» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8347 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698518 នាក់

ដាក់​កុមារ​ពិការ​គ​ថ្លង់​ឲ្យ​ក្រសួង​អប់រំ​គ្រប់គ្រង​ចាប់ពី​ឆ្នាំ​២០១៩​នាយ​ល​រដ្ឋមន្ត្រី​នៅ​បន្ត​ជួយ​ធម្មតា​

 

​ភ្នំពេញ​៖ ចាប់ពី​ឆ្នាំ​២០១៩​តទៅ កុមារ​ពិការ គ​-​ថ្លង់ និង កុមារកំព្រា ទាំងអស់​ត្រូវ​បានដាក់​អោយនៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ហើយ​សម្តេច​បន្ត​ឧបត្ថម្ភ​ដដែល ។​a dump 

​សម្ដេច តេ​ជោ​ថ្លែង​បែបនេះ​នៅក្នុង​ពេលដែល សម្ដេច និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ​ព្រមទាំង​រៀបចំ​អាហារ ជូន កុមារ​ពិការ​គ​-​ថ្លង់ និង​កុមារកំព្រា​សរុប ៨៧៨​នាក់ មកពី​សាលា​គ្រួសារ​ថ្មី និង​មណ្ឌល​កុមារកំព្រា​នានា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ អង្គការ​គ្រួសារ​ថ្មី ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អះអាងថា ភាពអនុគ្រោះ​ទាំងឡាយ​គឺ​ត្រូវ​បានផ្តល់​ឲ្យ​តែ​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលដែល​ប្រទេស​នោះ មានការ​កើនឡើង​នៃ​សេដ្ឋកិច្ច នោះ​ម្ចាស់ជំនួយ​នឹង​ដកថយ ដើម្បី​ផ្ទេរ​ជំនួយ​នោះ​ទៅកាន់​កន្លែង​ដែលមាន​ការលំបាក​ជាង​ប្រទេស​កម្ពុជា​។

ផ្អែកលើ​ហេតុផល​នេះ សម្តេច បាន​ប្រាប់​ទៅ​ក្រសួង​អប់រំ និង​ក្រសួង​សង្គមកិច្ច ឲ្យ​ត្រៀមខ្លួន​ទទួលយក​នូវ​បណ្តា​មជ្ឈមណ្ឌល​ទាំងឡាយ ដែល​ម្ចាស់ជំនួយ​នឹង​ប្រគល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​អ្នករ៉ាប់រង​វិញ​។ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដាស់តឿន​ដល់​ចៅៗ ដែលជា​កុមារ​ពិការ គ​-​ថ្លង់ និង​កុមារកំព្រា ទាំងអស់ ត្រូវ​បន្ត​ការខិតខំ​រៀនសូត្រ ទោះបី​កាយ​សម​ប្ប ទាន​មាន​មិន​គ្រប់គ្រាន់ គឺ​មិនមែនជា​ឧ​បគ្គស​នោះទេ ឥឡូវនេះ​មាន​អក្ស​ស្ទាប​ដើម្បី​ផ្តល់​ភាព​ងាយ ស្រួ​ស​ដល់​ចៅៗ​ក្នុងការ​សិក្សា​រៀនសូត្រ​។ ពេលនេះ កុមារ​ពិការ គ​-​ថ្លង់ និង​កុមារកំព្រា បាន​កំពុង​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​មាន​ចៅៗ​ខ្លះទៀត​ក៏បាន​ចេញ​បំរើការ​ងារ​អស់​មួយចំនួន​ហើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​គណៈ​គ្រប់គ្រង​ទាំង​អស់នៃ​អង្គការ​គ្រួសារ​ថ្មី ក៏ដូចជា​មជ្ឈមណ្ឌល​ដ​ទៃទៀត ព្រមទាំង​លោកគ្រូ អ្នកគ្រូ និង បុគ្គលិក​ដែល​បាន​ជួយ​រួមចំណែក​នៅក្នុង​ការថែទាំ​កុមារ និង​បង្រៀន​កុមារ​ពិការភ្នែក និង​កុមា​រគ​ថ្លង់​ទាំងអស់ ដែល​ធ្វើឱ្យ​ស្ថានភាព របស់​កុមារ​ពិការភ្នែក និង​កុមារ គ ថ្លង់ មាន​ភាពកក់ក្តៅ ។​

​ជាមួយនិង​ការប្រកាស​ឲ្យ​មាន​ពិធីបុណ្យ​អុំទូក​ទោះជា​ទឹកទន្លេរ​ស្រក​ខ្លាំង​ក៏ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ដាស់តឿន​អោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវបង្កើត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ​សុ​វត្តិភាព​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​អុំទូក​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​នានា​មកកាន់​ទីក្រុង​ភ្នំពេញ​។​
​អង្គការ​គ្រួសារ​ថ្មី​តាំងពី​ឆ្នាំ​១៩៩៥​ទទួលបាន​ការជួយឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ក្រៅពី​ការជួបជុំ​២​លើក​ក្នុង​មួយឆ្នាំ សម្តេច​តេ​ជោ និង​ក្រុមគ្រួសារ​តែង​បាន​ជួយឧបត្ថម្ភ ប្រចាំខែ​នូវ​អង្ករ និង​ថវិកា​ដល់​មណ្ឌល​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បានផ្តល់​ជូន​កុមារ​ពិការ គ​-​ថ្លង់ និង​កុមារកំព្រា ចំនួន ៦៩០​នាក់ ក្នុង​ម្នាក់​ទទួលបាន ឃី​ត​១​កញ្ចប់ (​នំ ស្ករ​គ្រាប់ ទឹ​ក្រូច និង​ទឹក​សុទ្ធ​) និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​។ ចំពោះ លោ​គ្រូ​អ្នកគ្រូ និង​បុគ្គលិក សរុប​ចំនួន ១៨៨​នាក់ គឺ​ក្នុង​ម្នាក់ៗ ទទួលបាន ឃី​ត ១​កញ្ចប់​(​នំ ស្ករ​គ្រាប់ ទឹ​ក្រូច និង​ទឹក​សុទ្ធ​) និ​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​។​

​ទន្ទឹមនឹង​នេះដែរ សម្តេច​ទាំង​ទ្វេ​បាន​ផ្តល់ជូន​សម្ភារៈ​ដល់​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី​, តាខ្មៅ​, កូ​លាប​ទី​៤ , ចំការមន និង មណ្ឌលកុមារ​កំព្រា ផ្កាម្លិះ នូវ មី ៥​កេស​, ត្រីខ ២​កេស​, ប៊ីចេង ២​គីឡូក្រាម , ស្ករស ៥​គីឡូក្រាម​, ទឹកក្រូច ៥​កេស​, ទឹក​សុទ្ធ ៥​កេស និង​ថវិការ​ចំនួន ២​លាន​រៀល​។ ចំពោះ មណ្ឌលកុមារ​កំព្រា គ​-​ថ្លង់ ច្បារអំពៅ មាន មី​ចំនួន ២០​កេស​, ត្រីខ ៥​កេស​, ប៊ីចេង ៥​គីឡូក្រាម​, ស្ករស ២៥​គីឡូក្រាម ទឹកក្រូច ២០​កេស ទឹក​សុទ្ធ ២០​កេស និង​ថវិកា​ចំនួន ៣​លាន​រៀន​។​a dump1 a dump2 


​