» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6652 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696823 នាក់

រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឱ្យប្រទេសនានារួមគ្នាប្រឆាំងសកម្មភាពឯកតោភាគីទាំងឡាយណា ដែលរំលងក្រុមប្រឹក្សាសន្តិសុខ UN

 

អសប៖កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីប្រធានប្តូវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យរួមគ្នាបដិសេធរាល់សកម្មភាពឯកតោភាគីទាំងឡាយណា ដែលមានបំណងរំលង ឬវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។a vangyi una 

ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យសហគមន៍អន្តរជាតិ បង្កើនសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់ប្រទេសចិន ចំពោះលក្ខណៈសម្បត្តិ ដែលចាំបាច់ សម្រាប់បេក្ខជនអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិក្រោយផង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីសំណើរបស់ប្រទេសចិន ក្នុងការជួយដល់ក្រុមប្រឹក្សាសន្តិសុខ ឱ្យអនុវត្តបេសកកម្មរបស់ខ្លួនបានកាន់តែប្រសើរឡើង លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងនោះ, បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ នៅតែជាស្នូលនៃយន្តការសន្តិសុខរួមអន្តរជាតិ និងផ្ទុកនូវការទទួលខុសត្រូវចម្បង ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក វ៉ាង យី បានប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីលោកបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងនេះ យើងត្រូវតែទទួលស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, លើបញ្ហាក្តៅគគុកសំខាន់ៗមួយចំនួន ក្រុមប្រឹក្សាសន្តិសុខហាក់ដូចជាបានអវត្តមានជារឿយៗ។ ដូច្នេះ ដើម្បីជំរុញឱ្យអង្គការសហប្រជាជាតិមានភាពរស់រវើកឡើងវិញ ជាដំបូងយើងត្រូវតែធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខ មានភាពរស់រវើកឡើងវិញជាមុនសិន»។

លោក វ៉ាង យី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនោះ សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ចាំបាច់ត្រូវចាត់ទុកការរក្សាសន្តិភាពជាបេសកកម្មចម្បងរបស់ខ្លួន គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងជៀសវាងការធ្វើសកម្មភាព ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬការបង្កើតឱ្យមានការប្រឈមមុខដាក់គ្នា។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ ក្នុងការបង្កើនសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសតូច និងមធ្យម តាមរយៈការកែទម្រង់ ជាពិសេសគឺការដោះស្រាយបញ្ហាអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលទ្វីបអាហ្វ្រិកបាន និងកំពុងជួបប្រទះ។

លោកបានបន្ថែមថា សហគមន៍អន្តរជាតិគួរតែរួមគ្នា បដិសេធរាល់សកម្មភាពឯកតោភាគីទាំងឡាយណា ដែលរំលងក្រុមប្រឹក្សាសន្តិសុខ ដើម្បីកុំឱ្យទង្វើគាបសង្កត់បែបឯកតោភាគីមានឱកាសងើប និងមានភាពស្របច្បាប់តទៅទៀត៕ប្រភព៖ CGTNa vang yi un