» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10406 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700577 នាក់

ប្អូនប្រុស​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​តំ​ណេង​

 

​ខេត្ត​ព្រះសីហនុ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣ មានប្រសាសន៍​គាំទ្រ ចំពោះ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​បំពេញ​តួនាទី រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​បានល្អ ជូន​ប្រជាពលរដ្ឋ​នាពេល​កន្លងមក និង​បាន​ផ្ដាំផ្ញើ​ដល់​លោកស្នងការ​នគរបាល​ខេត្ត ដែល​ទើប​ទទួល​តំណែង​ថ្មី ត្រូវខិតខំ​យកចិត្តទុកដាក់ អនុវត្ត​តួនាទី​ភារកិច្ច ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងមហាផ្ទៃ​ប្រគល់ជូន ក្នុងការ​ដឹកនាំ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ ប្រកបដោយ​សុខ​សុវត្ថិភាព ទន្ទឹម​ទាំងនោះ ត្រូវ​សហការ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ការដឹកនាំ​ប្រកបដោយ​ភាពរលូន និង​ទទួលបាន​ជោគជ័យ​។​a sar roitha3 

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត និង​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ចាស់ ត្រូវបាន​ទៅ​ទទួល​តំណែង​ថ្មី ជា​អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស រដ្ឋា អគ្គ​ស្នងការរង​នគរបាលជាតិ ចូល​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត មានប្រសាសន៍ កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​ដឹកនាំ​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន និង​រក្សាបាន​នូវ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ​ភ្ញៀវទេសចរ និង​បង្ក្រាបបាន​រាល់​អំពើ​អសន្តិសុខ​នានា ដែល​បាន​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​បន្ថែមថា ខេត្ត​ព្រះសីហនុ​តូច​ក៏ប៉ុន្តែ​បទល្មើស ក៏មាន​កើតឡើង​ច្រើន ដូចនេះ​ក្នុងនាម​ស្នងការ​នគរបាល​ខេត្ត​ថ្មី ត្រូវ​ពង្រឹង​ស្ដាប់​សភាពការណ៍ និង​អនុវត្ត​បង្ការ​បង្ក្រាប​រាល់​បទល្មើស ដែល​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ ឲ្យ​បាន​ទាន់ពេលវេលា ដោយ​ត្រូវ​សហការ​ជាមួយ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ដើម្បី​យើង​រួមគ្នា​ដោះស្រាយ​រក្សាសុខ​សុវត្ថិភាព បាន​ទាន់ពេលវេលា​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត មានប្រសាសន៍ បាន​លើកឡើងថា​រាជរដ្ឋាភិបាល​បានធ្វើការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និង​សុវត្ថិភាព ភូមិ ឃុំ សង្កាត់ និង​ផ្ដល់​ភាពកក់ក្តៅ ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខ​ក្សាន្ត និង​មាន​ជីវភាព​ល្អប្រសើរ ព្រមទាំង​ប្តេជ្ញា ការពារ​សន្តិភាព ឯករាជ្យ និង​បូរណភាព​ទឹកដី មិន​ឲ្យ​កម្លាំង​ណា​មក​រំលោភបំពាន និង​បំផ្លាញ​បានឡើយ​៕a sar roitha1 a sar roitha2 
​