» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3683 នាក់

ម្សិលមិញ 5929 នាក់

សរុប 16921347 នាក់

ប្រធានាធិបតី​វ៉េ​ណេ​ហ្សុ​យ​អេ​ឡា​ប្រកា​សបិទ​ស្ថានទូត​និង​បណ្តេញ​បុគ្គ​លឹក​អាមេរិក​ក្នុង​រយៈពេល​៧២​ម៉ោង​ក្នុងពេលដែល​ពួក​ប្រឆាំង​ចុះ​តាម​ថ្នល់​ធ្វើបាតុកម្ម​!

វ៉េណេហ្សុយអេឡា៖ លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស បាន​ផ្តាច់ទំនាក់ទំនង​ការទូត និង​នយោបាយ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​បាន​ផ្តល់ឱ្យ បុគ្គលិក​ការទូត​អាមេរិក ៧២​ម៉ោង​សម្រាប់​ការចាក​ចាកចេញ​ពី ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​a venezuela 

សារព័ត៌មាន Sputnik ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ៖​លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទ​អាមេរិក​ថា បាន​ប៉ុនប៉ង ធ្វើសង្គ្រាម​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​លោក​ម៉ា​ឌុយ​រ៉ូ​បាន​ចោទ​អាមេរិក​ថា​ជា​អ្នករៀបចំ​ឲ្យ​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​។​​លោក​ម៉ា​ឌូ​រ៉ូ ក៏បាន​ស្បថ​ថា នឹង​ប្រយុទ្ធប្រឆាំង​ដើម្បី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដើម្បី​សន្តិភាព​និង​រដ្ឋាភិបាល ដែលមាន​អធិបតេយ្យភាព នៃ​ការជ្រើសរើស​របស់​ពួកគេ​។​

​សូមបញ្ជាក់ថា​មុននឹង​ឈានដល់​ការបិទ​ស្ថានទូត​អាមេរិក​ក្នុងពេលដែល​ប្រទេស​មាន​បាតុកម្ម​ពី​ពួក​ប្រឆាំង​តាម​ការអំពាវនាវ​រប​ស់​គណបក្សប្រឆាំង​នៅតាម​ដងផ្លូវ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បានទទួល​ស្គាល់​លោក​ជួន​ហ្គៃ​ដូ​( Juan Guaido)​ដែលជា មេដឹកនាំ​ក្រុមប្រឆាំង​របស់ ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​ប្រធានាធិបតី​បណ្តោះអាសន្ន របស់​ប្រទេស​នេះ បន្ទាប់ពី​លោក Guaido បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី បណ្ដោះអាសន្ន​របស់ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​និង​បាន​ហៅ​រដ្ឋាភិបាល​របស់ ប្រធានាធិបតី​សង្គមនិយម លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ថា​ខុសច្បាប់​។​

អាមេរិក​ក៏បាន​ប​បង្ហាញ​នូវ​ទណ្ឌកម្ម​ថ្មី​ដ៏​ធ្ងន់ធ្ងរ ទៅលើ​វិស័យ​ប្រេង​ដ៏​សំខាន់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក ត្រាំ បាន​និយាយថា “​ខ្ញុំ​នឹង​បន្ត​ប្រើប្រាស់​ទម្ងន់ ពេញលេញ​នៃ​អំណាច​សេដ្ឋកិច្ច និង​ការទូត​អាមេរិក ដើម្បី​ជំរុញ​ស្តារឡើងវិញ នូវ​លទ្ធិប្រជាធិបតេយ្យ​នៃ ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ។​a venez 

​សូម​រំលឹក​ឡើងវិញ​ថា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២០​ឧសភា ឆ្នាំ ២០១៨ ។​ជោគជ័យ​បាន​ធ្លាក់​ក្នុង​ដៃ​ប្រធានាធិបតី​ផុត​អាណត្តិ​លោក​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ​ដោយ​ទទួលបាន​សម្លេងគាំទ្រ​ជិត ៧០%​។ តែ​ការបោះឆ្នោត​កាលណោះ​ត្រូវបាន​គណបក្សប្រឆាំង​មួយចំនួន​ធ្វើពហិការ​មិន​ចូលរួម ហើយ​គណបក្សប្រឆាំង​ដែល​បាន​ចូលរួម​បោះឆ្នោត​បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​ដោយ​ចោទថា មាន​បង្កប់​ដោយ​ភាពមិនប្រក្រតី​ជាច្រើន រួមទាំង​ការលួចបន្លំ​សន្លឹកឆ្នោត​។

ក្រៅពី​ក្រុម​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ការជាប់ឆ្នោត​ប្រធានាធិបតី​អាណត្តិ​ទី​២ របស់លោក​ម៉ា​ឌុយ​រ៉ូ​ក៏​ត្រូវបាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​នៃ ១៤​ប្រទេស​ក្នុង​ទ្វីបអាមេរិក និង​កា​រ៉ា​អ៊ី​ប​ប្រកាស​មិន​ទទួលស្គាល់​ដែរ​។​​ទោះជា​យ៉ាងណា លោក​ម៉ា​ឌុយ​រ៉ូ​បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​២ សម្រាប់​រយៈពេល ៦​ឆ្នាំ​កាលពី​ថ្ងៃទី​១០ មករា​។ ឯ ក្រុម​គណបក្សប្រឆាំង​ក៏​មិន​ឈរ​ឳ​ប​ដៃ​នៅ​ស្ងៀម​ដែរ ។​អ្នក​ដែល​បានចេញ​មុខ​តទល់​នឹង​លោក​ម៉ា​ឌុយ​រ៉ូ​ខ្លាំងជាងគេ គឺប្រធាន​សភា​លោក​ជួន​ហ្គៃ​ដូ​( Juan Guaido)​។

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន សភា​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​គណបក្សប្រឆាំង បានប្រកាស​ឲ្យ​មាន​បាតុកម្ម​ប្រឆាំងនឹង​លោក​ម៉ា​ឌុយ​រ៉ូ​ក្នុង​ថ្ងៃទី​២៣ មករា​ដែល​ត្រូវ​នឹង​ថ្ងៃ​ធ្លាក់​ពី​អំណាច​របស់​អតីត​អ្នកកាន់អំណាច​ផ្តាច់ការ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​ម៉ាក្រូ ប៉េ​រ៉េ ជី​ម៉េ​ណេ​កាលពី ឆ្នាំ ១៩៥៨​។​

​លោក​ម៉ា​ឌុយ​រ៉ូ​កំពុង​បាន​បន្ត​ចាត់ទុក​ការជាប់ឆ្នោត​ជាថ្មី​របស់លោក​ថា​ជា​រឿង​ស្របច្បាប់ និង​បាន​អំពាវនាវ​ដល់​ក្រុម​សកម្មជន​របស់លោក​ឲ្យ​ចុះ​ផ្លូវ​តតាំង​ទល់នឹង​ក្រុមប្រឆាំង​វិញ​ក្នុង​ថ្ងៃទី​២៣ មករា ឆ្នាំ ២០១៩​។​សូមបញ្ជាក់ថា​កាលពី​ខែសីហា ឆ្នាំ ២០១៧​ក្នុងពេល​កើតមាន​អំពើហិង្សា​យ៉ាង​បង្ហូរឈាម​នៅក្រោយ​ការបោះឆ្នោត​សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​លោក​ម៉ា​ឌុយ​រ៉ូ និង​ព្រមាន​វាយប្រហារ​ផ្លូវ​យោធា​ទៀតផង​បើ​ចាំបាច់​។​

​គួររម្លឹកថា​ក្នុង​ថ្ងៃទី​២១ មករា មាន​ក្រុម​ទាហាន ២៧​នាក់​បានប្រកាស​ឲ្យ​ពលរដ្ឋ​ងើប​បះបោរ​ប្រឆាំង​លោក​ម៉ា​ឌុយ​រ៉ូ តែ​ទាហាន​ទាំង ២៧​នាក់​នោះ​ត្រូវបាន​រដ្ឋអំណាច​ចាប់ខ្លួនបាន​ទាំងអស់​។​
​គេ​នៅ​ចាំបាន​ថា​កាលពី​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពេល​នៅ​ឆ្នាំ ២០១៧ ក្រោយ​ការបោះឆ្នោត​សភា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១២៥​នាក់​។ គេ​នៅ​មិនទាន់​ដឹងថា តើ​ក្បួន​បាតុកម្ម​រៀបចំ​ដោយ​ក្រុម​គណបក្សប្រឆាំង​លើក​នេះ​មាន​ទំហំ​ប៉ុនណា និង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​ទេ​។

ទោះជា​យ៉ាងណា​បាតុកម្ម​លើក​នេះ​គឺ​ចំពេល​ដែល​លោក​ម៉ា​ឌុយ​រ៉ូ​កំពុង​ទទួលរង​ការប្រឆាំង​កាន់តែខ្លាំង​នៅក្នុង​ស្រុក និង​ពី​សហគមន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប រួមទាំង​ក្រុម​ប្រទេស​នៅ​អាមេរិក​ឡាទីន​ផង​ហើយ​ទី​២ ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក​កំពុង​បន្ត​ធ្លាក់​ដុនដាប​កាន់តែខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

លោក​ម៉ា​ឌុយ​រ៉ូ​ដែល​ទើប​មាន​អាយុ ៥៦​ឆ្នាំ​កំពុង​សោយរាជ្យ​នៅក្នុង​ប្រទេស​ជង្រុក​ប្រេងកាត​មួយ​ដែល​ពលរដ្ឋ​ខ្វះ​អាហារ​ទទួលទាន​គ្រប់​ប្រភេទ​។ តាម​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF អត្រា​អតិផរណា​អាច​នឹង​កើន​ដល់​ទៅ ១០​លាន​ភាគរយ​ក្នុង​ឆ្នាំ ២០១៩​។ គ្រាន់តែ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ មាន​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជិត ៣​លាន​នាក់​បាន​ភៀសខ្លួន​ទៅ​ស្វែង​ជីវិត​សមរម្យ​នៅក្នុង​ប្រទេស​ក្បែរ​ខាង​។​a venezu1 a venezu2