» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5813 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695984 នាក់

គ្រូពេទ្យ​សង់​ត្រា​ល់​រង​ការ​ចោទថា​មិន​យកចិត្តទុកដាក់​បណ្តាល​ឲ្យ​កូនខ្ចី​ស្លាប់​ក្រោយពី​សម្រាល​បាន​៤​ថ្ងៃ​!

 

​ភ្នំពេញៈ ក្រុមគ្រួសារ​មួយ​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​គ្រូពេទ្យ​មន្ទីរពេទ្យ “​សង់​ត្រា​ល់​” ថា មិន​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ​ឡើយ ដោយ​បណ្ដែតបណ្តោយ​ឲ្យ​កូន​ជាទី​ស្រឡាញ់​របស់គាត់ ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។​a_central1
​

គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Jolly BabyShop កាលពី​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​សរសេរ​សារ​រិះគន់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខាងលើ ធ្វើ​ឲ្យ​ផ្អើល​ផ្ទុះ​ការចែក​ចាយ​តៗ​គ្នា និង​រិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំពោះ​ភាព​ចន្លោះប្រហោង​បណ្ដែតបណ្ដោយ​មិន​មើលថែ​អ្នកជំងឺ​របស់​ក្រុមគ្រូពេទ្យ​ក្នុងន័យ​ផ្សេងៗ​គ្នា បន្ទាប់​គ្រួសារ​មួយ​នេះ បាន​រងគ្រោះ​ដោយ​ត្រូវ​បាត់បង់​កូន​ទើបតែ​កើត​បាន​រយៈពេល​៤​ថ្ងៃ​។ “​ពេលដែល​ស្ដ្រី​ពរ​ពោះ​ម្ដងៗ មិនមែន​ស្រួល​ទេ ទម្រាំ​គ្រប់​ខែ ធ្វើជា​ពេទ្យ​គួរតែ​ដឹង​ហេតុអ្វី​ក៏​ធ្វេសប្រហែស​ម្លេះ​? ។a_central2

សូម​បងប្អូន​ជួយ​ស៊ែ​ផង ដើម្បី​កូនៗ​ៗ​ទាំងអស់គ្នា ខ្ញុំ​ជួប​រឿង​អយុត្តិធម៌​នៅ​មន្ទីរពេទ្យ បានធ្វើ​ឲ្យ​កូន​ខ្ញុំ​ស្លាប់ ដោយសារតែ​ពួក​គ្រូពេទ្យ វា​មិន​យកចិត្ត​ទុក្ខ​ដាក់​និង​យើង​ទេ វា​មិន​ខ្វល់​ពី​កូន​យើង​ទេ ពេលដែល​កូន​យើង​ឈឺ​ក្តៅខ្លួន យើង​ប្រាប់​ពេទ្យ​ថា កូន​យើង​ក្អួត រោគ ក្ដៅ ខ្លួន​វា​ចេះតែ​ថា​មិន​អីៗ​ៗ រហូតដល់​កូន​យើង​ហើមពោះ​ខ្លាំង​មែនទែន ពេទ្យ​មក​មើល ហើយ​ថា មើល​លេង​បាន​ហើយ​ប​ញ្ចូ​ន​កូន​យើង​ទៅ​ពេទ្យ​កាល់ម៉ែត​ទៅ​”​។​
​

គណនី​ហ្វេ​ស​ប៊ុ​ក​​បន្តថា “​ទៅ​កាល់ម៉ែតៗ​លេង​ទទួល ប្រាប់ថា ឧបករណ៍​មិន​គ្រប់គ្រាន់​ឲ្យ​នាំ​កូន​មក​ពេទ្យ​គន្ធ​បុ​ប្ជា ខ្ញុំ​មិនដឹងថា ពេទ្យ​ស្រុក​ខ្មែរ​មួយចំនួន បាន​រៀន​ពី​ក្រមសីលធម៌​របស់​គ្រូពេទ្យ​ដែរ​ឬ​អត់​នោះទេ ព្រោះ​ខ្ញុំ​ឈឺចាប់​ខ្លាំងណាស់​ហ្នឹង​ទង្វើ​មិន​ខ្វល់ មិន​អើពើ ដែល​ក្នុងនាម​យើង​ជា​ម្នា​យ​ឪពុក​ក្មេង​កំពុង​ស្រក់​ទឹកភ្នែក​អាណិតកូន វា​ពិតជា​សោកស្ដាយ​ខ្លាំងណាស់​។ អ្នកជំងឺ​បាន​ចាត់​ទុក្ខ​គ្រូពេទ្យ​ដូច​ទេវតា ឲ្យ​តំលៃ​ណាស់​ទៅលើ​គ្រូពេទ្យ តែ​គ្រូពេទ្យ​ធ្វើអោយ​ខ្លួនឯង​ក្លាយជា​គ្មាន​តំលៃ គួ​អោយ​ស្អប់ខ្ពើម នឹង​គួរអោយ​ចង់​ធាក់​មួយ​ជើង​អោយ​បាក់ក តែ​យើង​ក៏​មិន​អាចធ្វើ​”​។​

“​ទីបំផុត ក្មួយ​ខ្ញុំ​បាន​បាត់​បង់ជីវិត​នៅ​ម៉ោង​២​ថ្ងៃ​ត្រង់នេះ ថ្ងៃទី​៧​។ ឯណា​ទៅ​ពាក្យ​ថា មិន​អី​??????? នៅពេល​បានដឹងថា កូន​បាត់​បង់ជីវិត បង​ខ្ញុំ​ស្ទើរ​ដួល​ស​ន្លំ ទ្រហោយំ អោប​សព​កូន​។ ខ្ញុំ​ពិតជា​ខ្លោចចិត្ត​ណាស់​កូន លី​ណា ទើប​កើត​បាន​៤​ថ្ងៃ ត្រូវស្លាប់​ទៅវិញ ដោយសារ​ការ​ធ្វេស​ប្រហែល​របស់​ពេទ្យ​”​។ ហ្វេ​ស​ប៊ុ​ក Jolly BabyShop បញ្ជាក់​។​a_central
​

សូមបញ្ជាក់ថា ថ្វីបើ​ក្នុង​ខ្លឹមសារ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​មន្ទីរពេទ្យ​ក៏ពិតមែន ប៉ុន្តែ​បើតាម​សារ​ឆ្លើយឆ្លង (comment) ម្ចាស់​គណនី​បាន​ប្រាប់​អ្នកចូលរួម​រំលែក​ទុក្ខ និង​សម្ដែង​ការសោកស្ដាយ​ថា នៅពេល​កូន​មិន​ស្រួលខ្លួន​ខ្លាំង ម្ដាយ​ក្មេងរងគ្រោះ​បាន​នាំ​កូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ “​សង់​ត្រា​ល់​” ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៨២​អា តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​មិនទាន់​ឃើញ​មាន​ខាង​មន្ទីរពេទ្យ សង់​ត្រា​ល់​ចេញមក​ពន្យល់ ពី​ករណីនេះ​នៅឡើយ​ទេ​!​។​

​