» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5181 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144707 នាក់

គ្រូបង្រៀន​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ករណី​យ៍​រួមភេទ​ជាមួយ​សិស្ស​ខ្លួនឯង​ជា​អនីតិជន

 

​ខេត្តកណ្តាល​៖ នៅ​រសៀល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២៣​ថា កម្លាំង​អធិការនគរបាល​ស្រុក​អង្គស្នួល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានមុខរ​បរជា​គ្រូបង្រៀន​ពាក់​ព​ន្ធ័​ករណី​រួមភេទ​ជាមួយ​សិស្ស​ខ្លួនឯង​ជា​អនីតិជន​។​
​លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​កាសែត​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ភ ស ន ភេទ​ស្រី ឆ្នាំ​កំណើត​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០០៩ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។a rap teacher4

ចំណែក​ជនសង្ស័យ​មានឈ្មោះ អ៊ុំ វុទ្ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។ ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣​និង ៣០​នាទី​នៅក្នុង​ផ្ទះសំណាក់ សំណាង​ណាស់ ស្ថិត​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​សិស្ស​រៀន​នៅ​សាលា​អនុវិទ្យាល័យ​បែក​ចាន​ថ្នាក់​ទី​០៨(G) ចំណែក​ជនសង្ស័យ​ជា​គ្រូបង្រៀន​មុខ​វិទ្យា​គណិតវិទ្យា​ថ្នាក់​ទី​៨ និង​ទី​៩ ដោយ​ជនសង្ស័យ​ជា​គ្រូបង្រៀន​បាន​បង្រៀន​ម៉ោង​គណិតវិទ្យា​ក្នុង​ថ្នាក់រៀន​ជនរងគ្រោះ​។ បន្ទាប់មក​នៅក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០២៣ ទើប​ជនសង្ស័យ​បានចាប់ផ្ដើម​បង្កើត​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​។ ក្រោយមក​ភាគី​ទាំងពីរ​បានចាប់ផ្ដើម​មា​ន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ហើយ​បាន​ឆាត​និយាយ​គ្នា​លេង​តាម​ប្រព័ន្ធ​Messenger ។ រហូតដល់​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០២៣ ដដែល​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ធ្លាប់​អោបថើប​គ្នា​បាន​ប្រហែល​បួន​ទៅ​ប្រាំ​ដង​នៅក្នុង​សាលារៀន​។ រហូតដល់​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ទើប​ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​កើតហេតុ​ខាងលើ​។ ក្រោយពី​បានរួម​ភេទ​ដោយ​មិន​ប្រើ​ស្រោម​ការពារ​ជនរងគ្រោះ​និង​ជនសង្ស័យ​បានចេញ​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​។​

​​មកដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ ជនរងគ្រោះ​មាន​ជំងឺ​គ្រុនក្ដៅ​ហើយ​បាន​សម្រាក​នៅផ្ទះ​។ ពេលនោះ​ឪពុក​របស់​ជនរងគ្រោះ​ក៏​គេង​សម្រាក​នៅ​ជិត​ជនរងគ្រោះ​ដែរ ហើយ​បានឮ​សំឡេង​ឆាត​ក្នុង​ទូរស័ព្ទ​របស់​ជនរងគ្រោះ ទើប​ឆែក​មើល​ទូរស័ព្ទ​ក៏បាន​ដឹង​ពី​រឿងហេតុ​។ បន្ទាប់មក​ទើប​ឪពុក​ជនរងគ្រោះ​បាន​ទៅ ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​តាម​នីតិវិធី​ច្បាប់​។​​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​រួចរាល់​ហើយ កម្លាំង​ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​បែក​ចាន ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ហៅ​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​បន្ត​តាម​នីតិវិធី​ច្បាប់​។​
នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ស្រឡាញ់​ជនរងគ្រោះ និង​បបួល​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់ ហើយ​បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​ជនរងគ្រោះ​បានសម្រេច​ចំនួន​មួយ​លើក​មែន​។​​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​ផ្នែក​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់​៕a rap teacher a rap teacher1 a rap teacher2 a rap teacher3