» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12355 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702526 នាក់

អភិបាល​រាជធានី​ជំរុញ​ឱ្យ​នារី​ខិតខំ​បង្កើន​សមត្ថភាព​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​ការងារ​


ភ្នំពេញ ៖​ដោយមាន​វត្តមាន​ជំទាវ​ចូលរួម​ផង អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង​សរេង ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី​៨​មីនា ខួប​លើក​ទី​១០៨ ឆ្នាំ​២០១៩​នា​ថ្ងៃ​ពុធ ១​កើត ខែផល្គុន ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦​មីនា ឆ្នាំ​២០១៩​នេះ​បាន​ថ្លែង​លើកទឹកចិត្ត​បងប្អូន​នារី ត្រូវតែ​យកចិត្តទុកដាក់ ក្នុងការ បង្កើន​ចំណេះដឹង និង​សមត្ថភាព​ដើម្បី​ចូលរួម​ការងារ​ជាមួយ​បុរស​ដោយ​ស្មើភាព​។​a girl sreng 

​លោក ឃួ​ង​ស្រេង បាន​បញ្ជាក់ថា ប្រធានបទ «​លើកកម្ពស់​សមភាព​យេន​ឌ​រ័ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ន៏​ធនធានមនុស្ស​» មាន​គោលបំណង​បន្ត​អនុវត្ត ន៍​គោល នយោបាយ​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដែលជា​ចក្ខុវិស័យ​សម្រាប់​កសាង​ប្រទេស​ត្រូវបាន​ច្របាច់​បញ្ចូល​ជាអាទិ​ភាព​រួម​ក្នុងការ​សម្រេចបាន​កិច្ចអភិវឌ្ឍន៍​ធនធានមនុស្ស​ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការលើកកម្ពស់​យេនឌ័រ ការពង្រឹង​ភាព​អង់អាច របស់​ស្ត្រី​និង​ក្មេងស្រី និង​ការ​គាំពារ​សង្គម​គឺ​ពិត​ជាមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ នេះ​បង្ហាញ​កាន់តែច្បាស់​ពី​ការយកចិត្តទុកដាក់​គាំពារ ថែរក្សា​លើកទឹកចិត្ត​និង​ផ្តល់​តម្លៃ ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​នារី​ដែលជា​ដៃគូ​មិនអាច​ខ្វះ បាន​ក្នុង​ដំណើរ ការអភិវឌ្ឍន៍​ជាតិ​មាតុភូមិ​គ្រប់​សម័យកាល​។​

​នៅ​ចំពោះមុខ​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួ​ង ស្រេង បញ្ជាក់ថា​៖​បច្ចុប្បន្ននេះ ស្ត្រី​នៅតែ​ជា​ដៃគូ​មិនអាច​ខ្វះ​បានជា​មួយ​បុរស​ក្នុងការ​ចូលរួមចំណែក យ៉ាងសំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​ដែល​បាន​ស្តែងឡើង​តាមរយៈ សមត្ថភាព​ដឹកនាំ​នៅតាម​បណ្តា​ស្ថាប័ន​, ក្រសួង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អង្គភាព​រដ្ឋ និង​ឯកជន​ជាពិសេស​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ស្ត្រី​និង​កាកបាទក្រហមកម្ពុជា​។​​នារី​ជា​មេផ្ទះ អាច​ដឹង​កិច្ចការ​ផ្ទះ​ច្រើនជាង​នរណា​ទាំងអស់ ទាំង​រៀបចំផ្ទះ រៀបចំ​ម្ហូបអាហារ​សម្រាប់​ក្រុមគ្រួសារ សូម្បីតែ​សំរាម​ក៏​បងប្អូន​នារី​ចេះ​វេច​ខ្ចប់ និង​ទុកដាក់​បានល្អ​ដែរ​។ នារី​ក៏​ជា​អ្នក​ម្តាយ​អប់រំ​កូន ចៅ​តាមបែប​អហិង្សា​បានល្អ​ជាង​បុរស​។

​ក្នុងការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨​មីនា ខួប​លើក​ទី​១០៨ នេះ​ដើម្បី​សម្តែង​ការគោរព​ស្រឡាញ់​នោះ រដ្ឋ បាល​រាជធានី​ភ្នំពេញ​ក៏បានផ្តល់​ជា​ថវិកា​ដល់​បងប្អូន​នារី​ទាំង​២៦០​នាក់​ដែល​ចូលរួម ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ចំនួន​៣០​ម៉ឺន​រៀល​៕a girl sreng1 a girl sreng2 a girl sreng3 

​