» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10112 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700283 នាក់

អ្នកទោស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​បក្ខពួក​កាន់​កាំភ្លើង​ចូលមក​រំដោះ​ចេញពី​ពន្ធនាគារ​ខេត្តស្វាយរៀង​ដោយ​សុវត្ថិភាព​!


​ស្វាយរៀង​៖ អ្នកទោស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ស្ថិត​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ខេត្តស្វាយរៀង ត្រូវ​បក្ខពួក​ចូលទៅ​រំដោះ​ទាំង​ថ្ងៃ ដឹក​ចេញ​តាម​ម៉ូតូ​ដោយ​សុវត្ថិភាព​នៅវេលា​ម៉ោង​ប្រមាណ ៤៖២៥​នាទី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤ នៅខាងមុខ​ពន្ធនាគារ​ខេត្តស្វាយរៀង។a vn prison1 

​ក្រោយ​ហេតុការណ៍​នេះ​គេ​ឃើញ​មាន កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ស្វាយរៀង និង​មន្ត្រី​ពន្ធនាគារ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ រក​បក្ខពួក​អ្នកទោស រហូតដល់​វេលា​ម៉ោង ៥៖៣០​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ទើបបាន​កំណត់​ទីតាំង​មុខសញ្ញា​ស្នាក់នៅ​ផ្ទះសំណាក់​ចំនួន​២​គឺ​ផ្ទះសំណាក់​ចំរើន​សុវណ្ណ​វ​ត្តី​មាន​លាភ និង​ផ្ទះសំណាក់ សុខ​ហេង ហើយ​សមត្ថកិច្ច​បានធ្វើ​ការឡោមព័ទ្ធ​តែម្តង​។​

​នៅវេលា​ម៉ោង ៦៖៣០​នាទី​យប់​ថ្ងៃទី​២៨ ខែតុលា សមត្ថកិច្ច​បាន​ចូល​ពិនិត្យ​ផ្ទះសំណាក់ សុខ​ហេង​, ជា​លទ្ធផល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៣​នាក់ (​ស្រី​២​នាក់​) យកទៅ​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង តែ​អ្នកទោស​ដែល​ជាប់ឃុំ​នោះ​រក​មិនទាន់​ឃើញ​នោះទេ​។​​ចំណែក​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ទៀត (​ស្រី​ម្នាក់​) បាន​ទៅ​ជួល​ផ្ទះសំណាក់​ចំរើន​សុវណ្ណ​វ​ត្តី​មាន​លាភ បាន​១​អាទិត្យ​មកហើយ ដែល​ស្ត្រី​រូបនេះ​ទំនងជា​ប្រពន្ធ​របស់​អ្នក​ជាប់ឃុំ​។ ឯ​ជនជាតិ​វៀតណាម​ដែល​ជាប់ឃុំ​ត្រុ​វ​បាន​រំដោះ​នោះ ពាក់ព័ន្ធ​បទល្មើស​រក្សាទុក​អាវុធ គ្រាប់រំសេវ​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្តិ​នៅ​ក្រុង​បាវិត​។​

​ចំណែក​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ទៀត (​ស្រី​ម្នាក់​) បាន​ទៅ​ជួល​ផ្ទះសំណាក់​ចំរើន​សុវណ្ណ​វ​ត្តី​មាន​លាភ បាន​១​អាទិត្យ​មកហើយ ដែល​ស្ត្រី​រូបនេះ​ទំនងជា​ប្រពន្ធ​របស់​អ្នក​ជាប់ឃុំ​។ ជនជាតិ​វៀតណាម​ដែល​ជាប់ឃុំ​នោះ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន និង​រក្សាទុក​អាវុធ គ្រាប់រំសេវ​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្តិ​នៅ​ក្រុង​បាវិត​។​​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តស្វាយរៀង​ម្នាក់ បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា មុនដំបូង​មាន​ជនជាតិ​វៀតណាម​ម្នាក់​ភេទ​ប្រុស បានមក​សុំ​មន្ត្រីនគរបាល​យាម​ពន្ធនាគារ សុំ​ជួប​សួរសុខទុក្ខ​អ្នកទោស​ដែល​ជាប់ឃុំ ពេលនោះ​មន្ត្រី​យាម​ពន្ធនាគារ​បាន​នាំ​ជន​អ្នកទោស ពី​ក្នុង​ពន្ធនាគារ​នៅ​ទ្វារ​ខាងមុខ​។​

​ខណៈដែល​អ្នក​ជាប់ឃុំ​ដើរ​ដល់​មាត់ទ្វារ​ខាងមុខ ស្រាប់តែ​បក្ខពួក​ដែល​មក​សួរសុខទុក្ខ បាន​ដក​អាវុធខ្លី​ភ្ជង់​មន្ត្រី​ពន្ធនាគារ ហើយ​ពេលនោះ​ជន​ដែល​ជាប់ទោស បាន​កញ្ឆក់​យក​អាវុធខ្លី​ពី​បក្ខពួក​របស់ខ្លួន រួច​កេះកៃ​កាំភ្លើង​បាញ់​ទៅលើ មន្ត្រី​ពន្ធនាគារ​សំណាងល្អ អត់​ផ្ទុះ បើ​ផ្ទុះ​មិនដឹងថា​វាសនា​យ៉ាងណា​នោះទេ​។​​ភ្លាមៗ​ជន​ទាំងពីរ​នាក់ បាន​ឡើង​ជិះ​ម៉ូតូ​ចេញទៅ ហើយ​ត្រូវបាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ម្នាក់​ថ្នាក់​វរសេនីយ៍ រត់​ដេញតាម​ម៉ូតូ​ពួកគេ ហើយក៏​មាន​មន្ត្រីនគរបាល​ម្នាក់​ស្រែកថា វា​មាន​កាំភ្លើង ប្រយ័ត្ន ខណៈនោះ​មន្ត្រីនគរបាល​រូបនោះ ភ័យ​ក៏​ឱនក្រាប​ទៅលើ​ដី ជា​ឱកាស​ជនសង្ស័យ​បាន​បើក​ម៉ូតូឌុប​គ្នា​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ បើតាម​សមត្ថកិច្ច បាន​មើលរូប​តា​មកា​ម៉ា​រា​សុវត្ថិភាព ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ ពណ៌​ស ជា​ម៉ូតូ ផលិត​នៅ​ប្រទេស​វៀតណាម​។

​ម្ចាស់ផ្ទះ​សំណាក់​សុខ​ហេង បាន​ឲ្យ​ដឹងថា មាន​ជនជាតិ​វៀតណាម​៥​នាក់ (​ស្រី​៣​នាក់​) បានមក​ជួល​បន្ទប់​ស្នាក់នៅ​ចំនួន​៣​បន្ទប់ រយៈពេល​កន្លះ​ខែ​មកហើយ គឺ​តាំង​បុណ្យ​ឆ្លងបុណ្យ​ភ្ជំបិណ្ឌ​រួច ហើយ​ឃើញ​ដាំបាយ​ធ្វើ​ម្ហូប សម្រាប់​មនុស្ស​៨-៩​នាក់ យកទៅ​ឲ្យ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រាល់ថ្ងៃ​។ ចំពោះ​ជនជាតិ​វៀតណាម​ស្រី​ប្រុស​២​នាក់ មក​ស្នាក់​នៅបាន​១​អាទិត្យ ក៏បាន​ចេញទៅ​ជួល​ផ្ទះសំណាក់​ចំរើន​សុវណ្ណ​វ​ត្តី​មាន​លាភ​ស្នាក់នៅ ដោយ​និយាយថា ផ្ទះសំណាក់​សុខ​ហេង​ថ្លៃ​។​

​ចំណែក​ម្ចាស់​ផ្ទះសំណាក់​ចំរើន​សុវណ្ណ​វ​ត្តី​មាន​លាភ បាន​ប្រាប់​អ្នកសារព័ត៌មាន​នា​រសៀល​ថ្ងៃទី​២៩ ខែតុលា​ថា នេះ​ជាការ​សោកស្តាយ មាន​ភ្ញៀ​ង​បរទេស (​ជនជាតិ​វៀតណាម​មក​ស្នាក់​រយៈពេល​៧​ថ្ងៃ​) ហើយ​ប្អូន​គាត់​មិនបាន​ថត ប៉ាស្ព័រ​ភ្ញៀវ​ជនជាតិ​វៀតណាម​ទាំងពីរ​នាក់​ទុក ដោយ​កន្លងមក​ផ្ទះសំណាក់​របស់គាត់ ពុំមាន​ភ្ញៀវ​ចូល​ស្នាក់នៅ​ច្រើន​ទេ គឺ​មានតែ​ភ្ញៀវ​ប្រចាំ​មក​ដាក់​ទំនិញ រាល់ថ្ងៃ​មក​សម្រាក និង​មានកូន​សិស្ស​មក​គេង​ទើប​ច្រ​ឡោះ​ប្រហោង មិនបាន​ថត​ប៉ាស​ស្ព័​រ​ទុក នេះ​ជា​មេរៀន​សម្រាប់​លើក​ក្រោយៗ​ទៀត​។​សូម​បញ្ញា​ក់ថា​ការរំដោះ​អ្នកទោស​នេះ​ជា​ករណី​យ៍​ទី​២​បន្ទាប់ពី​មានការ​រំដោះ​ង្ន​ក​ទោស​គ្រឿងញៀន​នៅ​ខេត្តសៀមរាប​។​តែ​ករណី​យ៍​នោះ​សម​ត្ត​កិច្ច​តាម​ស្រាវជ្រាវ​ចាប់បាន​វិញ​ទាំង​អស់ហើយ​ទើប​កាត់ទោស​កាលពី​ប៉ុន្មាន​ថៃ​មុននេះ​។​a vn prison a vn prison2 
​