ធ្វើការ​ជាមួយគ្នា​ឃាត់​ជនបង្ក ក៏បាន​ដើរ​ចេញទៅ ។​ចំណែក​ជនរងគ្រោះ​បាន​ផឹក​បន្ត រហូតដល់​ស្រវឹង​ជោក ក៏​នាំគ្នា​ទៅ​ចង​អង្រឹង​ដេក​នៅក្រោម​ផ្ទះ ដែល​ម្ចាស់​គេ​អត់​នៅ (​ផ្ទះ​មន្ត្រី​នគ​បាល​ចូល​សោ​ធន់​និវត្ត​ម្នាក់​) ក្រោយពី​ដេក​លង់លក់​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនបង្ក​បើក​អេ​ស្កា​វ​ទ័​រ​១​គ្រឿង​មក​កាយ​រុញ​បំបាក់​បណ្តាល​ឲ្យ​បាក់​ផ្ទះ​ខ្ទេច​ទាំងស្រុង​សង្កត់ពីលើ​ជនរងគ្រោះ​ទាំង​០២​នាក់​ដែល​កំពុង​ដេក​លង់លក់​ក្រោមផ្ទះ ជាប់​ពីលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​កម្មករ​និង​ប្រជាពលរដ្ឋ​នាំគ្នា​មក​មើល​ហើយ​គាស់​យក​ជនរងគ្រោះ តែ​យឺត​ពេល ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ហើយ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។​

​ប្រជាពលរដ្ឋ​បាន​ប្តឹង​សមត្ថកិច្ច​នគ​បាល​វរៈ​ការពារ​ព្រំដែន​ប៉ុ​ស្ត៍​ច្រករបៀង​ធ្លក​ថ្មី​ក៏​មក​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ដែរ រួច​បញ្ជូន​ឲ្យ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់រោ​ទ៌​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ទាំងយប់​។​​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a esca1 

​