» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8388 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698559 នាក់

ស្រីក្មេង​ម្នាក់​ឆ្កែ​ខាំ​បាន​៩​ថ្ងៃ​ស្លាប់ចោល​ប្តី​បាត់​!


​ខេត្តកំពង់ចាម ៖​នារី​រូប​ស្រស់​នៅ​ខេត្តកំពង់ចាម​ម្នាក់​ដោយសារតែ​ឆ្កែ​ខាំ​បានតែ​៩​ថ្ងៃ​ក៏​ធ្លាក់ខ្លួន​ឈឺ​ហើយ​ស្លាប់​ក៏​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ចោល​គ្រួសារ​។​a dog bite1 

​តាម​សាច់ញាតិ​ឲ្យ​ដឹងថា​៖​នារី​រូប​ស្រស់​ដែល​ត្រូវ​សត្វ​ឆ្កែ​ខាំ បណ្តាលឱ្យ​ស្លាប់​នោះ មានឈ្មោះ​សែម សុផាត អាយុ​២២​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។​​បងស្រី​របស់​នារី​រង​គ្រោះ​ខាងលើ ក៏បាន​សរសេរ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា “​ប្អូនស្រី​របស់ ខ្ញុំ​ស្លាប់​ដោយសារ​ឆ្កែ​ខាំ តែ​រយៈពេល​៩​ថ្ងៃ​ទេ ហេតុ​អី​បាន​មិនចេះ​ប្រយ័ត្ន​ហើយ ថែខ្លួន​អ៊ីចឹង ដេញ​ឱ្យទៅ​ចាក់​ថ្នាំ ថា​មិន​អី​ទេ​…”​។​  បន្ទាប់ពី​ត្រូវ​ឆ្កែចិញ្ចឹមខាំបងប្រុស​របស់​នារីរ​ង​គ្រោះ ​បាន​ដេញ​ឱ្យ​ប្អូនស្រី (​នារី​រងគ្រោះ​) ទៅ​ចាក់​ថ្នាំ​បង្ការ​រោគ​ឆ្កែឆ្កួត​ដែរ តែ​នាង​បាន​មិន​ទៅ ដោយ​យល់ថា គ្រាន់តែ​ដាច់​រលាត់​មិន​អី​។​

​ចំណែក​បងស្រី​ជីដូនមួយ​របស់​នារីរ​ង​គ្រោះ​ក៏បានផ្តល់​អនុសាសន៍​ថា “​បងប្អូន​ខ្ញុំ​ទៅ​ចោល​ខ្ញុំ​ហើយ គ្មាន​ថ្ងៃ​ត្រឡប់​ទេ បងប្អូន​សូមមេត្តា​ប្រយ័ត្ន បើ​មាន​ឆ្កែ​ខាំ ត្រូវ ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ វា​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត គាត់​ត្រូវ​ឆ្កែ​ក្រញៅ រយៈពេល​៩​ថ្ងៃ​ទេ​…”​។​នារី​ជា​បងជីដូនមួយ​របស់​នារី​រងគ្រោះ បានឱ្យដឹងថា នារី​រងគ្រោះ​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់គាត់ ត្រូវបាន​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​នាង​ខាំ​ដាច់​រលាត់​ត្រង់​ដៃ បណ្តាលឱ្យមាន​ស្លាក​ស្នាមរបួស កាលពី​៩​ថ្ងៃមុន លុះ​ឃើញបែបនេះ ក្រុមគ្រួសារ​បាន​ដេញ​ឱ្យ​នាង​ទៅ​ចាក់​ថ្នាំ​បង្ការ​ដែរ តែ​នាង​មិន​ព្រមទៅ ដោយ​ចេះតែ​និយាយថា មិន​អី​ទេៗ ស្រាប់តែ​អកុសល មកដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នាង​ក៏បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ធ្វើឱ្យ​ក្រុមគ្រួសារ​យំសោក​បោក​ខ្លួន​យ៉ាងខ្លាំង ស្ទើរតែ​មិនអាច​ទទួលយកបាន​។​

​គួររំលឹកថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក៏មាន​ករណី​ស្រដៀង​គ្នា​នេះ​កើតឡើង​ផងដែរ ដោយ​ក្មេងស្រី​ម្នាក់ ត្រូវ​សត្វ​ឆ្មា​ខាំក្រញៅ អស់​រយៈពេល​តែ​ជាង​ពីរ​ខែ​ប៉ុណ្ណោះ​បាន​ស្លាប់បាត់​បងជីវិត ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​នាង ស្ថិតក្នុង​ភូមិ​ធ្លក សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​ដោយសារ​តែភាព​ឆកល្វែង​របស់​ក្រុមគ្រួសារ មិនបាន​បញ្ជូនទៅ​ចាក់​ថ្នាំ បង្ការ​ឱ្យបាន​ត្រឹមត្រូវ បាន​ត្រឹម​តែឱ្យ​ពេទ្យ​ភូមិ​ចាក់​ថ្នាំ ។​a dog bite a dog bite2 a dog bite3 a dog bitea 
​