» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6060 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619300 នាក់

បារាំង និង​អា​រ៉ា​ប៊ី​សា​អូឌីត អេហ្សីបគុយវ៉ែតបារ៉ែនថ្កោលទោស​ការវាយប្រហា​រ​ជាថ្មី​លើ​តំបន់​ហ្កា​ហ្សា


​អារ៉ាប៊ីសាអ៊ូឌីត​៖ ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នូ​អែល​ម៉ា​ក្រុន​( Emmanuel Macron) និង​ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ម៉ូ​ហា​ម៉េ​ដ​ប៊ិន​សាល​ម៉ាន​( Mohammed bin Salman ) បាន​ថ្កោលទោស​ការបន្ត​ការវាយប្រហារ​លើ​តំបន់​ហ្កា​ហ្សា ពី​សំណាក់​អ៉ី​ស្រា​អែល​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែមីនា ឆ្នាំ ២០២៥​។​a macron arab 

​លោក ម៉ា​ក្រុន​(Macron)​កាលពី​ថ្ងៃទី​១៩​មិនា និយាយថា រូបលោក​និង​ព្រះអង្គម្ចាស់​ប៊ិន​សាល​ម៉ាន​( bin Salman) នឹង​ធ្វើជា​សហប្រធាន​ស​ន្និ​សីទ​ស្តីពី​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​មានបំណង​ស្តារឡើងវិញ នូវ​ទស្សនៈ​នយោបាយ​ស​ម្រា​ប់​អ៉ី​ស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន​។ លោក ម៉ា​ក្រុន​(Macron) បញ្ជាក់ថា ការ​ត្រឡប់​ទៅរក​បទ​ឈប់​បាញ់ គឺ​ចាំបាច់​សម្រាប់​ការដោះលែង​ចំណាប់ខ្មាំង​នៅសល់ និង​ដើម្បី​ការពារ​អាយុជីវិត​ជន​ស៉ី​វិល ដោយ​បន្ថែមថា លោក​និង​ព្រះអង្គម្ចាស់ bin Salman ក៏បាន​ពិភាក្សា​ផងដែរ អំពី​តម្រូវការ​ដើម្បី​ធ្វើការ​រួមគ្នា លើ​បញ្ហា​អនាគត​របស់​តំបន់​ហ្កា​ហ្សា​។​

ដោយឡែក​ក្រៅពី​ប្រទេស​បារាំង​និង​អារ៉ាប៊ីសាអ៊ូឌីត​ប្រទេស​៣​ផ្សេងទៀត​មាន អេ​ហ្ស៊ី​ប គុយ​វ៉ែត និង​បា​រ៉ែ​ន បាន​ព្រមាន​ថា ការវាយប្រហារ​ជាថ្មី របស់​អ៊ីស្រាអែល លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ​។​​ការកត់សម្គាល់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង ពេល​សន្ទនា​តាម​ទូរស័ព្ទ ដាច់ដោយឡែក​រវាង​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក Abdel-Fattah al-Sisi អធិរាជ នៃ​ប្រទេស​គុយ​វ៉ែត Sheikh Mishal Al-Ahmad Al-Jaber Al-Sabah និង​ស្តេច​នៃ ប្រទេស​បា​រ៉ែ​ន Hamad bin Isa Al Khalifa​។​

​លោក​ស៊ី​ស៊ី​( Sisi )​និង​អធិរាជ​គុយវែត Al-Sabah បាន​ថ្កោលទោស​ការបន្ត​កើតមាន​អរិភាព​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា ដែល​រហូតមក​ដល់ពេលនេះ បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល រាប់រយ​នាក់​បាត់បង់​ជីវិត រួមទាំង​កុមារ និង​ស្ត្រី​ផងដែរ​។​​មេដឹកនាំ​ទាំងពីរ បាន​អះអាងថា ការវាយប្រហារ​របស់​អ៊ីស្រាអែល គឺជា​ការរំលោភច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង ឈប់​បាញ់ ដែល​ត្រូវ​បានសម្រេច ដោយ​បញ្ជាក់ថា ការវាយប្រហារ តាម​អាកាស​របស់​អ៊ីស្រាអែល ក៏​ជា​ផ្នែក​មួយ នៃ​ការប៉ុនប៉ង ដោយ​ចេតនា ដើម្បី​ធ្វើឱ្យ​តំបន់​ហ្គា​ហ្សា​មិនអាច​រស់នៅ​បាន និង​ជំរុញ​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ធ្វើ​ចំណាកស្រុក​។​

​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​ទី​១៨​មិនា អ៉ី​ស្រា​អែល​បាន​បើក​ការវាយប្រហារ​តាម​អាកាស​លើ​តំបន់​ហ្កា​ហ្សា បណ្តាលឱ្យ​មនុស្ស​ជាង ៤០០​នាក់​ស្លាប់ ហើយ​នៅ​ថ្ងៃ​ពុធ យោធា​អ៉ី​ស្រា​អែល ក៏បាន​បើក​បើក​ប្រតិបត្តិ​ការវាយលុក​ជើង​គោក​សារជាថ្មី​ផងដែរ ចំពោះមុខ​ភាពជាប់គាំង​នៃ​បទ​ឈប់​បាញ់​ដំណាក់កាល​ទី​ពីរ​។​​កាលពី​ថ្ងៃ​អង្គារ ទី​១៨ ខែមីនា សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​អ៉ី​ស្រា​អែល បាន​ចោទប្រកាន់ថា ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន គឺជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង សម្រាប់​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ដ៏​ប្រល័យ​របស់​អ៉ី​ស្រា​អែល ដោយ​និយាយថា ប្រសិនបើ​ហា​ម៉ាស បាន​យល់ព្រម​ទទួលយក​សំណើ​ពន្យារពេល​បទ​ឈប់​បាញ់ របស់​បេសកជន​ពិសេស​អាមេរិក លោក Steve Witkoff រឿង​បែបនេះ​នឹងមិន​កើតឡើង​ឡើយ​។ នេះ​បើតាម​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​និយាយថា «​ហា​ម៉ាស​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង សម្រាប់​សង្គ្រាម សម្រាប់​ការបន្ត​អរិភាព​ឡើងវិញ​។ ការបាត់​បង់ជីវិត​ទាំងអស់ គឺអាច​ត្រូវ​បញ្ចៀស​បាន ប្រសិនបើ​កន្លងមកនេះ ហា​ម៉ាស​យល់ព្រម​ទទួលយក សំណើ​របស់លោក Witkoff កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​»​។​​អ៉ី​ស្រា​អែល​បាន​និយាយថា ដោយសារ​ការបដិសេធ​របស់​ហា​ម៉ាស ខ្លួន​គ្មាន​ជម្រើស​រើស​ផ្សេង ក្រៅពី​បន្ត​ការប្រយុទ្ធ​គ្នា ដើម្បី​រំដោះ​ចំណាប់ខ្មាំង​នៅសល់ ដែល​ត្រូវបាន​ចាប់​យកទៅ​តំបន់​ហ្កា​ហ្សា តាំងតែ​ពីថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​។ នាយករដ្ឋមន្ត្រី​អ៉ី​ស្រា​អែល​ប៊ិន​ចា​មិន​ណេ​តាន់​យ៉ា​ហ៊ូ ថែមទាំង​បាន​ព្រមាន​ថា ការវាយប្រហារ​នេះ គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។​
​លោក Benjamin Netanyahu បានចេញ​បញ្ជា​ឲ្យ​កងទ័ព​អ៊ីស្រាអែល បើក​ការវាយប្រហារ​អាកាស​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ហ្គា​ហ្សា ដោយ​មនុស្ស​ជិត​១ ០០០​នាក់ ក្នុង​រយៈពេល​ត្រឹម​៤៨​ម៉ោង​ប៉ុណ្ណោះ ហើយ​មិន​ត្រឹម​ប៉ុណ្ណឹង ឥឡូវ​លោក​ថែមទាំង​បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​ជើងគោ​កនៅ​ទីនោះ​ថែមទៀត​។​

​តួលេខ​ពី​ក្រសួងសុខាភិបាល​ហ្គា​ហ្សា គិត​ត្រឹម​រាត្រី​ថ្ងៃ​ពុធ​ទី​១៩​ខែមីនា​ឆ្នាំ​២០២៥ និង​ត្រូវ​យកមក​ផ្សាយ​ដោយសារ​ព័ត៌មាន Inquirer បាន​បង្ហាញថា ត្រឹម​២​ថ្ងៃ (​ថ្ងៃទី​១៧​និង​១៨​ខែមីនា​) មាន​មនុស្ស​រហូតដល់​ទៅ​៩៧០​នាក់ ត្រូវ​បាត់បង់​ជីវិត ខណៈ​រាប់ពាន់នាក់​ទៀត​រងរ​បួស​។​​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នេះ គឺជា​ប្រតិបត្តិការ «Power and Sword» ដែល​ចាប់ផ្តើម​នៅ​យប់​ថ្ងៃទី​១៧​និង​ព្រឹក​ព្រលឹម​ថ្ងៃទី​១៨​ខែមីនា ដោយ​លោក Netanyahu បញ្ជាក់ថា ការវាយប្រហារ​នេះ​គឺ​ដោយសារតែ​ក្រុម​ហា​ម៉ាស មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំង​និង​បដិសេធ​សំណើ​របស់​សហរដ្ឋអាមេរិក​។​

​លុះ​មកដល់​ថ្ងៃ​ពុធ​ទី​១៩​ខែមីនា កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បានប្រកាស​បើក​ប្រតិបត្តិការ​ជើងគោក​ទ្រង់ទ្រាយ​ធំថ្មី​ទៀត ដោយ​កងទ័ព​បាន​សម្រុក​ចូល​ច្រករបៀង Netzarim ដែលជា​តំបន់​ពុះ​ចែក​ភាគ​ខាងជើង​និង​ខាងត្បូង ជ្រោយ​ហ្គា​ហ្សា​។​​ក្នុង​សារ​វីដេអូ​នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល Israel Katz បានចេញ​ការព្រមាន​ចុងក្រោយ​ទៅ​ក្រុម​ហា​ម៉ាស ដោយ​តម្រូវ​ឲ្យ​ពួកគេ​ដោះលែង​ចំណាប់ខ្មាំង​នៅ​សេសសល់​ជាបន្ទាន់​។ អ៊ីស្រាអែល​និយាយថា ក្រុម​ហា​ម៉ាស​នៅមាន​ចាប់​ចំណាប់ខ្មាំង​៥៩​នាក់​ក្នុង​ដៃ ហើយ​នោះ​ក្នុង​មាន​២៤​នាក់​ត្រូវគេ​ជឿថា នៅរស់​។​

​សូមជម្រាបថា បូករួម​ទាំង​តួលេខ​មនុស្ស​ស្លាប់​ចុងក្រោយ​នេះ​ទៀត ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​នៅ​តំបន់​ហ្គា​ហ្សា​ចាប់តាំងពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣​មក កើន​ដល់ ៤៩ ៥៤៧​នាក់ ខណៈ ១១២ ៦០៣​រងរបួស​និង​១.៩​លាន​នាក់​រត់​ភៀសខ្លួន​។​ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានផ្តល់​ការគាំទ្រ​យ៉ាងរឹងមាំ​បំផុត​ចំពោះ​អ៉ី​ស្រា​អែល​។ យ៉ាងណាមិញ ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅលើ​ពិភពលោក បាន​ត្រឹម​នាំគ្នា​ចេញមុខ​ថ្កោលទោស ការបន្ត​ប្រតិបត្តិការ​យោធា​ឡើងវិញ​របស់​អ៉ី​ស្រា​អែល​៕a macron arab1 a macron arab2 
​