» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6269 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696440 នាក់

សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​កងទ័ពជើងគោគ ប្រាប់​ពី​ការឃាត់ខ្លួន​លោក​វរសេនីយ៍ទោ សុខ ស៊ីន​ណា​រ៉េត​ពេល​កូន​តវ៉ា​!!

 


​ខេត្តកំពង់ស្ពឺ​៖​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​កងទ័ពជើងគោគ បាន​ចេញមក​បញ្ជាក់ថា ការចាប់ខ្លួន​លោក​វរសេនីយ៍ទោ សុខ ស៊ុន​ណា​រ៉េត ឪពុក​របស់លោក ស៊ន តារា គឺពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មិនមែនជា​រឿង​នយោបាយ​ឫ​កិច្ចការ​កងទ័ព​នោះឡើយ​។​ការបកស្រាយ​បន្ទាប់ពី​ការ​ការ​ប្រតិកម្ម​ពី​កូនប្រុស​គឺ​លោក​ស៊ន​ដា​រ៉ា​សកម្មជន​ប្រឆាំង​នៅក្រៅ​ប្រទេស​តវ៉ា​។​a sorn dara father  

​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ សូម​គោរព​ជម្រាបជូន សាធារណៈជន និង​អ្នកសារព័ត៌មាន មេត្តា​ជ្រាបថា​៖ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុខ ស៊ីន​ណា​រ៉េត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ដក់ពរ សង្កាត់ ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​​ករណី​ខាង លើ​នេះ មិនមាន​ការពាក់ព័ន្ធ​នឹង​កិច្ចការ​កងទ័ព ឬ​កិច្ចការ​នយោបាយ​ឡើយ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ជាក់ស្តែង​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប៉ុណ្ណោះ ។​

​បន្ទាប់មក​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ក៏បាន​ចេញ​សេចក្តី​ប្រកាសជូន​ដល់​សាធារណជន និង​អ្នក​សារព័ត៌ មាន ថា​៖ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្តកំពង់ស្ពឺ បានទទួល​ចាត់ការ​លើ​សំណុំរឿង ព្រហ្មទណ្ឌ​លេ​ខៈ​១៨៩៩ ចុះ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទាក់ទិន​នឹង​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ស៊ីន​ណា​រ៉េត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៥៨ ត្រូវបាន​ចោទប្រកាន់​ពី​ប​ទៈ រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤។

បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន ដោយបាន​ដកហូត​គ្រឿងញៀន​ចំនួន ០២ (​ពីរ​)​កញ្ចប់ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ១៥,៥២(​ដប់​ប្រាំ​ក្បៀស​ហាសិប​ពីរ​)​ក្រាម និង​សារធាតុ​មិន​ច្បាស់​ចំនួន ០១(​មួយ​)​កញ្ចប់ ទម្ងន់ ១៣,៧៨ (​ដប់​បី​ក្បៀស​ចិតសិប​ប្រាំបី​)​ក្រាម​។​​បន្ទាប់ពី សួរចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​ភស្តុតាង​នានា​ក្នុង​សំណុំ រឿង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ខាងលើ ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់​។​

​សូ​បញ្ជាក់ថា​ករណី​យ៍​នេះ លោក ស៊ន តារា បាន​អំពាវនាវ​ដល់​អតីត​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ដោះលែង​ឪពុក​របស់លោក​គឺ លោក សុខ ស៊ុន​ណា​រ៉េត ដែល​ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចោទប្រកាន់​ពីបទ​«​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ដែល​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

​លោក ស៊ន តារា គឺជា​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កំពុង​រស់នៅ​ប្រទេស​បារាំង និង​បាន​បន្ត​និយាយ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មិន​សំចៃមាត់​លើ​បញ្ហា​ជាច្រើន រួមទាំង​ការគាបសង្កត់​លើ​ក្រុម​អ្នកនយោបាយ​ជំទាស់​។​​លោក សុខ ស៊ុន​ណា​រ៉េត ជា​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ជា​ឪពុក​របស់លោក ស៊ន តារា ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន កាលពី​ថ្ងៃទី ១៣ ខែវិច្ឆិកា​។​លោក ស៊ន តារា លើកឡើងថា ឪពុក​របស់លោក​ជា​មន្ត្រី​យោធា​ដែលមាន​ភក្តីភាព​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពីដើម​មក ដូច្នេះ​មិនគួរ​មានការ​ចាប់ខ្លួន និង​ដាក់ពន្ធនាគារ​ឪពុក​របស់លោក​បែប​នោះឡើយ​។ លោក​ថា មុខព្រួញ​នយោបាយ​គឺជា​រូបលោក​ទៅវិញ​ទេ​។

​លោក​ស៊ន​ដា​រ៉ា​បញ្ជាក់​តាមរយៈ​វីដេអូ ដែល​បង្ហោះ​ក្នុង​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា​ថា​៖ «​ខ្ញុំ​សូម​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា អគ្គមហាសេនា​ធីប​តី​តេ​ជោ ហ៊ុន សែន មេត្តា​ដោះលែង​ឪពុក​របស់ខ្ញុំ​ដែលជា​ជនស្លូតត្រង់​។ ខ្ញុំ​យល់ច្បាស់​ថា ផ្ទាំង​មុខព្រួញ​សំដៅ​មករក​ខ្ញុំ​ឯណោះ​ទេ​។ ប៉ុន្តែ​ឪពុក​របស់ខ្ញុំ គាត់​គឺជា​ជនស្លូតត្រង់ និង​ជា​មន្ត្រីរាជការ​មួយរូប ដែល​ស្មោះត្រង់​ដាច់ខាត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពីដើម​មក​»​។​

​លោក​បន្ថែមថា​៖ «​យើង​ម្នាក់ៗ​សុទ្ធតែ​ប្រើពាក្យ​សន្តិភាព ឬក៏​ម្លប់​សន្តិភាព ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រុមគ្រួសារ​របស់ខ្ញុំ ជាពិសេស​ឪពុក​របស់ខ្ញុំ​អាច​សោយសុខ​សន្តិភាព បើទោះបីជា​ខ្ញុំ​ជា​កូន​ដែលមាន​ឆន្ទៈ​និង​គំនិត​ផ្ទុយ​អំពី​ឪពុក​របស់ខ្ញុំ​យ៉ាងណាក៏ដោយ ប៉ុន្តែ​និន្នាការ​នយោបាយ​ជា​រឿង​ធម្មតា​។ ខ្ញុំ​ជឿថា សម្តេច​មានគុណ​ធម៌ មានធម៌​មេត្តា​ប្រណី​ចំពោះ​ឪពុក​របស់ខ្ញុំ​ដែល​បាន​បម្រើ​គណបក្ស​ប្រជាជន ហើយ​សម្តេច​មានមុខ​ព្រួញ​មករក​ខ្ញុំ សម្តេច​មករក​ខ្ញុំ​ទៅ​ចុះ​!»​។​

​មានការ​កត់សម្គាល់ថា​កាលពី​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា ជារឿយៗ​មានប្រតិកម្ម​ខ្លាំងៗ​ទៅលើ​លោក ស៊ន តារា ចំពោះ​ការអត្ថាធិប្បាយ​បែប​រិះគន់ និង​ចំអក​ឡក​លើ​យ​ខាង​នយោបាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ជុំវិញ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ បាន​ព្រមាន​ដកតំណែង​ក្នុង​ក្របខណ្ឌ​យោធា​និង​ប៉ូលិស​របស់​ឪពុក​បង្កើត​និង​ប្អូនថ្លៃ​ស្រី​របស់លោក ស៊ន តារា ប្រសិនបើ​ពួកគេ​មិនអាច​ណែនាំ​និង​អប់​រំលោក ស៊ន តារា បាន​ដោយ​លោក ហ៊ុន សែន បានចាត់ទុក​លោក ស៊ន តារា ថា​ជា​«​ក្មេង​ពាល​និង​ព្រហើន​»​។​

​កាលនោះ ប្អូនប្រុស​ហើយ​និង​ឪពុក​បង្កើត​របស់លោក ស៊ន តារា ធ្លាប់​ចេញ​សារ​អំពាវនាវ​ឱ្យ​លោក ស៊ន តារា បញ្ឈប់​ការរិះគន់​លើ​គ្រួសារ​របស់លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​វិល​មកជួបជុំ​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​វិញ​។​ករណីយ៍នេះដែរសកម្មជនបណ្តាញសង្គមលោកជេមសុខក៏បានអំពាវនាវឲ្យដោះលែងផងដែរ។a sorn dara father1 a sorn dara father2 a sorn dara1 

​