» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9132 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659639 នាក់

វិទ្យាល័យច័ន្ទក្រឹស្នាធ្វើពិធីជួបជុំអាណាព្យាបាលសិស្សឆ្នាំ២០២៥-២០២៦ ដើម្បីស្វែងយល់ដឹងពីការបង្រៀន និងការសិក្សារបស់សិស្ស

 

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាល័យច័ន្ទក្រស្នា ស្ថិតក្នុងឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានរៀបចំពិធីជួបជុំអាណា ព្យាបាលសិស្សានុសិស្ស ក្នុងគោល បំណងស្វែងយល់ដឹងពីការបង្រៀន និងការសិក្សារបស់កូនៗជាសិស្សានុសិស្សនិងការអភិវឌ្ឍន៍របស់សាលាវិទ្យាល័យច័ន្ទក្រឹស្នា ក្រោមអធិបតីភាពលោក យន ម៉ៅ នាយកវិទ្យាល័យច័ន្ទក្រស្នា រួមជាមួយលោកស្រី វ៉ាយ សាវី ក្រុមប្រឹក្សាឃុំច្រេស ព្រមទាំងលោក គ្រូ អ្នកគ្រូ និង មាតា បិតា អាណាព្យាបាលនិងសិស្សានុសិស្សមកពីគ្រប់ថ្នាក់ ចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី ១២ សរុបមានចំនួនប្រមាណជាង២០០០នាក់បានចូលរួម ។a school vort

ថ្លែងក្នុងអង្គពិធីនេះ លោក យន ម៉ៅ ក្នុងនាមជាគណៈគ្រប់គ្រងវិទ្យាល័យច័ន្ទក្រឹស្នា បានមានប្រសាន៍ថា : ក្នុងគោលបំណងបង្កើនគុណភាពនៃសិក្សារៀន សូត្រ ក៏ដូចជាការស្វែងយល់ដឹងពីចំណុចខ្លាំងចំណុចខ្សោយរបស់សិស្ស និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ព្រមទាំងការអភិវឌ្ឍន៍ក្នុងវិទ្យាល័យច័ន្ទក្រស្នាផងដែរ ។ លោកនាយក វិទ្យាល័យច័ន្ទក្រស្នា បានបញ្ជាក់ថា:គិតមកដល់ឆ្នាំសិក្សា ២០២៥-២០២៦នេះ វិទ្យាល័យ ច័ន្ទក្រឹស្នា មានបុគ្គលិកសិក្សាចំនួន៩១នាក់ (ស្រី១៩នាក់ ) និងគ្រូកំរិតឧត្តមសិក្សាចំនួន៤១នាក់ ក្នុងនោះមានអ្នកគ្រូចំនួន២១នាក់ ។ចំណែកឯសិស្សានុសិស្សក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ មានចំនួនសរុប១៩៧៩នាក់ ហើយថ្មីៗនេះគឺបានទទួលចុះឈ្មោះសិស្សចំនួនជាង១០នាក់ ដែលជាជនភាសឹករត់គេចពីសង្រ្គាមដែលបង្កឡើង ដោយពួកយោធាសៀមឈ្លានពានទឹកដីខ្មែរនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃមានដូចជាខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តមួយចំនួនទៀត ។

លោក យន ម៉ៅ នាយកវិទ្យាល័យច័ន្ទក្រស្នា បានបញ្ជាក់ថា: សំរាប់ឆ្នាំសិស្សា ២០២៤-២០២៥ នៅទូទាំងវិទ្យា ល័យច័ន្ទក្រឹស្នាជាលទ្ធផលនៃការប្រឡងបាក់ឌុប គឺសិស្សបានប្រឡងជាប់៨៧ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន០៦នាក់ ក្នុងគោលដៅកំណត់របស់សាលា ចំនួន ១០នាក់ ឯការប្រឡងឌីប្លូម ជាលទ្ធផលទទួលបាន១០០ ភាគរយ ។ ដោយឡែកសំរាប់ ឆ្នាំសិក្សា២០២៥-២០២៦ នេះ វិទ្យាល័យច័ន្ទក្រស្នាបានកំណត់ និងដាក់គោលដៅអោយសិស្សថ្នាក់ទី ១២ ខិតខំសិក្សាដើម្បីប្រឡងបាក់ឌុបជាប់និទ្ទេស Aចំនួន២០នាក់ ។ ក្នុងឱកាស ជួបជុំអាណាព្យាបាលសិស្សឆ្នាំនេះ មាតា បិតា និងអាណា ព្យាបាលសិស្ស ជាច្រើននាក់ ក៏បានឡើងបញ្ចេញមតិសម្តែងនូវការអរគុណដល់លោកគ្រូ អ្នកគ្រូ និងសម្តែងនូវក្តីកង្វល់អំពីការពិបាកក្នុងការអប់រំកូនចៅរបស់គាត់ក៏ដូចជាសំណូមពរអោយលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ក្នុងការបង្រៀន និងអប់រំណែនាំដល់សិស្សខ្លះៗ (មួយចំនួនតូច) ដែលមិនខិតខំរៀនសូត្រ ហើយគេចសាលា ឬប្រព្រឹត្តអំពើ ពាលា ប្រាសចាកពីសីលធម៌សង្គម ។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈគ្រប់សាលាក៏បានអំពាវនាវដល់មាតា បិតា និងអាណាព្យាបាលសិស្ស សុំអោយចូលរួមឧបត្ថម្ភថវិកាក្នុងការកសាងអភិវឌ្ឍន៍សាលាវិទ្យាល័យច័ន្ទក្រឹស្នា តាមទឹកចិត្ត មនុស្សធម៌ ទៅតាមលទ្ធភាពរបស់ក្រុមគ្រួសារសិស្សនីមួយៗ ។ ចុងបញ្ចប់នៃកម្មវិធី លោកស្រី វ៉ាយ សាវី ក្រុមប្រឹក្សាឃុំច្រេស បានឡើងមានប្រសាសន៍ សំណេះសំណាល នឹងលើកទឹកចិត្ត ព្រមទាំងជំរុញអោយសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ត្រង់ត្រាប់ស្តាប់ការអប់រំ និងគោរពវិន័យរបស់ សាលាហើយចៀសវាងអោយផុតពីការប្រព្រឹត្តអំពើខុសច្បាប់ ផ្សេងៗ ដើម្បីបានក្លាយជាទំពាំងស្នងឬស្សី និងមានអនាគតល្អគ្រប់ៗគ្នា ។ក្រៅពីការផ្តល់នូវដំបូន្មានល្អៗដល់សិស្សានុសិស្ស លោកស្រី វ៉ាយ សាវី ក៏បានអំពាវនាវដល់មាតា បិតា និង អាណាព្យាបាលសិស្សអោយចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់វីរ:កងទ័ពយើងនៅសមរភូមិមុខ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហានតតាំងជាមួយខ្មាំងសត្រូវ តាមទឹកចិត្តសប្បុរសរៀងៗខ្លូនផងដែរ ៕ ដោយ: សុផលa school vort1 a school vort2 a school vort3