» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9430 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699601 នាក់

ទស្សនៈ៖តើអាចទេដែលវៀតណាមកំពុងប្រើយុឬ្ធសាស្ត្រ «ចាប់ដៃជាន់ជើង» ក្នុងជម្លោះខ្មែរ-សៀម?

 

តំបន់ឥណ្ឌូចិនវៀតណាមត្រូវបានចាត់ទុកជាបងធំ ដែលឆ្លាតវៀងវៃក្នុងសម្របខ្លួនជាមួយមហាអំណាចចិនអាមេរិកដើម្បីគ្រប់គ្រងប្រទេស២ទៀត។ បើនិយាយពីក្តារអុកភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ ជម្លោះរវាងកម្ពុជា និងថៃ វាមិនមែនគ្រាន់តែជាការវាយគ្នារវាងប្រទេសជិតខាងពីរប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាបញ្ហាមួយ ដែលមានមិត្តមហាអំណាចចិន និងបងធំវៀតណាម នៅពីក្រោយ។a thai vn 

បើចឹង «តើវៀតណាម នឹងហ៊ានលបជួយថៃ ដើម្បីវាយ ឬដាក់សម្ពាធលើកម្ពុជាដែរឬទេ»?។ព្រោះសព្វថ្ងៃវៀតណាមជាផ្លូវរស់ដ៏សំខាន់របស់កម្ពុជាបន្ទាប់ពីថៃបិទព្រុំដែន។ជាក់ស្តែងក្នុងជម្លោះប្រដាប់អាវុធកម្ពុជាថៃផ្ទុះឡើង២ដង(២៤ដល់២៨កក្កដា)និងពីថ្ងៃ៧ធ្នូមកដល់បច្ចុប្បន្នគឹបានឃើញសកម្មភាពការទូតស៊ីវីលនិងយោធារវាងវៀតតណាមនិងថៃក៏បានកើតឡើង២ដងដែរ។តើហេតុអីបានជួនគ្នាម្លេះ?។តើហេតុថៃហ៊ានប្រកាសបិទផ្លូវសមុទ្ទគម្រាមកម្ពុជា?។ហើយហេតុអីការគម្រាមរបស់ថៃវៀតណាមសម្ងំ?។

ហើយតើហេតុអីបានជាវៀតណាមហ៊ានចាក់ដីធ្វើផ្លូវចូលសមុទ្ធដោយរំលោភកិច្ចព្រមព្រៀងបង្កើតដែនទឹកប្រវត្តិសាស្ត្រកម្ពុជាវៀតណាមឆ្នាំ១៩៨២?។ព្រោះថាការបង្កើតដែនទឹកប្រវត្តិសាស្ត្រនេះគឺវៀតណាមអាចប្រើប្រាស់ដែនទឹកសមុទ្ធខ្មែរច្រើនម៉ឺនគីឡូម៉ែតការ៉េដែលបើតាមខ្សែប្រេវីយេដែលអាណានិគមបារាំងគូសប្រគល់កោះត្រល់ឲ្យវៀតណាមវៀតំាមមានព្រុំដែនទឹកតែ២គីឡូម៉ែតប៉ុណ្ណោះពីច្រាំងដីគោកកោះត្រល់។

ចឹងការបង្កើតដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២អ្នកចំណេញគឺវៀតណាមទេតើ។ឡូវនេះបើយោងតាមអនុសញ្ញានៃច្បាប់សមុទ្ទ១៩៨២(UNCLOS)វៀតណាមបានទាយកការគិតពីសមចម្ងាយដើម្បីកំណត់ព្រុំដែនទឹកសមុទ្ធ។កម្ពុជាបានចូលជាសមាជិកUNCLOSហើយតែមិនទានត្រូវបានរដ្ឋសភាផ្តល់សច្ចាបន័នៅឡើយមកទល់ពេល។ចឹងដើម្បីដាក់គំនៀបលើកម្ពុជាវៀតណាមអាចនឹងបិទភ្នែកឲ្យថៃបំបាក់កម្ពុជាតែមិនឲ្យវាយយកដីកម្ពុជាឡើយ។តែក៏មិនហាមឃាត់ថៃមិនឲ្យអុងអុងអាត់លើផ្ទៃសមុទ្ធគម្រាមកម្ពុជាផងដែរ។

ចឹងវៀតណាមឃុបឃិតជាមួយថៃ «មិនហ៊ានជាចំហទេ ប៉ុន្តែអាចប្រើថៃដើម្បីកៀបកម្ពុជានិងកាត់បន្ថយឥទ្ធិពលចិននៅកម្ពុជាផងដែរ»។សម្រាប់ទប់ទល់ចិននិងថៃ ​កម្ពុជា និងឡាវ ត្រូវបានវៀតណាមចាត់ទុកថាជា «ទីធ្លាមុខផ្ទះ» ឬជាតំបន់សុវត្ថិភាពរបស់ខ្លួន។ប្រសិនបើចិនមកជួយកម្ពុជាខ្លាំងពេក(ការពង្រឹងផែយោធាជើងទឹករៀនិងជីកព្រែកហ្វូណនតេជោ) នោះវៀតណាមនឹងមានអារម្មណ៍ថាត្រូវបានឡោមព័ទ្ធ។

សម្រាប់ចិបគិតថានឹងប្រើកម្ពុជានិងថៃដើម្បីពង្រីកឥទ្ធិពលចុះមកឈូងសមុទ្រថៃ និងបង្កើតការគំរាមកំហែងពីទិសខាងលិចដាក់វៀតណាម (ក្រោមលេសខ្សែក្រវ៉ាត់និងផ្លូវ)។ចឹងវៀតណាមនឹងមិនប្រឈមមុខជាមួយចិនត្រង់ៗទេ ប៉ុន្តែវៀតណាមនឹងព្យាយាម «កៀរ» កម្ពុជាឱ្យឃ្លាតពីចិន ដោយប្រើឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច ឬបង្កើតសម្ព័ន្ធភាពជាមួយអាមេរិក ដើម្បីមកទប់ចិនវិញ។

​ទោះបីយ៉ាងណា វៀតណាមនឹងមិនជួយថៃឱ្យឈ្នះកម្ពុជាទេ ព្រោះវានឹងធ្វើឲ្យទ័ពថៃនឹងមកដល់ព្រំដែនវៀតណាម។ ក្នុងប្រវត្តិសាស្ត្រ ថៃគឺជាគូប្រជែងដ៏ធំរបស់វៀតណាមនៅឥណ្ឌូចិន។ ការអនុញ្ញាតឱ្យថៃគ្រប់គ្រងកម្ពុជា គឺជា «ការធ្វើអត្តឃាតយុទ្ធសាស្ត្រ» របស់ហាណូយ។

ចឹង​វៀតណាមអាចនឹង «ឈរអោបដៃ» អនុញ្ញាតឱ្យថៃដាក់សម្ពាធយោធា ឬសេដ្ឋកិច្ចលើកម្ពុជា ក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ​គោលបំណង៖ គឺដើម្បីឱ្យកម្ពុជាចុះខ្សោយ និងដឹងខ្លួនថា «ចិននៅឆ្ងាយ វៀតណាមនៅជិត»។ នៅពេលកម្ពុជាទាល់ច្រក និងរងរបួសដោយសារថៃ ពេលនោះវៀតណាមនឹងចេញមុខមកក្នុងនាមជា «អ្នកសម្របសម្រួល» ឬ «អ្នកសង្គ្រោះ» ដើម្បីទាញកម្ពុជាឱ្យមកស្ថិតក្រោមឥទ្ធិពលរបស់ខ្លួនវិញ។ផ្ទុយទៅវិញ ​បើកម្ពុជា ឈ្នះថៃ ដោយខ្លួនឯង វៀតណាមក៏សប្បាយចិត្តដែរព្រោះមានសម្ពន្ធមិត្តមួយក្នុងឥណ្ឌូចិនខ្លាំង។តឺបើកម្ពុជា ចាញ់ថៃ = វៀតណាមនឹងលូកដៃជួយ ដើម្បីកុំឱ្យបាត់បង់តំបន់សុវត្ថិភាព។

​នៅក្នុងសេនារីយ៉ូភូមិសសស្ត្រនយោបាយ៖​ចិន ៖ ចង់ប្រើកម្ពុជាជា «មូលដ្ឋាន» ដើម្បីពង្រីកអំណាច។អាមេរិក ៖ ចង់ប្រើថៃជា «ប៉ុស្តិ៍ត្រួតពិនិត្យ» ដើម្បីទប់ចិន។វៀតណាម ៖ ចង់រក្សាកម្ពុជាជា «របង» ដើម្បីការពារខ្លួនឯង។ចឹង​ជំហររបស់របស់វៀតណាមគឺ៖​"មិនឱ្យថៃលេបកម្ពុជាបាន តែមិនឱ្យកម្ពុជាខ្លាំងពេកដោយសារចិន។ វៀតណាមចង់បានកម្ពុជាដែល ទន់ខ្សោយល្មម ដើម្បីស្រួលគ្រប់គ្រង ដើម្បីយកធ្វើជារនាំងការពារខ្លួនពីថៃ។"a thai vn1 a thai vn2